ជំនួយវ៉ាក់សាំងឥណ្ឌាដល់កម្ពុជា​

ឥណ្ឌានឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១០ម៉ឺនដូសដល់កម្ពុជា


ឥណ្ឌានឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនចំនួន១០ម៉ឺនដូសដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
សម្តេច ហ៊ុនសែន (ឆ្វេង) នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ណារីនដ្រា ម៉ូឌី (ស្តាំ) នាយករដ្ឋមន្ត្រីឥណ្ឌា រូបភាព៖ ហ្វេសប៊ុក ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
ដោយ

សេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លួវការរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៦កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថាសាធារណរដ្ឋនឹងផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន ១០ម៉ឺនដូស តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា Shri Narendra Modi កាលពីពេលកន្លងទៅ។

គួររំឭកថា កន្លងមកសម្តេចតេជោ ហ៊ុន សែន​ កាលពីថ្ងៃទី២២ ខែមករា ក្នុងពិធីសម្ពោធជាផ្លូវការអគារទីស្តីការក្រសួងសាធារណការ ធ្លាប់បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងសសេរលិខិតស្នើទៅប្រទេសឥណ្ឌាពីលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបន្ថែមពីប្រទេសនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា វ៉ាក់សាំងដែលនឹងផ្តល់ឲ្យកម្ពុជាគឺជាប្រភេទវ៉ាក់សាំងដែលផលិតឡើងដោយវិទ្យាស្ថាន Serum របស់ឥណ្ឌា (Serum Institute of India)។ 

ទោះបីជាកំពុងមានតម្រូវការច្រើនសម្រាប់ប្រជាជនឥណ្ឌាខ្លួនឯង ព្រមទាំងមានការស្នើសុំពីប្រទេសផ្សេងៗទៅកាន់ឥណ្ឌាផងដែរនោះ ការសម្រេចផ្តល់វ៉ាក់សាំងដល់កម្ពុចានេះត្រូវបានស្ថានទូតឥណ្ឌាអះអាងថា ជាសក្ខីភាពនៃមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករបស់ឥណ្ឌា ចំពោះប្រទេសកម្ពុជា ដែលជាដៃគូសហការដ៏សំខាន់ និងជាការយកចិត្តទុកដាក់ចំពោះសុខភាពនិងវិបុលភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕

ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស ពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា៖ 

សេចក្តីប្រកាសព័ត៌មានដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា (ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងពិចារណាចូលរួមជាមួយ CPTPP ដែរ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រស្បតិ៍ទី៤កុម្ភៈបានឲ្យដឹងថា ចិនក៏កំពុងពិចារណាចូលជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជា…

ដាក់ប្រាក់​បញ្ញើ​តាម«អេស៊ីលីដា ម៉ូបាល»ភ្លាម បាន​ការប្រាក់​ភ្លាម ហើយ​អត្រា​ការប្រាក់ខ្ពស់ទៀត!

ព័ត៌មាន
នេះជាដំណឹងល្អ​សម្រាប់​លោក​អ្នក​ដែល​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ (term deposit) ជាមួយ​ធនាគារ អេស៊ីលីដា លោក​អ្នក​ទទួល​បាន​អត្រា​កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ