កូវីដ១៩-ឥណ្ឌា

រោងចក្រផលិតរថយន្ដនៅឥណ្ឌាបើកឡើងវិញចំពេលកម្មកបានចាក់វ៉ាក់សាំងមានតិចតួចប៉ុណ្ណោះ


ប្រទេសឥណ្ឌាដែលធ្លាប់មានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃខ្ពស់ដល់ទៅជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃនោះ ឥឡូវបានថយចុះមកនៅត្រឹមតែជាង ៥ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពកូវីដ-១៩ នៅប្រទេសឥណ្ឌា កំពុងធូរស្រាលជាមុនបានច្រើនហើយ។ យ៉ាងណាមិញថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាក៏ទើបតែអនុញ្ញាតឲ្យរោងចក្រផលិតរថយន្ដ បើកដំណើរការដោយប្រើប្រាស់កម្លាំងពលកម្មពេញលេញឡើងវិញហើយ បើទោះបីជាកម្មករក្នុងរោងចក្រទាំងនោះ ភាគច្រើនមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ក៏ដោយ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
កម្មកររោងចក្រផលិតរថយន្តនៅឥណ្ឌា វ៉ាស់កម្តៅមុនចូលធ្វើការ ក្រោយរដ្ឋាភិបាលឥណ្ឌាប្រកាសអោយរោងចក្រដំណើរការឡើងវិញ ទោះបីអ្នកបានចាក់វ៉ាក់សាំងមានចំនួនតិចតួច
ដោយ

រោងចក្រ​ផលិត​រថយន្ដ​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ប្រតិបត្តិការ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ពេញលេញ​ឡើ​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បើ​ទោះបីជា មាន​កម្មករ​ប្រមាណ ៧៥% ដែល​បម្រើ​ការ​ក្នុង​រោងចក្រ​ទាំងនោះ មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ប្រការ​នេះ កំពុង​ក្លាយជា​ក្ដី​បារម្ភ និង​ហានិភ័យ​ថ្មី​ម្តងទៀត សម្រាប់​ឥណ្ឌា ក្នុង​ការ​ប្រឈម​នឹង​ការ​ផ្ទុះ​រីក​រាលដាល​ឆ្លង​កូ​វី​ដ​-១៩​បន្ថែម​ទៀត​។

ក្នុង​ចំណោម​កម្មករ​៤​នាក់ នៅ​ក្នុង​រោងចក្រ​ផលិត​រថយន្ដ Ford, Hyundai និង Renault-Nissan គឺ​មាន​៣​នាក់​ទៅ​ហើយ​ដែល​មិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ របាយការណ៍​បាន​គូសបញ្ជាក់​ទៀត​ថា នៅ​ក្នុង​ចំណោម​កម្មករ​៧​នាក់​នៅ​ក្នុង​រោងចក្រ​ផលិត​រថយន្ដ​ទាំងនេះ គឺ​មាន​ម្នាក់ បាន​ឆ្លង​កូ​វី​ដ​-១៩ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​២១​នាក់ គឺ​មាន​ម្នាក់​ជា​កម្មករ​រោងចក្រ​ផលិត​រថយន្ដ​ទាំងនេះ​។

បើ​មើលទៅ​លើ​ទិ​ដ្ឋា​ភាព​ជា​រួម ប្រទេស​ឥណ្ឌា មក​ទល់​ពេល​នេះ មានការ​ថមថយ​ចុះ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កាន់តែ​ទាប​ទៅ​ៗ​ហើយ ដោយ​កាលពីមុន​ធ្លាប់​មាន​ដល់​ទៅ​ជាង​៣០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ឥឡូវ​មាន​ត្រឹមតែ​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​ករណី​ឆ្លង​ថ្មី​នា​ពេល​នេះ គឺ​មាន​ទាប​បំផុត​ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ​។ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ប្រមាណ​៣០​លាន​នាក់​ហើយ និង អ្នក​ស្លាប់​សរុប​មាន​ប្រមាណ​ជិត ៤០​ម៉ឺន​នាក់​។

បើ​ទោះបីជា មានការ​ថយ​ចុះ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ក៏​ដោយ ប៉ុន្ដែ ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​នៅ​តែ​មាន​ក្ដី​បារម្ភ​ចំពោះ​ហានិភ័យ​នៅ​ប្រទេស​ឥណ្ឌា ដោយ​បាន​ព្រមាន​ពីរ​លក​ឆ្លង​លើក​ទី​៣ ដែល​អាច​កើតឡើង​នៅ​ឥណ្ឌា​ម្ដងទៀត នៅ​ខែតុលា​ខាង​មុខ ហើយ​បើ​ទោះបីជា ឥណ្ឌា​មានការ​គ្រប់គ្រង​ប្រសើរ​ជាង​មុន ក៏​ការ​ឆ្លង​រីក​រាលដាល​ថ្មី​នេះ​នឹង​បន្ដ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ យ៉ាង​ហោច​ណាស់​រយៈពេល​១​ឆ្នាំ​។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ប្រទេស​ឥណ្ឌា​ទើបតែ​មាន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​ប្រមាណ​តែ​៥% ប៉ុណ្ណោះ នៃ​ចំនួន​ប្រជាជន​សរុប​ដែល​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ប្រមាណ​៩៥០​លាន​នាក់​។ ដូច្នេះ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ហានិភ័យ​ឆ្លង​រីក​រាលដាល និង​ករណី​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ នៅ​ឥណ្ឌា គឺ​នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងបានចំណូល ៤០លានដុល្លារ​ពីអាជីវកម្មចម្រាញ់រ៉ែមាស

ព័ត៌មាន
ក្រសួងរ៉ែ និងថាមពលរំពឹងថា រដ្ឋនឹងទទួលបានចំណូលសួយសារ និងសារពើពន្ធចំនួន៤០លានដុល្លារអាមេរិកពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី រ...

ធនាគារ HSBC របស់អង់គ្លេសសុខចិត្តខាត ៣ពាន់លានដុល្លារ លើការលក់អាជីវកម្មធនាគារនៅបារាំង

ព័ត៌មាន
ធនាគារ HSBC របស់ចក្រភពអង់គ្លេសដ៏ធំនៅលើពិភពលោកមួយនេះ ព្រមទទួលយកការខាតបង់ ៣ពាន់លានដុល្លារ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់ធនាគារបម្រើសេវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ