ប្រាក់ចំណូលក្រុមហ៊ុន​ចិន

Huawei ធ្លាក់ចុះប្រាក់ចំណូលខ្លាំងដោយសារការលក់ទូរស័ព្ទធ្លាក់ចុះ


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei នៅមួយរយៈពេលចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំង បន្ទាប់ពីអាមេរិកបានកាច់ចង្កោមខ្លារបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ធំមួយនេះ ដោយបានដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក និង បានហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់ឲ្យឈប់រកស៊ីជាមួយក្រុមហ៊ុនចិនមួយនេះផងដែរ។
Huawei កម្ពុជា ប្រកាសប្រមូលទិញទូស័ព្ទពីអ្នកប្រើប្រាស់វិញ បើមានបញ្ហាប្រើប្រាស់លើកម្មវិធីសំខាន់ចំនួន៤ (រូបភាព៖ ហ្វេសបុក Huawei Cambodia)
ដោយ

ជាក់ស្ដែង ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei នៅត្រីមាសទី១នៃឆ្នាំនេះ សម្រេចបាន តែជាង ២៣ពាន់លានដុល្លារប៉ុណ្ណោះ បានរអិលធ្លាក់ចុះជាង១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ ក៏ដោយសារតែការលក់ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានការធ្លាក់ចុះពិសេសនៅទីផ្សារក្រៅប្រទេស។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។

ទោះយ៉ាងណា បើមើលទៅលើប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Huawei វិញ គឺនៅតែរក្សាបានកំណើនជិត៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រក្សាបានកំណើនវិជ្ជមាន ក៏ដោយសារតែក្រុមហ៊ុននេះ បានកាត់បន្ថយការចំណាយដែលមានតម្លៃប្រមាណ៦០០លានដុល្លារអាមេរិកឯណោះ។

លោក Eric Xu ប្រធានប្ដូរវេនក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា នៅឆ្នាំ២០២១នេះ នឹងមានការប្រឈមច្រើនសម្រាប់ក្រុមហ៊ុន ប៉ុន្ដវាក៏ជាឆ្នាំដែលក្រុមហ៊ុន Huawei បានចាប់ផ្ដើមនូវលេចចេញនូវគម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រអនាគតរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន Huawei ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ នៅឆ្នាំ២០១៩ ហើយបានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក មិនឲ្យរកស៊ីជាមួយ Huawei ដែលវាបានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផលិតរបស់ Huaweiយ៉ាងខ្លាំង ដ្បិតថាក្រុមហ៊ុនចិនមួយនេះ មានទំនាក់ទំនងរកស៊ីជាច្រើនជាមួយក្រុមហ៊ុនអាមេរិក ដូចជាការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ការផលិតទូរស័ព្ទ និងប្រព័ន្ធកម្មវិធីដែលប្រើប្រាស់លើទូរសព្ទជាដើម។

បន្ទាប់ពីមានការដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិករួចមក វាបានធ្វើឲ្យអាជីវកម្មស្មាតហ្វូន ដែលទទួលបានប្រាក់ចំណេញច្រើនរបស់ក្រុមហ៊ុននេះ ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។ ហើយក្រុមហ៊ុន Huawei ខ្លួនឯងក៏បានបញ្ជាក់ដែរថា ការធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺដោយសារតែការលក់ទូរស័ព្ទដាំក្បាលចុះខ្លាំង។ 

កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Huawei ក៏បានប្រកាសពីប្រាក់ចំណេញកើនឡើង ជាង៣% នៅឆ្នាំ២០២០ ដោយវាត្រូវបានជំរុញខ្លាំងដោយសារទីផ្សារក្នុងស្រុក គឺទីផ្សារចិន។

ប៉ុន្ដែ អាជីវកម្មរបស់ក្រុមហ៊ុន Huawei នៅឆ្នាំ២០២០ ក៏មានការធ្លាក់ចុះ នៅទីផ្សារផ្សេងៗទៀតដែរ ដោយក្នុងនោះ ធ្លាក់ចុះជាង១២% នៅទីផ្សារអឺរ៉ុប, ទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក។ រីឯនៅអាស៊ី ធ្លាក់ចុះជិត៩% និងអាមេរិកវិញធ្លាក់ចុះដល់ទៅ ជាង២៤%។

បន្ទាប់ពីប្រាក់ចំណូលធ្លាក់ចុះ ក្រុមហ៊ុន Huawei ក៏ត្រូវបានគេដឹងថា កំពុងមានផលិតកម្មវិធី Software សម្រាប់ប្រើប្រាស់លើរថយន្ដឆ្លាតវៃនៅក្នុងប្រទេសចិនផងដែរ ហើយថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានប្រកាសយករថយន្ដពីក្រុមហ៊ុនដែលជាដៃគូផលិតនោះ មកដាក់លក់នៅក្នុងហាងរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Huawei ក៏សង្ឃឹមថា អាជីវកម្មថ្មីនេះ នឹងជួយឲ្យប្រាក់ចំណូលដែលធ្លាក់ចុះ នឹងមានការស្ទុះងើបឡើងត្រឡប់មកវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារចំនួន៣ សហការជាមួយក្រសួងពាណិជ្ជកម្ម ផ្គត់ផ្គង់ទំនិញនៅតំបន់ក្រហម និងតំបន់លឿងទុំ

ព័ត៌មាន
ក្រោយសាលារាជធានីភ្នំពេញ បានចេញផែនទីកំណត់តំបន់លឿង តំបន់លឿងទុំ និងក្រហមរួចមក ក្រសួងពាណិជ្ជកម្ម ក៏បានសហការជាមួយវិស័យឯកជន ដោយក្នុងនោះ ម…

រដ្ឋសភាជប៉ុនអនុម័តកិច្ចព្រមព្រៀង RCEP ហើយ!

ព័ត៌មាន
នៅទីបំផុត រដ្ឋសភានៃប្រទេសជប៉ុន បានសម្រេចអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ហើយ កាលពីថ្ងៃពុធសប្តាហ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ