ការនាំចូលជ្រូករស់

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជ្រូករស់ខ្លួនឯង ដូច្នេះមិនចាំបាច់ ក្នុងការដេញថ្លៃនាំចូលជ្រូករស់នោះទេ


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ជ្រូករស់ដោយខ្លួនឯងនៅក្នុងទីផ្សារក្នុងស្រុក ដូច្នេះកម្ពុជាមិនចាំបាច់ត្រូវការនាំចូលជ្រូករស់ពីក្រៅប្រទេសនោះឡើយ។
សកម្មភាពនាំចូលសត្វជ្រូក

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បន្ថែម​ថា ការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​រៀបចំ​យន្តការ​ដេញថ្លៃ​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅប្រទេស ដូចដែល​លិខិត​ក្រសួង​សេដ្ឋកិច្ច​ផ្ញើ​មក​ក្រសួងកសិកម្ម​នោះ គឺ​អាច​ធ្វើ​ទៅ​បាន លុះត្រា​ណា កម្ពុជា គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ជ្រូក​រស់ និង​មិន​ប៉ះពាល់​ដល់​ក្រុម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​តែ​ប៉ុណ្ណោះ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ សម្រាប់​ការ​ផ្គត់ផ្គង់​ជ្រូក​លើ​ទីផ្សារ​ក្នុងស្រុក​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ បាន​គូសបញ្ជាក់​ឆ្លើយ​តប​ទៅ​នឹង សំណើសុំ​ផ្អាក​ការ​ផ្ដួចផ្ដើម​លើ​នីតិវិធី​ដេញថ្លៃ​នាំ​ចូល​ជ្រូករ​ស់កម​កម្ពុជា​របស់​ក្រសួងកសិកម្ម​ថា ការ​រៀបចំ​យន្តការ​ដេញថ្លៃ​នាំ​ចូល ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា នឹង​ជួយ​លើកកម្ពស់​ការ​ប្រកួតប្រជែង ប្រកបដោយ​តម្លាភាព ក្នុង​អាជីវកម្ម​នាំ​ចូល​ជ្រូក​រស់ ដែល​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព​ថ្លៃ​ជ្រូក​រស់ និង​ថ្លៃ​សាច់​នៅ​លើ​ទីផ្សារ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​បន្ត​ថា ការ​រៀបចំ​យន្តការ​ដេញថ្លៃ​នាំ​ចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា គឺជា​ឧបករណ៍​មួយ​ចាំបាច់​សម្រាប់​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​ជ្រូក​ជា​រួម និង​ម្យ៉ាងទៀត​ធានា​និរន្ត​ភាព​នៃ​ការ​ចិញ្ចឹម​ជ្រូក​របស់​កសិករ និង​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​សាច់​ជ្រូក​ក្នុង​ទីផ្សារ ស្រប​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​សម្ពាធ​ថ្លៃ​ម្ហូបអាហារ​នៅ​លើ​ទីផ្សារ ក្នុង​បរិបទ​នៃ​ប្រក្រតី​ភាព​ថ្មី ក្នុង​ការ​រស់នៅ​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩​។

ឆ្លើយ​តប​បញ្ហា​នេះ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ដូច្នេះ បច្ចុប្បន្ន នេះ​ក្រសួង​បាន​សង្កេត​ឃើញ​ថា សមាគម​ចិញ្ចឹម​ជ្រូក បាន​ធានា​អះអាង​ថា អាច​ផ្គត់ផ្គង់​ជ្រូក​រស់​ក្នុងស្រុក​បាន ដូច្នេះ​មិន​ចាំបាច់​នោះ​ទេ ដែល​ត្រូវ​ដេញថ្លៃ​សម្រាប់​នាំ​ចូល​ជ្រូក​រស់​។ រដ្ឋមន្ត្រី​កសិកម្ម​រូប​នេះ​បន្ត​ថា ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​១៩ វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​ដោយ​មានការ​ជំរុញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​បាន​កើនឡើង​រហូត​ប្រមាណ ២០០​ក្រុមហ៊ុន ធ្វើ​ឱ្យ​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​ជ្រូក​ដោយ​ខ្លួនឯង​១០០%​។

ដោយឡែក លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​អះអាង​ថា សព្វថ្ងៃ សមាគម​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ផ្គត់ផ្គង់​ជ្រូក​រស់​លើ​ទីផ្សារ​ក្នុងស្រុក ហើយ​មក​ដល់​ពេល​នេះ តម្លៃ​ជ្រូក​រស់​ហាក់​មិន​ទាន់​មានការ​ប្រសើរ និង​មិន​ទាន់​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ចិញ្ចឹម​ជ្រូក នៅឡើយ​ទេ បើ​ទោះបី​កន្លង​មក ក្រសួង​បាន​ផ្អាក​ទាំងស្រុង​នូវ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ​មួយ​រយៈ ក៏​ពិតមែន​។ បើ​តាម​លោក ស្រ៊ុ​ន ពៅ បច្ចុប្បន្ន ជ្រូករ​ស់មាន​តម្លៃ​ចាប់ពី ១​ម៉ឺន​រៀល ទៅ​១​ម៉ឺន​២​ពាន់​រៀល អាស្រ័យ​តាម​តំបន់ ដែល​តម្លៃ​នេះ មិន​ទាន់​អាច​ឱ្យ​កសិករ ចំណេញ​នៅឡើយ​។ 

សូម​រំឭក​ថា ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង​លើ​វិស័យ​ចិ​ញ្ជឹ​ម​ជ្រូក​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ដាក់​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សុំ​ផ្អាក​ការ​ផ្តួចផ្ដើម​លើ​ការ​រៀបចំ​នីតិវិធី​ដេញថ្លៃ​ជ្រូក​រស់​សម្រាប់​នាំ​ចូល ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ដោយ​យន្តការ​នេះ​អាច​អនុវត្ត​បាន​លុះត្រាតែ​មិន​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក និង​នៅ​ពេល​កម្ពុជា ខ្វះ​ការ​ផ្គត់ផ្គង់​ជ្រូក ប៉ុណ្ណោះ​។

យ៉ាងណាមិញ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី ៨ ខែកុម្ភៈ ត្រង់​ចំណុច​ទី​៣ ក៏​បាន​បញ្ជាក់​ដែរ​ថា យន្ដការ​ដេញថ្លៃ​នាំ​ចូល​ជ្រូក​រស់​នេះ គឺ​នឹង​ត្រូវ​ប្រើប្រាស់​តែ​នៅ​ពេល​មាន​កង្វះ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​តែ​ប៉ុណ្ណោះ ពោល​ពុំ​ត្រូវ​បាន​យក​មក​អនុវត្ត​ជា​ប្រចាំ​នោះ​ឡើយ ហើយ​ជ្រូក​នាំ​ចូល​ក៏​ត្រូវ​កំណត់​ក្នុង​កម្រិត​មួយ ដើម្បី​ធានា​មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ថ្លៃ ក្នុង​ទីផ្សារ​របស់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​នោះ​ដែរ​។

សូម​បញ្ជាក់​ថា កម្ពុជា ត្រូវការ​ជ្រូក​រស់​ប្រមាណ​៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ ខណៈ​បច្ចុប្បន្ន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា អាច​ផ្គត់ផ្គង់​ជ្រូក​រស់​ស្ទើ​លើ​តម្រូវការ​ទៅ​ហើយ សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ Foxconn វិនិយោគរួមជគ្នាជាមួយក្រុមហ៊ុនប្រេងឥន្ទនៈថៃ PTT ផលិតរថយន្ដអគ្គិសនីនៅឆ្នាំ ២០២៤

ព័ត៌មាន
ការវិនិយោគរថយន្ដអគ្គិសនីនៅក្នុងប្រទេសថៃកំពុងចាប់ផ្ដើមបោះជំហាននាំមុខគេនៅក្នុងតំបន់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនកំពុងមានផែនការវិន…

រាជរដ្ឋាភិបាលបន្តលើកលែងការយកពន្ធ៦ខែទៀត លើអាជីវកម្មទេសចរណ៍ក្នុងរាជធានី-ខេត្តមួយចំនួន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានបន្តលើកលែងការយកពន្ធដល់អាជីវកម្មក្នុងវិស័យទេសចរណ៍សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ដោយសារវិស័យនេះ ជាវិស័យស្នូលមួយក្នុងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ