ទីភ្នាក់ងារUSAID

ស្ថិតក្នុងបរិបទកូវីដ-១៩ ទីភ្នាក់ងារ USAID បានផ្ដល់ថវិកាប្រមាណជាង១៥ លានដុល្លារដល់កម្ពុជា


ស្តិតនៅក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលអូសបន្លាយជាង២ឆ្នាំកន្លងមកនេះ ឃើញថាកម្ពុជាបានចំណាយថវិកាជាច្រើននៅក្នុងការទប់ស្កាត់ និងការប្រើប្រាស់សម្រាប់ការព្យាបាលក៏ដូចជានៅក្នុងការទិញវ៉ាក់សាំង ជាពិសេសនៅក្នុងការផ្គត់ផ្គង់ទៅដល់អ្នកបានប៉ះពាល់ដោយសារជំងឺកូវីដ-១៩ន។ ស្ថិតនៅក្នុងស្ថានភាពលំបាកនេះ ទីភ្នាក់ងារUSAID ក៏បានផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណជាង ១៥លានដុល្លារអាមេរិកដល់កម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់USAID នៅថ្ងៃទី០៥វិច្ឆិកានេះ។
រូបតំណាងៈ ស្ថិតក្នុងបរិបទកូវីដ-១៩ ទីភ្នាក់ងារUSAID បានផ្ដល់ថវិកាប្រមាណជាង១៥ លានដុល្លាដល់កម្ពុជា
ដោយ
អំពី USAID COVAX

បើតាមការអះអាងរបស់ ទីភ្នាក់ងារផ្ដល់ជំនួយអាមេរិក (USAID) អង្គការនេះ មិនត្រឹមតែបានផ្ដល់ជំនួយជាទឹកប្រាក់១៥លានដុល្លារសម្រាប់ជាជំនួយគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែកន្លងមកនេះ រដ្ឋាភិបាលអាមេរិកក៏បានផ្ដល់ជាជំនួយជាប្រភេទវ៉ាក់សាំងJohnson & Johnson ជាងមួយលានដូស ជូនមកដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការCOVAX ផងដែរ ដើម្បីចូលរូមជាជំនួយគាំទ្រដោយផ្ទាល់សម្រាប់បន្ធូរបន្ថយផលប៉ះពាល់ដោយសារ ជំងឺកូវីដ១៩ នៅកម្ពុជា។

យ៉ាងណាមិញ កម្មវីធីរបស់ USAID គឺធ្វើឡើងលើសកម្មភាពនៅគ្រប់ខេត្តក្រុងទាំង ២៥ នៃប្រទេសកម្ពុជា USAID ធ្វើការជាមួយដៃគូកម្ពុជា និងអន្តរជាតិ ក្នុងការអនុវត្តគម្រោងដែលជាប្រយោជន៍ជារូមសម្រាប់ប្រជាជនកម្ពុជា។ ចំពោះកម្មវិធីរបស់USAID នេះក៏បានជួយទៅកសិករខ្មែរជាង ២៣ ម៉ឺននាក់ និងគ្រួសារ ឲ្យចាកផុតពីភាពអត់ឃ្លាននិងភាពក្រីក្រផងដែរ។   ខណៈនេះUSAID ក៏មានគម្រោង កសិកម្ម និងបរិស្ថាន សហគមន៍ជនបទ ដែលអាចបន្ថែមប្រាក់ចំណូលដល់ទៅ ៩០លានដុល្លា ទៅដល់សេដ្ឋកិច្ចកម្ពុជាបន្ថែម៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះក្នុងបរិបទកូវីដ១៩ ប៉ុន្ដែនិស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា នៅតែជំនះបញ្ចប់ការសិក្សាដោយជោគជ័យ

ព័ត៌មាន
ការរាតត្បាតនៃកូវីដ-១៩ បានធ្វើឱ្យវិស័យអប់រំ ទូទាំងប្រទេសកម្ពុជា ត្រូវផ្លាស់ប្ដូរទម្រង់បង្រៀនទាំងស្រុងពីការបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ងាកមកបង្…

កម្មវិធី Pleng by Smart រៀបចំកម្មវិធី «Pleng Icon» ដើម្បីលើកតម្កើននិងសម្ដែងការកោតសរសើដល់សិល្បកររបស់ខ្មែរ

ព័ត៌មាន
ក្នុងនាមជាកម្មវិធីតន្ត្រីលើទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា Pleng by Smart បានផ្ដួចផ្ដើមកម្មវិធី «Pleng Icon » ដើម្បីលើកតម្កើនទេពកោសល្យ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ