មន្ត្រីIMF-អាស៊ី

មន្ត្រីIMFផ្តល់អនុសាសន៍ឲ្យប្រទេសនៅអាស៊ីមួយចំនួនដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័សដើម្បីទប់ទល់អតិផរណា


មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ជាអនុសាសន៍ថា ធនាគារកណ្តាលនៅក្នុងប្រទេសតំបន់អាស៊ីមួយចំនួន ត្រូវតែដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស ពីព្រោះសម្ពាធអតិផរណាកំពុងកើនឡើង ដែលបង្កឡើងដោយការកើនឡើងជាសកលនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ ដោយសារសង្គ្រាមកំពុងអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីIMFផ្តល់អនុសាសន៍ឲ្យប្រទេសនៅអាស៊ីមួយចំនួនដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័ស
ដោយ និង

លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានអាស៊ី និងអាស៊ីប៉ាស៊ីហ្វិក​របស់ IMF បានលើកឡើងថា សម្ពាធអតិផរណា​ដែលកំពុងកើនឡើងនៅ​អាស៊ី នៅមានកម្រិតមធ្យម បើធៀបនឹងតំបន់ផ្សេងទៀត​ក្នុងពិភពលោក ប៉ុន្តែការកើនឡើងតម្លៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងប្រទេស​ជាច្រើន​បានរុញច្រាន អតិផរណាឱ្យលើសពីកំរិតគោលដៅ​​​របស់ធនាគារកណ្តាលនីមួយៗដែលបានកំណត់ទុក។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសមួយចំនួនត្រូវចាប់ផ្តើម​ដំឡើងអត្រាការប្រាក់​ឱ្យបានឆាប់រហ័ស ដោយសារអតិផរណា​កំពុងពង្រីក​ខ្លួនធំឡើងៗហើយ ទោះបីមិនទាន់ដល់អត្រាខ្ពស់បំផុតក៏ដោយ។ ទំនិញចាំបាច់បាន​និងកំពុងកើនតម្លៃ នេះនៅមិនទាន់រាប់បញ្ចូលអាហារ និងថាមពល​ដែលកំពុងរងអសន្តិសុខនោះទេ។

បើតាមការអង្កេតរបស់អ្នកជំនាញរូបនេះ ប្រទេសសេដ្ឋកិច្ចធំៗនៅ​អាស៊ីមួយចំនួន ​បានជួប​នូវលំហូរចេញមូលធនដ៏ច្រើនសម្បើម បើ​ធៀប​នឹងកាលពីឆ្នាំ២០១៣។ ជាក់ស្តែង ចាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនឡើង ប្រទេសឥណ្ឌាមានលំហូរចេញមូលធន គិតជាទឹកប្រាក់អស់ជាង២៣ពាន់លានដុល្លាររួចហើយ។ លំហូរស្រដៀងគ្នានេះ បញ្ហានេះ ក៏កំពុងកើតឡើងនៅប្រទេសកូរ៉េខាងត្បូង និងដែនកោះតៃវ៉ាន់ផងដែរ។

ការរឹតបន្ដឹង​លក្ខខណ្ឌរូបិយវត្ថុ​នឹងធ្វើឲ្យ​មានសម្ពាធ​ហិរញ្ញវត្ថុ​កាន់តែអាក្រក់ នៅក្នុង​ប្រទេស​អាស៊ីមួយចំនួន ហើយក៏បានដាក់កម្រិត​លើវិសាលភាព​សម្រាប់​អ្នករៀបចំគោលនយោបាយ ដើម្បីទប់ស្កាត់​សេដ្ឋកិច្ច​ដែលជួបវិបត្តិ​កូវីដ១៩ ដែលមានការចំណាយ​សារពើពន្ធយ៉ាងច្រើន។

យ៉ាងណាមិញ បើមើលទៅលើ​ ចំណែក​នៃ​ទំហំបំណុល​សរុប​របស់​តំបន់អាស៊ី ធៀបនឹង​បំណុល​សរុប​របស់សកលលោក​ គឺមានការកើនឡើងពី ២៥% នៅមុនពេល​មានវិបត្តិហិរញ្ញវត្ថុសកល ​ទៅដល់ ៣៨% នៅក្រោយវិបត្តិកូវីដ១៩។ ប្រការនេះ នឹងបង្កើន​ភាពងាយរងគ្រោះសម្រាប់​តំបន់​អាស៊ី ចំពោះការផ្លាស់ប្ដូរ​នូវលក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល។ នេះបើតាម​ការគូសបញ្ជាក់​ពីអ្នកជំនាញរបស់ IMF ។

បន្ថែមពីនេះ ប្រទេសមួយចំនួន​នៅអាស៊ី ក៏ប្រហែលជាត្រូវប្រើវិធានការដូចជា អន្តរគមន៍​ការប្ដូរប្រាក់បរទេស និងការគ្រប់គ្រងមូលធន ដើម្បីទប់ទល់​នឹងលំហូរចេញនៃមូលនិធិ​របស់ខ្លួនផងដែរ៕

មន្ត្រី IMF ប្រចាំតំបន់រូបនេះកត់សម្គាល់ទៀតថា កំរិតបំណុលនៅអាស៊ីបានកើនខ្លាំងរួចមកហើយ ពោលគឺឡើងពីអត្រា២៥%អំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ មកដល់៣៨% អំឡុងពេលក្រោយកូវីដ១៩។ ប្រការនេះកំពុងបង្កើនភាពងាយរងគ្រោះសម្រាប់តំបន់ ក្នុងករណីមានការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោក។

នៅចុងក្រោយ អ្នកជំនាញបានផ្តល់ជាអនុសាសន៍ថា ប្រទេសមួយចំនួននៅអាស៊ី ប្រហែលជាត្រូវប្រើវិធានការចំបាច់មួយចំនួនដើម្បីបញ្ចៀសវិបត្តិដូចជា ការអន្តរាគមន៍របស់រដ្ឋដើម្បីប្តូរនិងប្រមូលរូបិយបណ្ឌបរទេស និងការគ្រប់គ្រងមូលធនដើម្បីទប់ទល់លំហូរចេញ៕




អត្ថបទបន្ទាប់


រដ្ឋអំណាចក្រុងប៉េកាំងបើកការស៊ើបអង្កេតក្រុមមេដឹកនាំផ្នែកឧស្សាហកម្មផលិតបន្ទះឈីបពាក់ព័ន្ធនឹងរឿងពុករលួយ និងបំពានច្បាប់

ព័ត៌មាន
រដ្ឋអំណាចទីក្រុងប៉េកាំង កំពុងបើកការស៊ើបអង្កេតលើឥស្សរជនជាន់ខ្ពស់ចំនួន ៣ រូប ដែលទទួលខុសត្រូវលើការងារការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបក្នុងស្រុក…

អតីតប្រធានាធិបតីស្រីលង្កា ដែលកំពុងស្ថិតក្នុងប្រទេសិង្ហបុរី ត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងតុលាការនៅថ្ងៃទី១ ខែសីហា

ព័ត៌មាន
តុលាការកំពូលរបស់ប្រទេសស្រីលង្កាបានចេញសេចក្តីជូនដំណឹងមួយទៅកាន់អតីតប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ