ពាណិជ្ជកម្មទ្វេភាគី

មហាយក្សឥណ្ឌារំពឹងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិកនឹងឈានដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥


ពាណិជ្ជកម្មទ្វេភាគីមហាយក្ស ឥណ្ឌា និង អាមេរិក ត្រូវបានព្យាករថា នឹងឈានដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ តើអ្វីនៅពីក្រោយការកើនឡើងដ៏សម្បើមបែបនេះ? រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា បានអះអាងថ្មីៗនេះថា ពាណិជ្ជកម្មទ្វេភាគីរវាង ឥណ្ឌា និងអាមេរិកបានកើនឡើងពី ១៦ ពាន់លានដុល្លារ មកដល់ ១៤៩ ពាន់លានដុល្លា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ទន្ទឹមនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៥០០ ពាន់លានដុល្លារអាមេរិកនៅ៥ឆ្នាំខាងមុខទៀត។
ទង់ជាតិប្រទេសឥណ្ឌា និង សហរដ្ឋអាមេរិក
ដោយ

 នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Business Standard របស់​ឥណ្ឌា​។

 នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​ឥណ្ឌូ​-​អា​មេ​រិ​ក លើក​ទី ១៧ ស្ដី​ពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​ងើបឡើង​វិញ​នៃ​ភាពរឹងមាំ​ក្រោយ​វិបត្តិ​កូ​វី​ដ ១៩ លោក នី​ទី​ន ហ្គា​ត​ការី (Nitin Gadkari) រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌា បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​ឥណ្ឌា និង​អា​មេ​រិ​ក​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។

មាន​មូលហេតុ​សំខាន់​១ ដែល​ធ្វើ​ឲ្យ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​មាន​ក្តី​សង្ឃឹម​ខ្ពស់​នោះ​គឺ វិនិយោគិន​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង នឹង​មក​វិនិយោគ​លើ​គម្រោង​ផ្លូវ និង ផ្លូវ​ហា​យ​វេ​នៅ​ឥណ្ឌា ដោយ​ពួក​គេ​មានឱកាស​ធំ​ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

ពិសេស​គេ​នៅ​ចាំ​ថា កាលពី​ខែសីហា​កន្លង​ទៅ សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ប្រាប់​ឥណ្ឌា​ថា ខ្លួន​មិន​ចាប់អារម្មណ៍​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ទៀត​នោះ​ទេ​។ ថ្វី​ត្បិត​តែ​បែប​នេះ​ក្ដី ឥណ្ឌា បច្ចុប្បន្ន នេះ​កំពុង​សម្លឹង​មើល និង​ខិតខំ​ធ្វើការ​លើ​បញ្ហា​ទីផ្សារ​បន្ថែម​ទៀត ដែល​វា​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​នាំ​ចេញ​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ទី​២​ក្នុង​លោក​មួយ​នេះ​។ 

សូម​រំ​ឮ​កថា ឥណ្ឌា​ត្រូវ​បាន​ដក​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ការ​បន្ធូរ​បន្ថយពន្ធ​មួយ​ចំនួន ដល់​ការ​នាំ​ចេញ​ទំនិញ​កាលពី​ឆ្នាំ ២០១៩​។

យោង​តាម​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋអាមេរិក​បង្ហាញ​ថា នៅ​រយៈពេល ៧​ខែ ដំបូង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អា​មេ​រិ​ក និង​ឥណ្ឌា សម្រេច​បាន​ជាង ៦១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​ធ្លាក់​ចុះ ជាង​១៧%​។ ក្នុង​នោះ ឥណ្ឌា​នាំ​ចេញ​ទៅ​អា​មេ​រិ​ក មាន​ជាង​៣៩​ពាន់​លាន​ដុល្លារ ខណៈ​អា​មេ​រិ​ក​នាំ​ចូល​ទៅ​ឥណ្ឌា​វិញ​មាន​ជាង​២២​ពាន់​លាន​ដុល្លារ​។ យ៉ាងណាមិញ នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ សម្រេច​បាន​ត្រឹមតែ​ប្រមាណ ជាង ៧៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ធ្លាក់​ចុះ ជាង​២៤%៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃត្រៀមយុទ្ធសាស្ត្រទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើនឲ្យចូលមករស់នៅក្នុងប្រទេសខ្លួន

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការជំរុញសេដ្ឋកិច្ច និងវិនិយោគ ដើម្បីទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន ឲ្យចូលមកស្នាក់នៅប្រទេសថៃក្នុងរយៈ…

ក្រសួងពាណិជ្ជកម្មត្រៀមចាត់ការ អាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលគ្មានអាជ្ញាបណ្ណ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១

ព័ត៌មាន
ជាថ្មីម្តងទៀត ! ក្រសួងពាណិជ្ជកម្មបានកំណត់ឱសានវាទឲ្យក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាមប្រព័ន្ធអនឡាញដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឲ្យមកដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ