ឥណ្ឌាកំពុងពិចារណាបន្ធូរបន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី

ឥណ្ឌាកំពុងពិចារណាបន្ធូរបន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី ក្រោយ Tesla បង្ហើបពីផែនការបើករោងចក្រនៅប្រទេសខ្លួន


ក្រោយមានការបញ្ចុះបញ្ជូលពីក្រុមហ៊ុន Tesla តើឥណ្ឌាអាចកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីរបស់ Tesla ដែរឬទេ?កាលពីខែមុន មហាសេដ្ឋីអាមេរិកម្ចាស់ក្រុមហ៊ុនតេស្លា លោក អេឡុន ម៉ាស បានបង្ហើបអំពីការបង្កើតរោងចក្រTesla នៅឥណ្ឌាបាន លុះត្រាតែរដ្ឋាភិបាលឥណ្ឌាកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីឲ្យនៅទាបជាងមុនសិន។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុន Tesla ដ៏ល្បីរបស់អាមេរិកមួយនេះ នៅតែបន្តបញ្ចុះបញ្ចូលឥណ្ឌាដដែល ដោយឱ្យឥណ្ឌាពិចារណារកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីមកនៅត្រឹម ៤០%។
មហាសេដ្ឋីអាមេរិកម្ចាស់ក្រុមហ៊ុនតេស្លា លោក អេឡុន ម៉ាស បានបង្ហើបអំពីការបង្កើតរោងចក្រTesla នៅឥណ្ឌាបាន លុះត្រាតែរដ្ឋាភិបាលឥណ្ឌាកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីឲ្យនៅទាបជាងមុនសិន។
ដោយ

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន Tesla ឲ្យ​មានការ​បន្ធូរ​បន្ថយពន្ធ​នាំ​ចូល​រថយន្ដ​អគ្គិសនី ឃើញ​ថា​នៅ​ថ្ងៃ​ទី ០៩ ខែសីហា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌា​ពីរ​រូប​បាន​ប្រាប់​រ៉​យ​ទ័​រថា ឥណ្ឌា​កំពុង​ពិចារណា​កាត់​បន្ថយពន្ធ​នាំ​ចូល​រថយន្ត​អ​គ្កិ​ស​នី​ដែល​មាន​តម្លៃ​តិច​ជាង ៤ ម៉ឺន​ដុល្លារ​រួម​ទាំង ថ្លៃ​រថយន្ត ការ​ធានា​រ៉ាប់រង និង​ការ​ដឹក​ទំនិញ ដោយ​កំពុង​ពិភាក្សា​កាត់​បន្ថយ​អត្រាពន្ធ​ពី ៦០%​ដែល​មាន​នា​ពេល​បច្ចុប្បន្ន មក​នៅ​ត្រឹម ៤០%​។ ចំណែកឯ រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃលើស ៤ ម៉ឺន​ដុល្លារ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​កាត់​បន្ថយពន្ធ​ពី ១០០%​មក​នៅ​ត្រឹម ៦០%​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ឥណ្ឌា​ពេញចិត្ត​ក្នុង​ការ​កាត់​បន្ថយ ប្រសិនបើ​គេ​អាច​មើលឃើញ​ថា​ក្រុមហ៊ុន Tesla ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​។ មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​រូប​នេះ បាន​បន្ត​ទៀត​ថា ការ​កាត់​បន្ថយពន្ធ​នាំ​ចូល​មិនមែន​ជា​បញ្ហា​ទេ ដោយសារ​ការ​នាំ​រថយន្ត​អគ្គិសនី​ចូល​ក្នុង​ប្រទេស​ឥណ្ឌា​មិន​មាន​ច្រើន​នោះ​ទេ​។

 ដូច្នេះ​ការ​ដែល​ក្រុមហ៊ុន Tesla ចូល​មក​ក្នុង​ទីផ្សារ​ឥណ្ឌា អាច​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង ខណៈ​ដែល​ឥណ្ឌា​ជាទី​ផ្សារ​រថយន្ត​ធំ​ជាងគេ​ទី ៥ របស់​ពិភពលោក ពោល​គឺ​ឥណ្ឌា​លក់​រថយន្ត​ប្រហែល ៣ លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​រថយន្ត​ភាគច្រើន​មាន​តម្លៃ​ក្រោម​២​ម៉ឺន​។

គេ​នៅ​ចាំ​ថា កាលពី​ប៉ុ​ន្មា​ឆ្នាំ​មុន ក្រុមហ៊ុន​រថយន្ដ​ប្រណីត​ដូច​ជា Mercedes-Benz និង Audi ក៏​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ឥណ្ឌា​ឲ្យ​មានការ​ទម្លាក់​ពន្ធ​ទាប​ជាង​មុន​សម្រាប់​ការ​នាំ​ចូល​រថយន្ដ​ប្រណីត​ផង​ដែរ ប៉ុន្ដែ ទីផ្សារ​រថយន្ដ​ប្រណីត​នៅ​តែ​មានការ​ប្រណាំងប្រជែង​ខ្លាំង​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​ជា​លទ្ធផល​ទីផ្សារ​រថយន្ដ​ប្រណីត​នៅ​តែ​មាន​តូច​នៅឡើយ ដោយ​មានការ​លក់​ប្រហែល ៣​ម៉ឺន​៥​ពាន់​គ្រឿងក្នុង​មួយ​ឆ្នាំ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញឈើកើន ៥៥% នៅ៧ខែឆ្នាំ២០២១ ទោះបីកូវីដ-១៩កំពុងបន្ដលុកលុយខ្លាំង

ព័ត៌មាន
បើទោះបីជាវៀតណាមបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយកូវីដ-១៩ ប៉ុន្ដែវៀតណាម មិនបានបន្ធូរដៃក្នុងការជំរុញការនាំចេញរបស់ខ្លួននោះ…

កាន់តែ​សម្បូរ​បែប ! ស្កែន QR Code របស់ អេស៊ីលីដា ឥឡូវនេះ អាចប្រើជាមួយ WeChat, Alipay, MasterCard និង Visa Card បាន!

ព័ត៌មាន
ក្នុងការលក់ដូរ​រាល់ថ្ងៃ ប្រាកដណាស់ លោកអ្នក​តែងតែមាន​អតិថិជន​ដែល​ប្រើ​កម្មវិធីទូទាត់ប្រាក់ WeChat, Alipay, MasterCard និង Visa Card …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ