IMF ព្រមានគ្រោះថ្នាក់បំណុលសកល

IMF ព្រមាន G20 ពីគ្រោះថ្នាក់នៃបំណុលសកលបើប្រទេសអ្នកផ្តល់កម្ចីយឺតយ៉ាវចាត់វិធានការបន្ធូរបន្ថយបន្ទុកបំណុល


នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានជំរុញជាថ្មីម្ដងទៀត ឱ្យប្រទេសចិន និងក្រុមសេដ្ឋកិច្ចមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅកាត់G20 ឱ្យពន្លឿនការបន្ធូរបន្ថយបន្ទុកបំណុល សម្រាប់ប្រទេសក្រីក្រកាន់តែច្រើនឡើងៗ ដែលកំពុងជាប់ជំពាក់បំណុលដ៏សម្បើម នៅចំពេលដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងបញ្ហាជាច្រើន។
IMF ព្រមាន G20 ពីគ្រោះថ្នាក់នៃបំណុលសកល!
ដោយ

នាយិកា IMF រូប​នេះ​ព្រមាន​ថា ការ​ដែល​ប្រទេស​ម្ចាស់បំណុល​មិន​បាន​បន្ធូរបន្ថយ​កម្រិត​បំណុល​នៅ​ពេល​នេះ ឬ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់វិធានការ ប្រទេស​កូនបំណុល​ទាំងនោះ នឹង​ធ្លាក់​ដាំ​ក្បាល​ចុះ​ទៅ​ក្នុង​វិបត្តិ ហើយ​ជា​វិបត្តិ​ដែល​អាក្រក់​បំផុត​ថែម​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

កាលពី​ពេល​កន្លង​មក​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០ បាន​ព្រមព្រៀង​គ្នា​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​បន្ធូរបន្ថយ​បំណុល​មួយ ដើម្បី​ចូលរួម​សម្រួល​បញ្ហា​បំណុល​ដល់​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍន៍​។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រប​ខណ្ឌ​នៅ​តែ​ជា​ក្រប​ខណ្ឌ​ស្ថិត​នៅ​លើ​ក្រដាស ដោយ​ពុំ​ទាន់​មានការ​អនុវត្ត ឬ​ទទួល​បានជា​ផ្លែផ្កា​ណាមួយ​នៅឡើយ​ទេ ខណៈ​ប្រទេស​ជា​ច្រើន បន្ត​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​វិបត្តិ​បំណុល​ដដែល​។

ហេតុនេះ​ហើយ​នាយិកា IMF រូប​នេះ​បាន​ក្រើនរំឭក​ថា វា​ល្មម​ដល់​ពេល​ហើយ​ក្នុង​ការ​ចាប់ផ្តើម​អនុវត្ត​ក្រប​ខណ្ឌ​រួម​មួយ​នេះ​។ បើ​ប្រទេស​ម្ចាស់បំណុល​នៅ​បន្ត​យឺតយ៉ាវ​ធ្វើការ​លើ​រឿង​នេះ គ្រោះថ្នាក់​នឹង​មាន​កាន់តែ​ធំ​។

លោកស្រី ច​ច​ជីវ៉ា អះអាង​ថា លោកស្រី​បាន​ជួប​និយាយ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក Joko Widodo ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្តូរ​វេន​G20​នៅ​ឆ្នាំ​នេះ​រួច​ហើយ អំឡុង​ពេល​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ កាលពី​ខែ​មុន​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​។ លោកស្រី​បាន​ប្រាប់​ឱ្យ​ឥណ្ឌូ​នេ​ស៊ី ជំរុញ​ឱ្យ​មានការ​ស្រុះស្រួល​គ្នា​បន្ថែម​ទៀត​លើ​បញ្ហា​បំណុល​នេះ មុន​ពេល​ដែល​កិច្ចប្រជុំ​កំពូល​មេដឹកនាំ G20 ធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​ខាង​មុខ​។

យ៉ាងណាមិញ ភាព​ស្រុះស្រួល​គ្នា​ក្នុង​រង្វង់​ក្រុម​ប្រទេស​G20 ជា​រឿង​ដែល​ពិបាកទៅ​រួច​ខ្លាំង​នៅ​ពេល​នេះ ពិសេស​នៅ​ក្រោយ​ពេល​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស G20 បាន​បិទ​បញ្ចប់​ទៅ​ដោយ​ភាព​អាប់អួរ មើល​មុខ​គ្នា​មិន​ចំ​។ ជាក់ស្តែង ជំនួប​កំពូល G20​បាន​បិទ​បញ្ចប់​ទៅ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ហើយ តែ​គ្មាន​ឡើយ​លទ្ធផល​នៃ​កិច្ចប្រជុំ គ្មាន​សេចក្តីថ្លែងការណ៍​រួម ហើយ​គ្មាន ទាំង​ការ​ថតរូប​ជួបជុំ​គ្នា​ជា​ប្រពៃណី​ទៀត​ផង​។

ការ​នេះ​បង្ក​ឡើង​ដោយ​ការ​ជជែក​គ្នា ក្តៅ​គគុក​ក្នុង​សំណុំរឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ស្រប​ពេល​ដែល រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក សែរ​ហ្គៃ ឡាវ​រ៉ូ​វ ថែម​ទាំង​បាន​ដើរ​ចេញពី​ជំនួប​កំពូល ទាំង​កណ្តាល​ទី នៅ​ពេល​ឭ​គ្រប់​ភាគី​រិះគន់​សង្គ្រាម​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។

យ៉ាងណាមិញ​ចំពោះ​បញ្ហា​បំណុល​វិញ លោក​ខាងលិច​ក៏​មិន​ភ្លេច​ដែរ និយាយ​ពី​ប្រទេស​ចិន​ដែល​ជា​អ្នក​ផ្តល់​កម្ចី​ក្រៅប្រទេស​ច្រើន​សន្ធឹក ហើយ​យឺតយ៉ាវ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​លើ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​។ លោកស្រី ច​ច​ជីវ៉ា បាន​ជំរុញ​ឱ្យ​ចិន​សម្របសម្រួល​ឱ្យ​បាន​ច្រើន​ជាង​នេះ​។ បើ​តាម​នាយិកា IMF ស្ទើរតែ​មួយ​ភាគ​បី​នៃ​ប្រទេស​ទីផ្សារ​កំពុង​រីក​ចម្រើន និង បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប គឺ​ស្ថិត​នៅ​ក្នុង​បញ្ហា​បំណុល ជាមួយនឹង​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ៗ ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​បាន​ដំឡើង​អត្រា​ការ​ប្រាក់​ថែម​ទៀត​។

សូម​ជម្រាប​ថា បណ្ដា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក​នឹង​ត្រូវ​បង់​សងបំណុល​ឱ្យ​ប្រទេស​ចិន​ក្នុង​ចំនួន​សរុប​ជិត ១៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២២​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍ នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​បៃតង​នៅ​សាកលវិទ្យាល័យ Fudan ក្នុង​ទីក្រុង​សៀង​ហៃ ហើយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg កាលពី​ចុងខែ​មីនា​៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ កម្ពុជារង់ចាំរយៈពេល៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ព័ត៌មាន
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាប៉ារ៉ាហ្គេម និងស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ។ ទម្រាំដល់វេនកម្ពុជា ធ្វើជា…

ទីក្រុងសៀងហៃចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំឡើងវិញហើយ ក្រោយពីទើបតែបានដកការរឹតបន្ដឹងមានមួយរយៈពេលខ្លី

ព័ត៌មាន
ប្រទេសចិនទើបតែចាប់ផ្តើមបើកទ្វារប្រទេសឡើងវិញមិនទាន់បានប៉ុន្មានផង ឥឡូវនេះ កំពុងអនុវត្តវិធានការទប់ស្កាត់មេរោគកូវីដ១៩ដ៏តឹងរ៉ឹងរបស់ខ្លួនឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ