ការឆ្លងរាលដាលកូវីដ-១៩​នៅឥណ្ឌា

WHO៖ ១សប្ដាហ៍មុនឥណ្ឌាមានករណីឆ្លងកូវីដ-១៩ជិត៥០% នៃអ្នកឆ្លងសរុបទូទាំងពិភពលោក


អង្គការសុខភាពពិភពលោកនៅថ្ងៃពុធទី៥ឧសភា បានបង្ហាញរបាយណ៍ប្រចាំសប្តាហ៍ ស្តីពីករណីឆ្លងកូវីដ-១៩សរុបនៅជុំវិញពិភពលោក បានឲ្យដឹងថា ក្នុងចំណោមអ្នកកើតជំងឺកូវីដ-១៩ នៅទូទាំងសកលលោកគិតត្រឹមតែ១សប្ដាហ៍មុននេះ មាន ៤៦% ទៅហើយ ជាករណីឆ្លងនៅក្នុងប្រទេសឥណ្ឌា។ នេះសបញ្ជាក់ឲ្យឃើញថា ឥណ្ឌាកំពុងក្លាយជាប្រទេសឃ្លាំងជង្រុកផ្ទុកមេរោគដ៏ធំជាងគេនៃការផ្ទុះរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ របស់ពិភពលោក។
ពលរដ្ឋឥណ្ឌាមកប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលធ្វើឲ្យមានការរាលដាលកូវីដ១៩កាន់តែខ្លាំង រូបភាព៖ Reuters
ដោយ

បញ្ហានេះដែរ ក៏កំពុងបង្កជាក្ដីបារម្ភយ៉ាងខ្លាំង ថា ករណីរីករាលដាលឆ្លងយ៉ាងសម្បើមនៅឥណ្ឌានេះ អាចនឹងឆ្លងសាយភាយទៅដល់ប្រទេសផ្សេងទៀត និងឈានធ្វើឲ្យពិភពលោកប្រឈមនូវរលកឆ្លងខ្លាំងជាថ្មីម្ដងទៀត ដ្បិតថា បច្ចុប្បន្ន មេរោគបំប្លែងខ្លួនថ្មីចេញពីប្រទេសឥណ្ឌា កំពុងត្រូវបានរកឃើញនៅបណ្ដាប្រទេសផ្សេងៗទៀត ជាបណ្ដើរៗហើយដែរ។

របាយការណ៍ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅ១សប្តាហ៍មុន ករណីឆ្លងកូវីដ-១៩ សរុបនៅលើសកលលោកមានប្រមាណ ៥លាន៧សែនករណីបន្ថែមទៀត ខណៈអ្នកស្លាប់កើនថែមជិត១០ម៉ឺននាក់ទៀតផងដែរ។ ក្នុងចំណោមករណីឆ្លងសរុបទាំង៥លាន៧សែនករណីនោះ មាន២លាន៦សែនករណី មានការឆ្លងនៅក្នុងប្រទេសឥណ្ឌា ដែលចំនួននេះស្មើនឹងប្រមាណ ៤៦%។

តួលេខដែលចេញផ្សាយដោយ WHO គឺយោងទៅលើតួលេខដែលបានពីអាជ្ញាធរឥណ្ឌា ប៉ុន្តែអ្នកជំនាញបានគូសបញ្ជាក់ថា តួលេខពិតប្រាកដអាចនឹងមានច្រើនជាងនេះរាប់សិបដងទៀត ដោយហេតុថា ឥណ្ឌាជាប្រទេសដែលមានចំនួនប្រជាជនច្រើនលំដាប់ទី២នៅលើលោក ជាង ១ពាន់ ៣០០លាននាក់ ដូច្នេះ ការកត់ត្រាចំនួនអ្នកឆ្លង ឬ អ្នកស្លាប់អាចនឹងមានភាពខ្វះចន្លោះ។

មិនត្រឹមតែនៅឥណ្ឌាទេ ពេលនេះអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងថែមទៀត ក្រោយមើលឃើញពីករណីវិជ្ជមានកូវីដ-១៩ កំពុងហក់ឡើងនៅក្នុងប្រទេសក្បែរខាងឥណ្ឌា ដូចជាប្រទេស នេប៉ាល់ និង ស្រីលង្ការជាដើម។ 

អ្នកជំនាញកំពុងដាក់ការសង្ស័យថា មេរោគប្រភេទថ្មីនៅឥណ្ឌាបាននិងកំពុងរីករាលដាលឆ្លងចូលទៅប្រទេសនេប៉ាល់ និង ស្រីលង្ការហើយ ដោយសារតែនៅសប្តាហ៍មុននេះ ចំនួនអ្នកឆ្លងនៅប្រទេស

នេប៉ាល់បានកើនឡើង ១៣៧% ជាក់ស្តែង ប្រទេសក្បែរខាងឥណ្ឌាមួយនេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។

បច្ចុប្បន្ន ប្រទេសនេប៉ាល់មានអ្នកឆ្លងកូវីដ-១៩សរុបជាង ៣០ម៉ឺននាក់ហើយ និង ស្លាប់បាត់បង់ជីវិតជាង ៣.៥០០នាក់ ខណៈដែលប្រទេសស្រីលង្ការឯណោះវិញ ក៏កំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩មិនចាញ់ប្រទេសនេប៉ាល់ប៉ុន្មានដែរ។

សូមបញ្ជាក់ថា ឥណ្ឌាជាប្រទេសទី២ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបជាង ២០លាននាក់ ស្របពេលដែលក្នុងមួយថ្ងៃៗ ឥណ្ឌាមានអ្នកឆ្លងថ្មីចន្លោះពី៣៥ម៉ឺននាក់ ទៅ ៤០ម៉ឺននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមរិកនឹងចាក់វ៉ាក់សាំងដូសទី១ ដល់ពលរដ្ឋពេញវ័យ ឲ្យបាន៧០% នៅដើមខែកក្កដា

ព័ត៌មាន
សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយ ដែលបាននិងកំពុងសម្រុកចាក់វ៉ាក់សាំងបានលឿនជាងគេបំផុតនៅក្នុងពិភពលោក ហើយថ្មីៗនេះ ប្រធានាធ…

ចិន​ប្រកាស​ផ្អាក​«កិច្ចសន្ទនាសេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ចិន-អូស្ត្រាលី»ដោយគ្មាន​ពេល​កំណត់

ព័ត៌មាន
ប៉ុន្មានថ្ងៃបន្ទាប់ពី​រដ្ឋាភិបាលអូស្រ្តាលី​លុបចោល​កិច្ចព្រមព្រៀង​ស្ដីពីខ្សែក្រវាត់-ផ្លូវ​រវាង​រដ្ឋាភិបាលក្រុង​ប៉េកាំង និងរដ្ឋ​វិចតូរៀ របស់​អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ