អត្ថបទក្រុមហ៊ុន

នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី


ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជានូវឧបករណ៍សម្រាប់កសាងអាជីវកម្ម របស់ពួកគេ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ។
នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី

តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​​ធន​ធាន​​សំខាន់ៗ ​ និងករណីសិក្សា ទស្សនាវដ្តីនេះ​ដើរតួ​ជាការណែនាំ​ពីរបៀប​ដែល​អាច​ឱ្យសហគ្រិន ដោះស្រាយ​បញ្ហាប្រឈម​ដែល​ពួកគេ​ជួបប្រទះ​នៅ​​ក្នុង​​អាជីវកម្ម​របស់​ពួកគេ ដូច​ជារបៀបចុះឈ្មោះ​ជាមួយ​បេឡាជាតិរបប​សន្តិសុខ​សង្គម ជាដើម។

ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិត អំពី​ជំហានសំខាន់ៗដែលត្រូវការដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយទៅជាសហគ្រាស​ស្រប​​ច្បាប់​ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។

លោកស្រី ហាន វ៉ឹន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ គាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់​ពលរដ្ធ និង ផ្នែកសេដ្ឋកិច្ច របស់ស្ត្រី​ហើយ​ការទទួល​បាន​ព័ត៌មាន​ពិតជាសំខាន់ចំពោះការចូលរួមនោះ។ ទស្សនាវដ្តីនេះ នឹងផ្តល់​ឱ្យសហគ្រិន​ស្ត្រី​កម្ពុជា​នូវព័ត៌មាន​ដែលពួក​គេត្រូវការ​ដើម្បីចាប់​ផ្តើម និងពង្រីក​អាជីវកម្មរបស់ពួកគេ» ។

លោកស្រី សាប៊ី​ន​ យ៉ៅគ្គឺស (Sabine Joukes) នាយក​​ប្រចាំ​​ប្រទេស​​របស់​អង្គការផេកកម្ពុជា​បាន​មានប្រសាសន៍ថា​៖ «ទស្សនាវដ្តីនេះ​គាំទ្រសហគ្រិនស្ត្រី​ក្នុងការធ្វើឱ្យ​អាជីវកម្ម​ក្នុង​ក្តីសុបិន​ របស់ពួក​គេ​ក្លាយ​​ជាការពិត។​ ទស្សនាវដ្ដីនេះបង្ហាញ រឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រី អំពី​បញ្ហា​ប្រឈម​របស់​ពួក​គេ និងផ្តល់នូវជំហានជាក់ស្តែងក្នុងការដោះស្រាយបញ្ហានានា ដើម្បី​ឱ្យសហគ្រិន​ស្ត្រីអាច​ដោះស្រាយ​បញ្ហា​ទាំងនោះបាន» ។

សម្រាប់ព័ត៌មានបន្ថែម៖

ទ្រី ឡេង អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់​អង្គការផេកកម្ពុជា។

០៧៧៦៦៧៦៧៦

[email protected]

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីឆ្លើយតបការលូតលាស់ឆាប់រហ័សនៃវិស័យអចលនទ្រព្យ

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដោយជាការឆ្លើយតបទៅនឹងការលូតលាស់ដ៏ឆាប់រហ័សនៃវិស័យអចលនទ្…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ ទូតអាមេរិកនៅរុស្ស៊ីប្រាប់ម៉ូស្គូថា កុំឱ្យបិទស្ថានទូតដើម្បីទុកផ្លូវជជែកគ្នាបាន

ព័ត៌មាន
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ បាននិយាយនៅថ្ងៃទី៦មិថុនាថា រុស្ស៊ីមិនគួរបិទស្ថានទូតអាមេរិកទេ បើទោះបីជា មហាអំណាចទាំងពីរកំពុងពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ