កម្ពុជា-នយោបាយការបរទេស-វិនិយោគ​

​នាយករដ្ឋមន្រ្តី​"អញ្ជើញ"​បរទេស ​​​ឲ្យ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជាថែមទៀត


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​បរទេស​នានា ឲ្យ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជាបន្ថែមទៀត ដោយ​បាន​អះអាង​ថា ជំនួយ​និង​ការ​វិនិយោគ​ពី​ប្រទេស​ចិន​មិន​គ្រប់គ្រាន់​នោះ​ទេ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន (https://www.japantimes.co.jp)។ (រូបឯកសារ)
ដោយ

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​មិន​បដិសេធ​ចោល​ទេ ដៃគូ​បរទេស​ណា​ដែល​មក​វិនិយោគ​និង​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា។

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «កន្លង​ទៅ ធនាគារ​អឺរ៉ុប​ក៏​បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល ធនាគារ​អភិវឌ្ឍន៍​អាស៊ី ផ្តល់​ប្រាក់​កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល ធនាគារ​ពិភពលោក​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​យើង ក៏យើង​ទទួល យើង​ទទួល​ទាំងអស់។»

សម្ដេច​មានប្រសាសន៍​បន្ត​យ៉ាង​ដូច្នេះ ៖ «សូម​​អញ្ជើញ​មក​ពី​គ្រប់​ទីកន្លែង អង់គ្លេស​គេ​ថា​ម៉េច? Everywhere មក ខ្ញុំ​ស្វាគមន៍​តើ ខ្ញុំ​អត់​មាន​បិទ​ទ្វារ​សម្រាប់​នរណា​ទាំងអស់។ សូម​អញ្ជើញ​មក ប៉ុន្តែ កុំនិយាយ​តែ​មាត់ ហើយ​ដាក់​កម្ពុជា​ទៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ គឺ​អត់​មាន​ផ្លូវ​ទេ។»

បំណុល​ជាតិ​សរុប បើ​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ កម្ពុជា​ត្រូវ​បាន​គេព្យាករណ៍​ថា មាន​បំណុល​ចំនួន ៧,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ និង​ចំនួន ៧,២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨។ សម្រាប់​ឆ្នាំ​២០១៧ កម្ពុជា​មាន​បំណុល​ចំនួន ៦,៦​ពាន់​លាន​ដុល្លារ ហើយ​ចំនួន ៥,៨​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦។

បើទោះបីជា​មាន​ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ​ខ្លះ​ក្តី​ អំពី​កំណើន​បំណុលយ៉ាង​​លឿន​​របស់​កម្ពុជា មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​បាន​និយាយ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា បំណុល​នៅ​មាន​កម្រិត​ទាប​ជាង ៣០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុបនៅឡើយ និង​ថា កម្ពុជា​មាន​ហានិភ័យ​​បំណុល​ទាប​នៅ​ឡើយ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ដែល​មាន​ប្រវែង ១៩០​គីឡូម៉ែត្រ ហើយ​ដែល​នឹង​ត្រូវ​ចំណាយ​អស់ ២​ពាន់​លាន​ដុល្លារ​នោះ សម្តេច ហ៊ុន សែន ក៏​បាន​ច្រាលចោល​ការរិះគន់​ថា កម្ពុជា​លម្អៀង​ទៅ​ចិន​ព្រោះ​តែ​ផ្អែក​លើ​ចិន​ច្រើន​ពេក ផង​ដែរ។

សម្តេច ហ៊ុន សែន និយាយ​ដូច្នេះ​ថា ៖ «ខ្ញុំ​សុំ​សួរ​បងប្អូន​ត្រឡប់​ទៅ​វិញ ថា​តើ​អ្នក​បាន​មក​រកស៊ី​ជាមួយ​ខ្ញុំ​លើ​បញ្ហា​អី​ឲ្យ​ប្រាកដ? អ្នក​មិន​ទាន់​ដែល​បាន​ស្នើ​សុំ​ការ​វិនិយោគ​ពី​ខ្ញុំ ហើយ​ទទួល​ការ​ទាត់ចោល​ពី​ខ្ញុំ​ហើយ​ឯណា? អត់​មាន​ផង បែរ​ទៅ​ជា​និយាយ​ថា ស្អីឡើង​ក្រុមហ៊ុន​ចិន ស្អីឡើង​ក្រុមហ៊ុន​ចិន ចុះ​បើ​ចិន​មក​សុំ​វិនិយោគ ឲ្យ​យើង​បដិសេធ​ធើម៉េច? យើង​មិន​ដែល​ទាត់​ចោល​ក្រុមហ៊ុន​ណា​មួយ​ទេ។»

កន្លង​មក មាន​ការ​សិក្សា​ថ្មី​មួយ​របស់​ស្ថាប័ន​វេទិកា​អនាគត (Future Forum) ដែល​បង្ហាញ​ថា កម្ពុជា​​បង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ផល​ប្រយោជន៍​ស្នូល​របស់​ចិន ដែល​មាន​ចំនួន ៩៨​​ភាគរយ ខណៈដែលមានតែ ២ភាគរយ​ទៀត​ប៉ុណ្ណោះ ដែល​បង្ហាញ​ជំហរ​​ព្រួយបារម្ភ និង​ទស្សនៈ​រិះគន់ ជាពិសេស ចំពោះ​ការ​ហូរចូល​ជន​ជាតិ​ចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​វិស័យ​កាត់ដេរ​មាន​ស្ថានភាព​ដូចម្ដេចដែរ ឆ្នាំ២០១៩នេះ? តើ​មាន​ភាព​ប្រឈម​អ្វីខ្លះ?

ព័ត៌មាន
វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា ជាវិស័យសំខាន់មួយ​ដែលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការនាំចេញ និង​ផ្ដល់​ការង…

នាយករដ្ឋមន្ត្រីវៀតណាម​ប្រាប់​យុវជន​ឲ្យ​បរិភោគ​បន្លែ និង​ហាត់​ប្រាណ​ឲ្យបាន​ច្រើន

ព័ត៌មាន
យុវជន​ក្មេងៗ​ត្រូវ​ទទួល​ទាន​បន្លែ​ឲ្យ​បាន​ច្រើន និង​ដើរ​ឲ្យ​បាន​ ១ម៉ឺន​ជំហាន​ ជារៀងរាល់ថ្ងៃ។ នេះ​ជាការណែនាំរបស់​នាយករដ្ឋមន្ត្រី​វៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ