បញ្ហា EBA និង​សេដ្ឋកិច្ច​កម្ពុជា

IMF៖ បើ​សិន​មានការព្យួរ EBA អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​​ខ្លាំង​ដល់​​សេដ្ឋកិច្ច​កម្ពុជា


មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ ថា​ប្រសិន​បើ​មាន​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយ​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​ក្រោយ​នេះ​មែន វា​នឹង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា។
សំណុំ​រឿង​ EBA រវាង​ អឺរ៉ុប និង​ កម្ពជា។
ដោយ

IMF បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មានរបស់ខ្លួន យ៉ាង​​ដូច្នេះថា “ទស្សន​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់។ 

ការពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) របស់​សហភាពអ៊ឺរ៉ុប ដែល​ជា​ដៃគូ​នាំចេញ​ដ៏ធំ​របស់​កម្ពុជា អាចនាំ​​ឱ្យ​មាន​ការផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​អនុគ្រោះ​ពន្ធ​នៅ​ឆ្នាំ​ក្រោយ ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច។"

IMF បាន​និយាយ​ផងដែរ​ថា ការថយចុះ​ស្ថានភាព​ពី​ខាង​ក្រៅ ត្រូវ​បាន​គេរំពឹង​ថា នឹង​នាំ​ឱ្យ​​កំណើនសេដ្ឋកិច្ច​កម្ពុជា​ថមថយ​ មក​នៅ​ក្រោម ៧​ភាគរយ នៅ​ឆ្នាំ​២០២០។

កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​ដល់ ៧,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ហើយ​គេ​រំពឹងថា នឹង​មាន​កំណើន​ប្រហែល ៧​ភាគរយ នៅ​ឆ្នាំ​២០១៩នេះ ដោយសារ​កំណើន​នៃ​ការនាំ​ចេញ​បន្ត​និង​សកម្មភាព​សំណង់​រឹងមាំ។ នេះបើ​យោង​តាម IMF។

IMF ក៏​បាន​អំពាវនាវ​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ធ្វើ​ឱ្យកំណើន​ឥណទាន​ក្នុង​កម្រិត​មធ្យម ដើម្បី​ដោះស្រាយ​ហានិភ័យ​ដែល​អាច​កើត​ចេញ​ពី​វិស័យ​អចលនទ្រព្យ។

វិស័យ​ឥណទាន​ឯកជន ដែល​ផ្តោត​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​និង​សំណង់ មាន​សកម្មភាព​លឿន​ជាង​មុន ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ប្រហែល ២៨​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម IMF៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកូរ៉េធំមួយសម្រេចទិញភាគហ៊ុន ៧០% ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងតម្លៃប្រមាណ៦០០លានដុល្លារ

ព័ត៌មាន
ធនាគារពាណិជ្ជកូរ៉េខាងត្បូង KB Kookmin Bank បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះថា ខ្លួនបានយល់ព្រមទិញភាគហ៊ុន ៧០% នៃគ្រឹះស្ថានមីក្រូហិ…

កម្ពុជានឹងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មរដូវប្រាំងនេះ

ព័ត៌មាន
ឆ្លើយតបទៅនឹងការខ្វះខាតទឹកសម្រាប់វិស័យកសិកម្មនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសិក្សាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ