វ៉ាក់សាំង AstraZeneca របស់ឥណ្ឌា

ឥណ្ឌាផ្អាកនាំចេញវ៉ាក់សាំង AstraZeneca ក្រោយតម្រូវការក្នុងស្រុកកើនឡើងខ្លាំង


ឥណ្ឌាកាលពីថ្ងៃព្រហស្បត្តិ៍ទី ២៥មីនាម្សិលមិញនេះ បានប្រកាសផ្អាកការនាំចេញវ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលខ្លួនផលិតនៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយហេតុថាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកំពុងមានតម្រូវខ្ពស់ ដ្បិតថាឥណ្ឌាថ្មីៗនេះ កំពុងមានការរីករាលដាលមេរោគជាថ្មីទៀតហើយ ពិសេសមេរោគកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីតែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស BBC។
រូបតំណាង៖ វ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca
ដោយ

ការ​ប្រកាស​ពី​ការ​ផ្អាក​ការ​នាំ​ចេញ​វ៉ាក់សាំង​របស់​ឥណ្ឌា​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ឥណ្ឌា រួម​ជាមួយនឹង​ប្រទេស​មហាអំណាច​គ្រាក់​ៗ​ចំនួន​៣​ទៀត គឺ​អា​មេ​រិ​ក អូស្ត្រាលី ជប៉ុន ថ្មី​ៗ​នេះ ធ្លាប់​បាន​ប្រជុំ​និង​ប្រកាស​រួម​គ្នា​អំពី​ការ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ដល់​១​ពាន់​លាន​ដូ​ស​ដូ​ស​ផ្គត់ផ្គង់​មក​ឲ្យ​ប្រទេស​តំបន់​អាស៊ី ដើម្បី​ជា​យុ​ទ្ធា​សាស្ត្រ​មួយ​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​ជាមួយនឹង​ចិន​។ ប៉ុន្ដែ ក្រោយ​ពី​ឥណ្ឌា​ប្រកាស​ផ្អាក​ការ​នាំ​ចេញ​វ៉ាក់សាំង​ភ្លាម​ៗ​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឲ្យ​កើត​មាន​ក្ដី​ខ្វាយខ្វល់​ថា តើ​ផែនការ​ផលិត​វ៉ាក់សាំង​១​ពាន់​លាន​ដូ​សម​ក​ឲ្យ​អាស៊ី​នោះ នឹង​អាច​ចេញ​ជា​ផ្លែផ្កា​ដែរ ដែរ​ឬ​ក៏​អត់​ទេ?

ថ្លែងប្រាប់​សារព័ត៌មាន BBC ប្រភព​ពី​ខាង​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​កំពុង​កើនឡើង​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ដែល​ប្រការ​នេះ​នាំ​ឲ្យ​តម្រូវការ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ក៏​មានការ​កើនឡើង​ដូច​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ក្នុង​ប្រទេស ដែល​មាន​ដល់​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

ការ​សម្រេច​ផ្អាក​ការ​នាំ​ចេញ​របស់​ឥណ្ឌា​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ប៉ះពាល់​ដល់​ការ​ផ្គត់​ផ្អង់​វ៉ាក់សាំង​ក្នុង​ពិភពលោក ចាប់ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២១​។ មូលហេតុ​គឺ​នៅ​ត្រង់​ថា ឥណ្ឌា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ធំ​ៗ​ច្រើន​ទៀត​ដែល​ជា​បាន​ផលិត និង​ចែកចាយ​វ៉ាក់សាំង​ច្រើន​ជាងគេ​។

វិទ្យាស្ថាន​ជាតិ​ឥណ្ឌា Serum ( Serum Institute of India) ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ផលិត​វ៉ាក់សាំង ក្នុង​នោះ​រួម​មាន​វ៉ាក់សាំង ដែល​ឥណ្ឌា​ផលិត​ដោយ​ខ្លួនឯង និង​ប្រភេទ AstraZeneca ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​អង់គ្លេស​ផង​ដែរ​។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ឥណ្ឌា​បាន​ពន្យា​ពេល​ដឹក​ជ​ញ្ចូ​ន​វ៉ាក់សាំង AstraZeneca ទៅ​ឲ្យ​ប្រទេស​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ រួម​មាន​ចក្រភព​អង់គ្លេស និង​ប្រេ​ស៊ី​ល​ជាដើម​ដែល​ប្រទេស​ទាំងនោះ​ក៏​កំពុង​មាន​តម្រូវការ​វ៉ាក់សាំង​ច្រើន​ណាស់​ដែរ​។ យ៉ាងណាមិញ ក្នុង​ពេល​កន្លង​មក ឥណ្ឌា​ធ្លាប់​បាន​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ប្រភេទ AstraZeneca នេះ​អស់​ជាង ៦០​លាន​ដូ​ស​ទៅ​ឲ្យ ៧៦​ប្រទេស​រួច​មក​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ដូចនេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មីនា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ដល់​ទៅ​ជាង ៤​ម៉ឺន​៧​ពាន់​នាក់ និង​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​ជិត​៣០០​នាក់​។

ទន្ទឹម​នឹង​នេះ​ឥណ្ឌា​ក៏​បាន​ប្រកាស​ពី​ការ​រក​ឃើញ​រី​រុស​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី មួយ​ប្រភេទ​ទៀត ដែល​មាន​លទ្ធភាព​អាច​បំប្លែង​ខ្លួន​បាន​លើស​ទ្វេ​ដង នៅ​ក្នុង​ក្រុង មហា​រា​ស្ត្រា (Maharashtra) ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​។ ក្រសួងសុខាភិបាល​ឥណ្ឌា មិន​ទាន់​បញ្ជាក់​ច្បាស់​ថា តើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​គឺជា​មូលហេតុ​នៃ​ការ​កើនឡើង​ករណី​ឆ្លង​ដ៏​ច្រើន​លើសលុប ឬ​ក៏​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​ការ​ស៊ើបអង្កេត និង​ការ​សិក្សា​កំពុង​បន្ត​ធ្វើ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណេញសុទ្ធរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនជាង ១៦៥% នៅឆ្នាំ២០២០

ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានប្រាក់ចំណេញសុទ្ធនៅឆ្នាំ២០២០ ជាង៨៨ពាន់លានរៀល ឬស្មើនឹងប្រមាណជិត២២លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ …

វៀតណាមដាក់គោលដៅនាំចេញបន្លែផ្លែឈើឲ្យបានដល់១០ពាន់លានដុល្លារនៅ១០ឆ្នាំទៀត

ព័ត៌មាន
វិស័យកសិកម្មរបស់វៀតណាម អាចនិយាយបានថាមានការរីកលូតលាស់ខ្លាំងមួយដែរនៅក្នុងតំបន់ ខណៈដែលការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាមទៅកាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ