បច្ចេកវិទ្យា​ 5G

Huawei កំពុងពិចារណាប្រទេសថៃ ធ្វើជាទីផ្សារចម្បង សម្រាប់អភិវឌ្ឍបណ្ដាញប្រព័ន្ធអេកូ 5G


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei កំពុងតែពិចារណាជ្រើសយកប្រទេសថៃ ជាទីផ្សារដ៏ធំចម្បងមួយ ដើម្បី ធ្វើការអភិវឌ្ឍបណ្ដាញប្រព័ន្ធ អេកូ 5G និងចែកចាយប្រើប្រាស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាម ការបញ្ជាក់អះអាង ពី នាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei។
បច្ចេកវិទ្យា5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេសអាមេរិក (http://www.ejinsight.com)
ដោយ

សារព័ត៌មាន​បាងកកប៉ុស្ដិ៍​របស់ថៃ ដែលបាន​ស្រង់​សម្ដី​របស់​នាយក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Huawei ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ​បាន​ឲ្យដឹងថា ក្រុមហ៊ុន​ Huawei រួមទាំង​រាជរដ្ឋាភិបាលថៃ គណៈកម្មាធិការជាតិ​ផ្សព្វផ្សាយ​និងទូរគមនាគមន៍ សាកលវិទ្យាល័យ និង​បណ្ដាញ​ផ្សព្វផ្សាយនានា កំពុង​តែ​បន្ដ​ពង្រីក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​បណ្ដា​ប្រព័ន្ធ អេកូ 5G ក្នុងប្រទេសថៃ។

ដោយមាន​ការ​យល់ព្រមពី​សំណាក់​រដ្ឋាភិបាលថៃ ក្រុមហ៊ុន Huawei បាន​ធ្វើការតេស្ដសាកល្បង បណ្ដាញ 5G របស់ខ្លួន ដែលវាជា​លើកទីមួយ​នៅក្នុង​ការសាកល្បង​នៅក្នុងតំបន់ កាលពីដើមឆ្នាំនេះ នៅក្នុងស្រុក ស្រី រាចា ក្នុងខេត្ត​ឈុនបូរី។ 

មន្ត្រីជាន់​ខ្ពស់​របស់ក្រុមហ៊ុន Huawei ​បានគូសបញ្ជាក់ថា ក្រុមហ៊ុន​កំពុង​បង្ហាញពីសក្ដានុពល​នៃប្រព័ន្ធ 5G នៅក្នុង​ប្រទេសថៃ ហើយ​ក្រុមហ៊ុន​រង់ចាំ​ស្ដាប់ពីការ​ផ្ដល់យោបល់​សម្រេច​ពី​ភាគហ៊ុនិកសំខាន់ៗ​ ថាតើ​អាច​យកប្រទេសថៃ ធ្វើជា ទីផ្សារ​សំខាន់ សម្រាប់​បណ្ដាញប្រព័ន្ធ អេកូ 5G ដើម្បីប្រើប្រាស់​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដែរឬយ៉ាងណា។

នាយកគ្រប់គ្រង់ជាន់ខ្ពស់​ក្រុមហ៊ុន Huawei ដដែលនេះ បាន​គូសបញ្ជាក់ទៀតថា ប្រទេសថៃ នឹងក្លាយជា​ទីផ្សារ​ដ៏សំខាន់បំផុត របស់ក្រុមហ៊ុន ពិសេស គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះហើយ ទើប​ក្រុមហ៊ុន​បាន​សម្រេចបង្កើត​ស្នាក់ការ​តំបន់​នៅក្នុងប្រទេសថៃ។ លោកបន្តថា ក្រុមហ៊ុន Huawei ចង់ធ្វើ​នូវរឿង​ជាច្រើនទៀត និងប្រសើរជាងនេះ នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ដែរថា ក្នុងដំណើរទស្សនៈកិច្ច​នៅទីស្នាក់ការកណ្ដាល​ក្រុមហ៊ុន Huawei នៅប្រទេសចិន​នាពេល​ថ្មីៗនេះ លោក សំឃីត ជូទូ ស្រ៊ីពីតាក់ ឧបនាយករដ្ឋមន្ត្រី ថៃ បាន​លើកឡើងថា រដ្ឋាភិបាលថៃ យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ 5G ហើយ​ប្រទេសថៃ សង្ឃឹមថា នឹងទទួលបាន​ការ​ប្រើប្រាស់​បណ្ដាញ 5G នេះ មុនគេ​បង្អស់​នៅក្នុងចំណោម​ប្រទេស​អាស៊ាន នៅឆ្នាំក្រោយនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា មានសមត្ថភាព ផ្គត់ផ្គង់ផ្លែស្វាយទៅចិន កន្លះលានតោន ក្នុងមួយឆ្នាំ បើមានកិច្ចព្រមព្រៀងបើកផ្លូវ នៅដើមឆ្នាំ ២០២០

ព័ត៌មាន
បើមិនមានអ្វី ប្រែប្រួលទេ ផ្លែស្វាយរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងរួមគ្នា រវាងភាគីចិន និងកម្ពុជា នៅដ…

ពិភព​លោក​ខាតបង់​សេដ្ឋកិច្ច ៧០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ដោយសារ​ជម្លោះ​​អាមេរិក​-ចិន

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​យក្ស​លេខ១ និង​លេខ២ នៃ​ពិភព​លោក អាមេរិក និងចិន អាច​នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ