វ៉ាក់សាំងកូវីដ-១៩

សម្តេច ហ៊ុន សែន លុបគម្រោងចាក់វ៉ាក់សាំងរបស់ចិនវិញ ព្រោះលើសអាយុ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែ សម្តេច រក្សាគម្រោងទៅទទួលការមកដល់របស់របស់វ៉ាក់សាំងនេះ នៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញដដែល។
សម្តេច ហ៊ុន សែន បានប្តូរទិសដៅពីវូហានទៅប៉េកាំងវិញ(រូបភាព៖ Page Samdach Hunsen)
ដោយ

សម្តេច ហ៊ុន សែន បានប្រកាស​នៅលើ​ទំព័រហ្វេសប៊ុក​នៅព្រលប់​ថ្ងៃទី​៥ កុម្ភៈ ថា សម្តេច​មិនអាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ស៊ីណូហ្វាម​ ដែលជា​ជំនួយ​របស់​ចិន​បានទេ ដោយសារលើស​អាយុ​។ បើ​តាម សម្តេច វាក់សាំង​ឈ្មោះ​ស៊ីណូហ្វាម​អាចចាក់​លើមនុស្ស​មាន​អាយុ​ចន្លោះ​ពី ១៨-៥៩ឆ្នាំតែប៉ុណ្ណោះ។  

សម្តេច រៀបរាប់ដូច្នេះថា៖«​សម្រាប់ខ្ញុំ ដែល​មានអាយុជាង​៦៨ឆ្នាំ​ទៅហើយ​មិនទាន់​អាច​ចាក់បានទេ។ ដូចនេះ​គម្រោង​ចាក់​វ៉ាក់​សាំង​ ដែលគ្រោង​ចាក់នៅ​ថ្ងៃទី​១០ កុម្ភៈ ២០២១ នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត្រ នឹងត្រូវ​លុបចោល​ទាំងខ្ញុំ​ ទាំង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត​ភាគច្រើន​មានអាយុ​លើស​ពី៦០ឆ្នាំ»។ 

ទោះបីលុបចោល​ការចាក់សាំង តែសម្តេចមិន​លុបគម្រោង​ទៅទទួល​វ៉ាក់សាំង ដែលជា​ជំនួយ​របស់​ចិន​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឡើយ។ វ៉ាក់សាំងកូវីដ-១៩ ដែលមាន​ឈ្មោះថា ស៊ីណូហ្វាមចំនួន​៦០ម៉ឺនដូស នឹងមក​ដល់​កម្ពុជា​នៅល្ងាច​ថ្ងៃទី​៧ កុម្ភៈ។ នេះជា​ដំណាក់កាល​ដំបូង​ក្នុងចំណោម​វ៉ាក់សាំង​១លានដូស ដែលចិន​សន្យា​ផ្តល់​ឲ្យកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបង្ហាញពីការខាតបង់ប្រាក់រាប់រយលានដុល្លារនៅឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines បានរាយការណ៍ពីការខាតបង់ប្រាក់ប្រមាណជាង៤៨០លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ បន្ទាប់ពីប្រាក់ចំណូលរបស…

កាន់តែពិសេស!​ គណនីចរន្តផ្លើស របស់​ អេស៊ីលីដា ផ្ដល់​ការប្រាក់ដល់អតិថិជន

ព័ត៌មាន
ឆ្នាំ២០២១នេះ ធនាគារ​ អេស៊ីលីដា បាន​ចេញ​ផលិតផល​ថ្មីៗជាច្រើន ដើម្បីបម្រើ​អតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះរួមទាំងគណនី​ប្រភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ