កម្ពុជាក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យឧបទ្វីបកូរ៉េឆាប់ឈានទៅសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព


ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី«សន្តិភាពនៅឧបទ្វីបកូរ៉» នាថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យប្រទេសកូរ៉េទាំងពីរ ឆាប់ឈានទៅសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាព នៅឧបទ្វីបកូរ៉េ ដោយសម្ដេចបានសង្កត់ធ្ងន់ទៀតថា ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉ មិនមែនយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ តែត្រូវប្រើនយោបាយ ឈ្នះឈ្នះ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី«សន្តិភាពនៅឧបទ្វីបកូរ៉» ទីក្រុងសេអ៊ូល, កូរ៉េខាងត្បូង

ថ្លែងចេញពីទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ឆ្នាំនេះ ជាខួបលើកទី៧២ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ១៩៥០។ សង្គ្រាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះទេ ទោះបីជាកិច្ចខិតខំប្រឹងប្រែងសន្តិភាព ត្រូវបានធ្វើឡើង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ក៏ដោយ។ ប៉ុន្តែ ជាអកុសលសន្ធិសញ្ញាសន្តិភាពមិនទាន់អាចសម្រេចបាននៅឡើយ ហេតុដូច្នេះ នេះគឺជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយសម្ដេចបានស្នើឱ្យកូរ៉េទាំងពីរឆាប់បញ្ចប់សង្គ្រាម និងឈានទៅសម្រេចសន្ធិសញ្ញាសន្តិភាព ដើម្បីប្រយោជន៍ប្រជាជនជារួម។

ក្នុងនាម ជាសហប្រធាននៃកិច្ចប្រជុំខាងលើ សម្ដេចក៏បានចែករំលែក នូវទស្សនវិស័យលើផែនទីបង្ហាញផ្លូវទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសម្ដេចបានលើកយក គោលនយោបាយ ឈ្នះ-ឈ្នះ នៅកម្ពុជាជា ឧទាហរណ៍ និងអាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា។ «យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលសន្តិពិភពលោកឆ្នាំ២០២២។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដើម្បីជជែកពិភាក្សា និងចែករំលែកទស្សនៈនានា ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។ កិច្ចប្រជុំនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស បានចូលរួម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះធ្វើឲ្យការនាំចេញទៅចិនធ្លាក់ចុះជាង១០% នៅ១ខែដើមឆ្នាំ២០២២?

ព័ត៌មាន
ទោះបីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានក៏ដោយ ប៉ុន្តែការនាំចេញទំនិញពីកម្ពុជាទៅចិនហាក់មិនទាន់បង្ហាញពីកំណើនខ្ពស់នោះទេ…

ក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola និង PepsiCo ព្រមានពីការប៉ះពាល់ប្រាក់ចំណេញ ខណៈអតិផរណាប៉ោងឡើង

ព័ត៌មាន
ក្រុមហ៊ុនផលិតភេសជ្ជៈធំៗចំនួន២របស់ពិភពលោក គឺ Coca-Cola និង PepsiCo ថ្មីៗនេះបានព្រមានអំពីសម្ពាធលើប្រាក់ចំណេញនៅឆ្នាំនេះ ដោយសារការកើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ