ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញ

២ឆ្នាំមានក្រុមហ៊ុនជាង១ម៉ឺន បានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាមួយទុនវិនិយោគសរុបជាង៤ពាន់លានដុល្លារ


ក្រោយពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២នេះ មានក្រុមហ៊ុនវិនិយោគ ជាង១ម៉ឺន៤ពាន់ក្រុមហ៊ុនហើយដែលបានមកចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលមានទំហំវិនិយោគសរុបជាង ៤ពាន់៦រយលានដុល្លារអាមេរិក។
២ឆ្នាំមានក្រុមហ៊ុនជាង១ម៉ឺន បានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាមួយទុនវិនិយោគសរុបជាង៤ពាន់លានដុល្លារ
ដោយ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយភាពប្រកួតប្រជែង និង លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ បើតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកទល់នឹងបច្ចុប្បន្ន ការរៀបចំប្រព័ន្ធនេះ មាន២ដំណាក់កាល រួចមកហើយ ដោយដំណាក់កាលទី១ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ អស់រយៈពេល២ឆ្នាំ កន្លងមក គឺរាប់ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ ដំណាក់កាលទី១ គឺជាការចុះបញ្ជីជាខ្សែចង្វាក់ជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ។ រីឯ ដំណាក់កាលទី២ វិញត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្ដោតលើការផ្ដល់អាជ្ញាបណ្ណជំនាញពីក្រសួងពាក់ព័ន្ធ។ ក្នុងរយៈពេល២ឆ្នាំមកនេះ មានក្រុមហ៊ុនវិនិយោគ ជាង១ម៉ឺន៤ពាន់ក្រុមហ៊ុនហើយដែលបានមកចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលមានទំហំវិនិយោគសរុបជាង ៤ពាន់៦រយលានដុល្លារអាមេរិក។

ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុករៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថល ខេមបូណូមីសថា ក្នុងរយៈពេល ២ឆ្នាំ កន្លងមក ចំនួនក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីនេះ មានចំនួនច្រើន គួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាល ជាសកលរបស់ជំងឺកូវីដ-១៩ តែម្ដង។ ជាមួយគ្នានោះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ក៏បានបង្ហាញនូវមានក្ដីរំពឹងដែរថា នៅឆ្នាំ២០២២នេះ ចំនួនក្រុមហ៊ុន សហគ្រាស កាន់តែច្រើននឹងចុះបញ្ជីបន្ថែមទៀត ដោយសារបច្ចុប្បន្ន កម្ពុជា មានភាពធូរស្បើយនឹងការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ខណៈរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២ ចំនួនក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីមានការកើនឡើងរហូត ៣០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

ទោះយ៉ាងណា លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យម បានកត់សម្គាល់ឃើញថា ដំណើរការនៃការចុះបញ្ជី ក្រុមហ៊ុន អាជីវកម្ម និងសហគ្រាស តាមប្រព័ន្ធអនឡាញ នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូច្នេះ ទើបការចុះបញ្ជីអាជីវកម្ម សហគ្រាស ហាក់នៅមានកម្រិតនៅឡើយ។ បើតាមឧកញ៉ា តែ តាំងប៉ ដ្បិតមិនមានតួលេខច្បាស់លាស់ពីចំនួនសហគ្រាស និងអាជីវកម្ម តែលោកបានប៉ាន់ប្រមាណថា បច្ចុប្បន្ន សហគ្រាសខ្នាតតូចនិងមធ្យម នៅកម្ពុជាសរុបមានប្រមាណ ៤ម៉ឺនសហគ្រាសឯណោះ។ ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ ក៏បានយល់ឃើញបន្ថែមទៀតថា ទាំងការយល់ដឹងរបស់ម្ចាស់អាជីវកម្ម និងសហគ្រាស ទាក់ទងទៅនឹងការប្រើប្រាស់ឌីជីថល និងអត្ថប្រយោជន៍នៃការចុះបញ្ជី ក៏នៅមានកម្រិតនៅឡើយ ដែលទាមទារពេលវេលាបន្ថែម ដើម្បីម្ចាស់ អាជីវកម្ម យល់កាន់តែច្បាស់ពីដំណើរការនៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញនេះ។

គួរបញ្ចាក់ថា អាជីវកម្មតាមវិស័យ ដែលបានចុះបញ្ជីនៅតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភាគច្រើនជា ក្រុមហ៊ុន អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលមានសរុបជិត៤០%,សកម្មភាពស្នាក់នៅនិងអាហារ ១០%, សកម្មភាពអចលនវត្ថុ ជិត៩%,កម្មន្តសាល ៨%,ព័ត៌មានវិទ្យានិងទូរគមនាគមន៍ មាន៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជប៉ុន ដើម្បីកៀរគរការវិនិយោគ និងពង្រីកទីផ្សារ

ព័ត៌មាន
កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាមួយនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពល និងកៀរគរវិនិយោគិនបរទេស ជា…

ក្រុមវិនិយោគិនម៉ាឡេស៊ី ចាប់ផ្ដើមស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្រោយកូវីដ១៩ហាក់ធូរស្បើយ

ព័ត៌មាន
បន្ទាប់ពីប្រទេសកម្ពុជាបើកទ្វារប្រទេស និងមានដំណើរការសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញ បានធ្វើឲ្យអ្នកវិនិយោគពីបរទេស ចាប់ផ្ដើមសម្លឹងរកឱកាសវិនិយោគនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ