ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ីទទួលបរាជ័យ

នាយករដ្ឋមន្ត្រីប្រទេសហុងគ្រីថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ីទទួលបរាជ័យ


នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយនៅក្នុងសុន្ទរកថា នៅប្រទេសរ៉ូម៉ានី នាចុងសប្ដាហ៍នេះថា សហភាពអឺរ៉ុបត្រូវមានយុទ្ធសាស្ត្រថ្មីមួយជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូបានទទួលជោគជ័យរួចទៅហើយ។ លោក Orban បាននិយាយថា យុទ្ធសាស្រ្តថ្មីនោះគឺចាំបាច់គួរតែផ្តោតលើការចរចាដោយសន្តិភាព និង សេចក្តីព្រាងសំណើសន្តិភាពដ៏ល្អសម្រាប់រុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Aljaazeera។
លោក Orban នាយករដ្ឋមន្ត្រីហុងគ្រី

លោក Orban នាយករដ្ឋមន្ត្រីហុងគ្រី ដែលបានជាប់ឆ្នោតជាថ្មីសម្រាប់ ៤ អាណត្តិ ជាប់ៗគ្នាក្នុងខែមេសានោះ បានរំលឹកឡើងវិញថា ហុងគ្រី ដែលជាសមាជិកណាតូ នឹងមិនលូកដៃ​ចូល​ទៅពាក់ព័ន្ធ​ចំពោះសង្គ្រាម​នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។

លោក Orban បាននិយាយថា ប្រទេសហុងគ្រីមិនមានឆន្ទៈក្នុងការគាំទ្រការហាមឃាត់របស់សហភាពអឺរ៉ុប ឬ ការដាក់កម្រិតលើការនាំចូលឧស្ម័នពីរុស្ស៊ីនោះទេ ព្រោះថា វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើការនាំចូលឧស្ម័នពីរុស្ស៊ី។ លោកបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា កន្លងមក យុទ្ធសាស្ត្រលោកខាងលិចលើវិបត្តិសង្គ្រាម​នៅអ៊ុយក្រែនត្រូវបានបង្កើតឡើងដោយឈរលើសសស្ដម្ភធំៗ ៤ គឺទី១ អ៊ុយក្រែនអាចយកឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ីជាមួយនឹងអាវុធរបស់អង្គការណាតូបាន។ ទី២ ទណ្ឌកម្មនឹងធ្វើឱ្យរុស្ស៊ីចុះខ្សោយ និង ធ្វើឱ្យមានអស្ថិរភាពដល់ការដឹកនាំរបស់ទីក្រុងម៉ូស្គូ។ ទី៣ ទណ្ឌកម្មរបស់លោកខាងលិចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីច្រើនជាងអឺរ៉ុប។ និងទី៤ គឺប្រទេសនៅទូទាំងពិភពលោក នឹង​ឈរនៅគាំទ្រ​សហភាពអឺរ៉ុប។

ប៉ុន្ដែ លោក Orban នាយករដ្ឋមន្ត្រីហុងគ្រី គូសបញ្ជាក់ថា យុទ្ធសាស្ត្រទាំងនេះ គឺបានបរាជ័យហើយ ខណៈរដ្ឋាភិបាល​អឺរ៉ុប កំពុង​តែដួលរលំបាក់ស្រុតដូចគ្នាដែរ រួមទាំង​តម្លៃថាមពល​បានកើនឡើងគំហុក ហើយឥឡូវនេះ កំពុងត្រូវការយុទ្ធសាស្ត្រថ្មីជំនួសវិញ។

ទោះយ៉ាងណា លោក Orban បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី និង​ សហរដ្ឋអាមេរិក​ធ្វើការ​ចរចា ​ដើម្បី​បញ្ចប់​សង្គ្រាម។ លោកបាននិយាយថា មានតែការចរចាររវាងរុស្ស៊ី​និង អាមេរិកប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះបាន ពីព្រោះរុស្ស៊ីចង់បានការធានាសន្តិសុខរបស់ខ្លួន ហើយមានតែទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះដែលអាចផ្តល់ឱ្យបាន។ ទន្ទឹមនឹងនោះ លោកក៏បានរិះគន់​មេដឹកនាំលោកខាងលិច ចំពោះការព្រងើយកន្តើយចំពោះកង្វល់សន្តិសុខរបស់រុស្ស៊ី មុនពេលដែលទីក្រុងមូស្គូចូលឈ្លានពាននៅអ៊ុយក្រែនផងដែរ។

គួរជម្រាបថា លោក Matthew Baldwin អគ្គនាយករងនៃនាយកដ្ឋានថាមពលរបស់គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃសៅរ៍ ទី ២៣ ខែ កក្កដាថា សហភាពអឺរ៉ុបកំពុងស្វែងរកការផ្គត់ផ្គង់ឧស្ម័នបន្ថែមពីប្រទេសនីហ្សេរីយ៉ា ខណៈដែលប្លុកនេះរៀបចំសម្រាប់ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់​តំបន់របស់ខ្លួន ដើម្បីជាផ្នែកមួយក្នុងការបន្ថែមសម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕




អត្ថបទបន្ទាប់


ការផ្តល់ជូនពិសេសផ្ទួនៗ! បង់រំលស់ម៉ូតូមិនទាមទារប្រាក់កក់ និងទទួលបានសាំង ១៥លីត្រជាមួយ អេ អឹម ខេ

ព័ត៌មាន
ទទួលបានសាំង ១៥លីត្រភ្លាមៗ សម្រាប់អតិថិជនថ្មីលើសេវាបង់រំលស់ម៉ូតូពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ អេ អឹម ខេ ផ្តល់ជូនសេវារំលស់ម៉…

រដូវប្រមូលផលលម៉ើចូលមកដល់ហើយ! តើទីផ្សារលម៉ើនៅឆ្នាំនេះមានការប្រែប្រួលយ៉ាងណាដែរ?

ព័ត៌មាន
ដំណាំលម៉ើ ជាដំណាំផ្លែឈើមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើហូបផ្លែដទៃទៀត ប៉ុន្ដែ ការដាំដុះដំណាំនេះ ហាក់មិនសម្បូរច្រើននោះទេ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ