ការគំរាមកំហែង​សេដ្ឋកិច្ចសកល

IMF៖ កំណើនអតិផរណា និងភាពមិនប្រាកដប្រជាកូវីដ១៩ កំពុងគំរាមកំហែងដល់ការស្ដារសេដ្ឋកិច្ចសកល


អង្គការ​មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានព្រមានអំពីការគំរាមកំហែងកើនឡើងកាន់តែខ្លាំង ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ នៅតែបន្តកើតមានឥតស្រាកស្រាន្ដ និង បញ្ហាអត្រាអតិផរណាកំពុងមានការកើនឡើងកាន់តែមានខ្ពស់។ ការព្រមាននេះ គឺ នៅក្រោយពេលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១នេះ ថា នឹងមានត្រឹមតែ ៥,៩%ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
IMF៖ កំណើនអតិផរណា និង ភាពមិនប្រាកដប្រជាកូវីដ១៩ កំពុងគំរាមកំហែងដល់ការស្ដារសេដ្ឋកិច្ចសកល

ប័នមូលនិធិរូបិយវត្ថុអន្តរជាតិ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងឲ្យបានច្រើនពីប្រទេសអ្នកមាន សម្រាប់ជំរុញអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅក្នុងប្រទេសក្រីក្រ។ IMF ទទូចឲ្យប្រទេសអ្នកមានទាំងអស់ ចាត់ចែងជួយជ្រោមជ្រែងយ៉ាងណា សម្រេចឲ្យបានអត្រាចាក់វ៉ាក់សាំងក្នុងប្រទេសក្រីក្រ ឲ្យបានដល់ ៤០%នៃពលរដ្ឋសរុប នៅមុនដំណាច់ឆ្នាំនេះ និងឈានដល់ ៧០%ត្រឹមពាក់កណ្តាលឆ្នាំក្រោយ។

បើតាមការអះអាងពី មូលនិធិរូបិយវត្ថុអន្ដរជាតិ ជាមធ្យមមានពលរដ្ឋ៦០% ក្នុងប្រទេសអ្នកមានទាំងអស់ក្នុងពិភពលោក បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈមានតែ៤%ប៉ុណ្ណោះ នៃពលរដ្ឋប្រទេសក្រីក្រ ដែលទទួលបានការចាក់វ៉ាក់សាំង។

ជាមួយគ្នានេះ IMF ក៏បានទទូចឲ្យឱ្យធនាគារកណ្តាលនៃបណ្តាប្រទេសទាំងអស់ចាត់វិធានការឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពក្នុងប្រទេសរៀងៗខ្លួន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ខណៈដែលសម្ពាធអតិផរណាក្នុងពេលបច្ចុប្បន្នបង្ហាញថា ពុំសូវមានស្ថិរភាពនោះទេ។

ជាក់ស្តែង អត្រាអតិផរណានៃទំនិញបោះដុំនៅប្រទេសសេដ្ឋកិច្ចលំដាប់ទីមួយពិភពលោក គឺសហរដ្ឋអាមេរិក បានកើនឡើងជិត៩% ឯណោះនៅក្នុងខែកញ្ញាឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអតិផរណាទំនិញលក់រាយវិញបានកើនឡើង ០,៤%។ នេះជាកំណើនអតិផរណាទំនិញខ្ពស់បំផុតមិនធ្លាប់មាននៅអាមេរិក ចាប់តាំងពីឆ្នាំ ២០១០មក។

គួរជម្រាបថា IMF កាលពីពេលថ្មីៗនេះ ក៏បានព្យាករបន្ទាបកំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២១អស់១% ពោលគឺស្រុតចុះពីកំណើន ៧% មកត្រឹម៦%វិញ។ ទន្ទឹមនឹងនេះ ស្ថាប័នអន្តរជាតិដដែល បានទម្លាក់ការព្យាករសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១ ពី ៦% មកនៅត្រឹម ៥,៩%វិញ ហើយថែមទាំងបានព្រមានថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ កាន់តែអាក្រក់ទៅៗ បានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលទាប បានខិតទៅរកភាពលិចលង់ ខណៈប្រទេសអ្នកមានកំពុងជួបការលំបាកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ចិន៖ រដ្ឋាភិបាលមានជំនឿចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងមានកំណើនយឺត

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយទទួលស្គាល់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនពិតជាមានល្បឿនយឺតពិតមែន ស្របពេ…

គ្មានទ្រព្យធានា ក៏អាច​ទទួលបានកម្ចីទាំងនេះពីធនាគារ​ អេស៊ីលីដា បានដែរ !

ព័ត៌មាន
ឥឡូវនេះ ខណៈ​ដែល​លោកអ្នក​មិន​មាន​ទ្រព្យ​ធានាគ្រប់គ្រាន់ ឬគ្មានទ្រព្យ​ធានា​សោះ លោក​អ្នក​ក៏អាច​ទទួល​បាន​កញ្ចប់​ប្រាក់​កម្ចី​មួយ​ចំនួន ពីធនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ