តម្លៃប្រេងឥន្ធនៈ

ដំណឹងល្អ! ចាប់ពីថ្ងៃទី១កក្កដា តទៅប្រេងសាំងនឹងចុះថ្លៃ ១៦០រៀលក្នុងមួយលីត្រ


សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងពាណិជ្ជកម្ម ឲ្យត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈនានា ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ​គ្រប់ភេទឲ្យចុះថ្លៃចំនួន១៦០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ។ បើតាមប្រមុខរាជ​រដ្ឋាភិបាល ការបញ្ចុះតម្លៃប្រេងនេះ ធ្វើឡើង​តាមរយៈការកំណត់ការបញ្ចុះតម្លៃពន្ធអាករពិសេសចំពោះប្រេងសាំងពី ៣៥% មកនៅត្រឹម ១៥% ប្រេងម៉ាស៊ូតបញ្ចុះពន្ធអាករពី១៥% មកនៅ ៥,៥% និងប្រេងកាតបញ្ចុះតម្លៃពន្ធអាករពី ​១៥% ​មកនៅ ១០%។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី២២ ខែមិថុនានៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈវិធានការណ៍នេះ រដ្ឋត្រូវខាតបង់ក្នុងមួយឆ្នាំ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ជាមួយការឧបត្ថម្ភដោយស្ងាត់ស្ងៀម ៥ខែកន្លងមកនេះ ដែលអស់ទឹកប្រាក់ ៨៣លានដុល្លាររួចមកហើយ។ ដូច្នេះ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ តម្លៃប្រេងគ្រប់ប្រភេទ ត្រូវតែបញ្ចុះតម្លៃ៤សេន (១៦០រៀល) នៅក្នុងមួយលីត្រ»។

សូមបញ្ជាក់ថា ប៉ុន្មានខែមកនេះ ប្រេងសាំងគ្រប់ប្រភេទនៅកម្ពុជា បានឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃទំនិញមួយចំនួន​នៅលើទីផ្សារក៏បានហក់ឡើងតាមគ្នាផងដែរ។ បច្ចុប្បន្ន សាំងប្រភេទស៊ុបពែ​មានតម្លៃ ៤.៥០០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតាមានតម្លៃ ៤.១៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាសូតមានតម្លៃ ៣.៩៥០ រៀលក្នុងមួយលីត្រ។ អ្នកជំនាញ អះអាងថា ការឡើងថ្លៃប្រេងសាំងនៅកម្ពុជា គឺដោយ​សារ​តែ​ទីផ្សារ​ប្រេងសាំងឡើងថ្លៃក្នុងទីផ្សារអន្តរជាតិ៕     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចំណាយលុយជាង ១.២០០លានដុល្លារ ពង្រីកអាកាសយានដ្ឋាន​សុវណ្ណភូមិ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ថៃ បានអនុម័តថវិកាវិនិយោគចំនួនជាង ៤២ ពាន់លានបាត ឬស្មើនឹងប្រមាណជាង ១.២០០ លានដុល្លារអាមេរិក ដើម្បីពង្រីកអាកាសយានដ្ឋា…

លោក ឆាយ សុផល ចាយ​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ទិញ​សៀវភៅ​សម្រាប់​អតិថិជន Book Cafe

ព័ត៌មាន
ខុស​ពី​ហាង​កាហ្វេ​ដទៃ លោយ ឆាយ សុផល ដែល​ជា​សាស្រ្តាចារ្យ​សារព័ត៌មាន និង​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់ បាន​បើក​ហាង​កាហ្វេ​ឈ្មោះ​ថា «…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ