វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Novavax អាមេរិក

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដំបូងគេ ដែលអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ប្រភេទ Novavax របស់អាមេរិក


វ៉ាក់សាំងកូវីដ១៩ ប្រភេទណូវ៉ាវ៉ាក់ (Novavax) ដែលត្រូវបានផលិតឡើងដំបូងដោយក្រុមហ៊ុនរបស់អាមេរិក ថ្មីៗនេះ ត្រូវបាននិយ័តកររបស់ប្រទេសឥណ្ឌូនេស៊ីអនុម័តឲ្យប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសនេះហើយ។ ឥណ្ឌូនេស៊ី ក៏ជាប្រទេសទី១ដែលបានអនុម័តប្រើវ៉ាក់សាំងនេះ បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងនេះ ធ្លាប់បានដាក់ស្នើទៅកាន់រដ្ឋាភិបាលអាមេរិកឲ្យអនុម័តដែរ ប៉ុន្ដែត្រូវបានពន្យារពេល ដោយសារតែមានបញ្ហាផលិតកម្ម និងគុណភាព។
ប្រទេសឥណ្ឌូនេស៊ីអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ១៩ ប្រភេទណូវ៉ាវ៉ាក់ (Novavax) បន្ទាន់នៅក្នុងប្រទេស

បន្ទាប់​ពី​បាន​ទទួល​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ណូ​វ៉ា​វ៉ា​ក់ របស់​អា​មេ​រិ​ក បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា និ​យ​យ័​តករ​នៅ​ប្រទេស​ឥណ្ឌា ហ្វី​លី​ពី​ន និង​ប្រទេស​ផ្សេង​ៗ​ទៀត អាច​នឹង​សម្រេច​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដូច​គ្នា​ដែរ​។

យ៉ាងណាមិញ ប្រភេទ​ណូ​វ៉ា​វ៉ា​ក់ ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​ឥណ្ឌូ​នេ​ស៊ី​នេះ គឺជា​វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម​របស់​ប្រទេស​ឥណ្ឌា ក្រោយ​ការ​ទទួល​បាន​សិទ្ធិ​ផលិត​បន្ដ​ពី​ក្រុមហ៊ុន ណូ​វ៉ា​វ៉ា​ក់រប​ស់អា​មេ​រិ​ក​។ វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម​របស់​ឥណ្ឌា​នេះ​ទៀត​សោត នឹង​ត្រូវ​បាន​ដាក់​លក់​ក្រោម​ឈ្មោះ​យីហោ​ថ្មី​របស់​ក្រុមហ៊ុន​ឥណ្ឌា​គឺ​ឈ្មោះ កូ​វ៉ូ​វ៉ា​ក់​។ វ៉ាក់សាំង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​ចេញ​ដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន ២០ លាន​ដូ​ស ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​ពិនិត្យ​មើល​ឯកសារ​បទ​ប្បញ្ញត្តិ​របស់​ក្រុមហ៊ុន​វ៉ាក់សាំង​ណូ​វ៉ូ​វ៉ា​ក់​ដែរ ហើយ​ក្រុមហ៊ុន​នេះ​រំពឹង​ថា ការ​ពិនិត្យ​មើល​ឡើង​វិញ​នេះ នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

ទន្ទឹម​នេះ តាម​រយៈ​ការ​ផ្ដល់​នូវ​សញ្ញា​វិជ្ជមាន​ពី​អង្គការ​សុខភាព​ពិភពលោក​នេះ ក៏​នឹង​អាច​ផ្ដល់​ឱកាស​ឲ្យ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ណូ​វ៉ា​វ៉ា​ក់ ផ្គត់ផ្គង់​ទៅ​ឲ្យ​យន្ដការ​កូ​វ៉ា​ក់ ដើម្បី​ចែកចាយ​ទៅ​កាន់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ផង​ដែរ​។ ក្នុង​នោះ ក្រុមហ៊ុន ណូ​វ៉ា​វ៉ា​ក់ របស់​អា​មេ​រិ​ក និង វិទ្យាស្ថាន​សេរ៉ូម​របស់​ឥណ្ឌា  ដែល​បាន​សិទ្ធិ​ផលិត​វ៉ាក់សាំង​នេះ​បន្ដ ក៏​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ថា នឹង​ផ្ដល់​វ៉ាក់សាំង​ថ្មី​នេះ​ជាង ១ ពាន់​លាន​ដូ​ស​ដល់​យន្តការ​កូ​វ៉ា​ក់​ផង​ដែរ​។

បើ​តាម​ការ​ចាក់​សាកល្បង​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ថា វ៉ាក់សាំង Novavax មាន​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ជាង ៩០% និង​មាន​សមត្ថភាព​ទប់ទល់​នឹង​មេរោគ​បំប្លែង​ថ្មី​ផង​ដែរ នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ដ៏​ធំ ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​៕

អត្ថបទ៖ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្ងៃដំបូងនៃការទទួលទេសចរបរទេស ថៃជួបបញ្ហាដឹកជញ្ជូនភ្ញៀវពីព្រលានយន្ដហោះ

ព័ត៌មាន
នៅថ្ងៃដំបូងដែលថៃបើកទទួលទេសចរអន្តរជាតិ គេឃើញមានអ្នកដំណើរជាច្រើនសម្រុកចូលទៅ កម្សាន្ដនៅប្រទេសនេះ ហើយការមកដល់របស់ភ្ញៀវទេសចរជាតិនិង អន្តរជា…

វៀតណាមគ្រោងសង់ផ្ទះតម្លៃសមរម្យ សម្រាប់កម្មករ និងអ្នកមានជីវភាពមិនសូវធូរធារ

ព័ត៌មាន
ក្រសួងសំណង់វៀតណាម ត្រូវការប្រាក់កម្ចីជិត៣ពាន់លានដុល្លារអាមេរិកដើម្បីគាំទ្រដល់អ្នកអភិវឌ្ឍលំនៅឋានសង្គមកិច្ច សម្រាប់គម្រោងលំនៅឋានសម្រាប់កម្មករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ