អត្ថបទក្រុមហ៊ុន

សមាគម វិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association(IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ស្វែងរកឱកាសវិនិយោគជាមួយ វិនិយោគិនម៉ាឡេសុី


នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹក​នាំកិច្ចប្រជុំ រវាងវិនិយោគិនកម្ពុជា ចំនួន ២៨រូប និងវិនិយោគិន ម៉ាឡេសុី ចំនួន ១៦ក្រុមហ៊ុន និងមានប្រភេទអាជីវកម្មចំនួន៩ ដើម្បីបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស វិស័យ ឧស្សាហកម្ម សុខាភិបាល សួនកំសាន្ត សំណង់ ហិរញ្ញវត្ថុ ចំណីអាហារ ទេសចរណ៍ និង ភេសជ្ជៈ។
សមាគម វិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ និង ក្រុមហ៊ុន ID Capital Plc. (IDC) ជួបវិនិយោគិនម៉ាឡេសុី ដើម្បីស្វែងរកឱកាសវិនិយោគជាមួយគ្នា
ដោយ

ជំនួបរវាងអ្នកវិនិយោគ ម៉ាឡេសុី និង IDI / IDC នេះ ជាការចាប់ផ្តើមក្នុងការសហការវិនិយោគរួមគ្នា និងការផ្តល់នូវព័ត៌មានអំពីការស្រាវជ្រាវផ្សេងៗទៅវិញទៅមក ក្នុងគោលបំណងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។

លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមបឹក្សាភិបាល បានបញ្ជាក់ថា៖ «ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។ ក្នុងនាមថ្នាក់ដឹកនាំ IDI/IDC លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ អ្នកវិនិយោគ ម៉ាឡេសុី ចំពោះកម្ពុជា នាឪកាសនេះ។ ដោយយោងលើស្ថានភាព សេដ្ឋកិច្ចនៅកម្ពុជាកំពុងល្អប្រសើរ បន្ទាប់ពីបញ្ហាកូវីដ១៩ ត្រូវបានគ្រប់គ្រងបានទាំងស្រុង ច្រកហោះ និងផ្លូវគោក ត្រូវបើកទូទាយ យើងសង្ឃឹមថា ឱកាសវិនិយោគនិងល្អប្រសើរផងដែរ» ។

ចំណាប់អារម្មណ៍ របស់តំណាងវិនិយោគិន ម៉ាឡេសុី ចំពោះជំនួបនៃកិច្ចបង្ហាញ ពាណិជ្ជកម្ម ៖ យើងខ្ញុំបានសម្លឹងមើលឃើញ សក្តានុពល នៃបរិបទវិនិយោគ នៅកម្ពុជា ជាពិសេស ការបើកការវិនិយោគដោយទូលាយពីបរទេស ។ យើងខ្ញុំនឹងនាំយក ព័ត៌មានដែលទទួលបានពីការសិក្សាលើកនេះ ទៅបង្ហាញក្រុមវិនិយោគិន ម៉ាឡាសុី ដើម្បីចាប់យកឪកាសវិនិយោគ នៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក IDI ទៅទស្សនៈកិច្ចសិក្សាអំពីពាណិជ្ជកម្ម នៅម៉ាឡេសុី ។ យើងខ្ញុំមានជំនឿចិត្ត នឹងអាចមានការវិនិយោគនៅកម្ពុជា នាពេលខាងមុខ បន្ទាប់ពីបានសិក្សាជាមួយ IDI / IDC ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let's Invest to Develop Cambodia together

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកចូ បៃឌិន អាចនឹងសម្រេចចិត្តរឿងលើកលែងពន្ធលើទំនិញចិន នៅក្រោយកិច្ចប្រជុំ G7នៅសប្តាហ៍ក្រោយ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងពិចារណាដករនាំងពន្ធលើទំនិញចិនជាច្រើនប្រភេទ ដើម្បីទប់ស្កាត់អតិផរណានៅក្នុងស្រុក ប៉ុន្តែនឹងពុំ…

កម្ពុជាគ្រោងភ្ជាប់ផ្លូវជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន

ព័ត៌មាន
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូមកពី៣០ក្រុមហ៊ុន ធ្វើដំណើរទៅកាន់ប្រទេសឡាវដើម្បីសិក្សាពីគម្រោងតភ្ជាប់ការដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ