ឥណ្ឌារឹបអូសមូលនិធិ ៧២៥លានដុល្លារ

ឥណ្ឌារឹបអូសមូលនិធិ ៧២៥លានដុល្លាររបស់ក្រុមហ៊ុនចិន Xiaomi ពាក់ព័ន្ធនឹងការផ្ញើប្រាក់ខុសច្បាប់ទៅក្រៅប្រទេស


ប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃទី៣០មេសាថា ខ្លួនបានរឹបអូសទឹកប្រាក់ចំនួន ៧២៥ លានដុល្លារពីគណនីធនាគារក្នុងស្រុករបស់ក្រុមហ៊ុនចិន Xiaomi បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាក្រុមហ៊ុនផលិតស្មាតហ្វូនតម្លៃទាបរបស់ចិនមួយនេះ មានការផ្ទេរប្រាក់ខុសច្បាប់ទៅឱ្យអង្គភាពបរទេសក្រោមរូបភាពក្រោមរូបភាពជាការបង់ថ្លៃសួយសារអាករ ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ឥណ្ឌារឹបអូសមូលនិធិ ៧២៥លានដុល្លាររបស់ក្រុមហ៊ុនចិន Xiaomi ពាក់ព័ន្ធនឹងការផ្ញើប្រាក់ខុសច្បាប់ទៅក្រៅប្រទេស

ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា រួម​ជាមួយ​នាយកដ្ឋាន​អនុវត្ត​ច្បាប់ បាន​និង​កំពុង​ស៊ើបអង្កេត​ការ​អនុវត្ត​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន Xiaomi ជុំវិញ​ការ​សង្ស័យ​ថា​មានការ​រំលោភ​បំពាន​ច្បាប់ ទាក់ទង​នឹង​ការ​ផ្ញើរ​ប្រាក់​ចេញពី​ទេស​ឥណ្ឌា​ទៅ​កាន់​បរទេស​។

ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​មាននៅ​ក្នុង​គណនី​ធនាគារ​ពី​ក្រុមហ៊ុន Xiaomi Technology India Private Limited បន្ទាប់​ពី​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ផ្ញើ​រូបិយ​បណ្ណ​បរទេស​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជាង ៧២៥ លាន​ដុល្លារ ទៅ​អង្គភាព​ដែល​មាន​មូលដ្ឋាន​នៅ​បរទេស​ចំនួន​៣ រួម​ទាំង​ក្រុមហ៊ុនមេ Xiaomi ក្នុង​ប្រទេស​ចិន​ផង​ដៃរ ដោយ​បន្លំ​ធ្វើ​ជា​ការ​បង់ថ្លៃ​សួយសារអាករ (Royalty Fee)​។

អតីត​ប្រធាន​ក្រុមហ៊ុន Xiaomi India លោក Manu Jain ត្រូវ​បាន​កោះហៅ​ដោយ​ក្រុមប្រឹក្សាភិបាល​នៅ​ដើមឆ្នាំ​នេះ​សម្រាប់​ការ​សាកសួរ​ជុំវិញ​ការ​អនុលោម​តាម​ច្បាប់​ទាក់ទង​នឹង​ពន្ធ និង​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​។

យ៉ាងណាមិញ ក្រុមហ៊ុន Xiaomi បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ថា ខ្លួន​ជឿ​ថា ការ​ទូទាត់​ថ្លៃ​សួយសារអាករ​របស់​ខ្លួន​គឺ​ស្របច្បាប់ ស្រប​តាម អាជ្ញាប័ណ្ណ​បច្ចេកវិទ្យា​ដែល​មាន និង​លេខ​សម្គាល់ IPs ដែល​ប្រើ​នៅ​ក្នុង​ផលិតផល​នៅ​ប្រទេស​ឥណ្ឌា ។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន Xiaomi បាន​កែ​លម្អ​សេរី​ស្មា​ត​ហ្វូ​ន ទូរទស្សន៍​ឆ្លាត​វៃ និង​ថេ​ប្លេ​តរបស់​ខ្លួន​ជាមួយនឹង​ម៉ូ​ដែល​ថ្មី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​យ៉ាង​ឆាប់រហ័ស ដែល​បាន​គ្រប់គ្រង ២៣% នៃ​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក បើ​គិត​នៅ​ក្នុង​ត្រីមាស​ទី​១​នៅ​ឆ្នាំ​នេះ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint ។

គួរ​ជម្រាប​ថា ក្រុមហ៊ុន Xiaomi បាន​ទទួល​រង​ផល​ប៉ះពាល់​ប្រជាប្រិយភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​បាន​ហាមប្រាម​កម្មវិធី​របស់​ចិន ក្រោម​ហេតុផល​ការពារ​មិន​ឲ្យ​មានការ​បែកធ្លាយ​ទិន្នន័យ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ឥណ្ឌា​។ រដ្ឋាភិបាល​ទីក្រុង​ញ៉ូ​ដេ​លី ក៏​បាន​ចេញ​វិធានការ​ឲ្យ ក្រុមហ៊ុន​Xiaomi ប្តូរ​ឈ្មោះ​ហាង​របស់​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី ២ ឆ្នាំ​មុន ជាមួយនឹង​ការ​បិទ​បដា​បញ្ជាក់​ថា ផលិតផល​ផល​ផលិត​នៅ​ឥណ្ឌា (Made in India) ដែល​វា​ជា​ចលនា​មួយ​នេះ ដែល​ត្រូវ​បាន​អ្នកវិភាគ​បាន​លើក​ឡើង​ថា គឺជា​ការ​ប៉ុនប៉ង​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​កាត់​បន្ថយឥទ្ធិពល​ក្រុមហ៊ុនមេ​ពី​ប្រទេស​ចិន​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែឈរជើងរឹងមាំ ទោះកំពុងជួបប្រឈមនឹងបញ្ហាផ្ទួនៗក្ដី

ព័ត៌មាន
ទោះបីជា ត្រូវប្រឈមនឹងបញ្ហាផ្ទួនៗទាំងវិបត្តិកូវីដ១៩ និងសង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែនក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បា…

ថៃរំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ក្នុងមួយខែ នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ រំពឹងថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២នេះ នឹងស្រូបទាញបានភ្ញៀវទេសចរអន្តរជាតិ ១លានាក់ក្នុងមួយខែ នាអំឡុងរដូវកាលដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ