ជម្លោះសមុទ្រចិនខាងត្បូងចិនឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីកំពុងប្រឈមមុខជាមួយចិនខ្លាំងជាងគេ ក្នុងជម្លោះសមុទ្រចិនខាងត្បូង


ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា ហាក់កំពុងប្រឈមមុខខ្លាំងជាងគេ ជាមួយប្រទេសចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ជាក់ស្ដែង រដ្ឋាភិបាលចិន បានគូសបញ្ជាក់ប្រាប់ឥណ្ឌូនេស៊ីម្តងហើយម្តងទៀតថា ឲ្យផ្អាកសកម្មភាពរបស់ខ្លួន រួមមាន យោធា ការបូមប្រេង និងគម្រោងអភិវឌ្ឍថាមពលឧស្ម័នធម្មជាតិ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយអះអាងថា សកម្មភាពទាំងអស់នេះជាការរំលោភលើដែនទឹករបស់ចិនហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ឥណ្ឌូនេស៊ីកំពុងប្រឈមមុខជាមួយចិនខ្លាំងជាងគេ ក្នុងជម្លោះសមុទ្រចិនខាងត្បូង
ដោយ

ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា ហាក់កំពុងប្រឈមមុខខ្លាំងជាងគេ ជាមួយប្រទេសចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ជាក់ស្ដែង រដ្ឋាភិបាលចិន បានគូសបញ្ជាក់ប្រាប់ឥណ្ឌូនេស៊ីម្តងហើយម្តងទៀតថា ឲ្យផ្អាកសកម្មភាពរបស់ខ្លួន រួមមាន យោធា ការបូមប្រេង និងគម្រោងអភិវឌ្ឍថាមពលឧស្ម័នធម្មជាតិ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយអះអាងថា សកម្មភាពទាំងអស់នេះជាការរំលោភលើដែនទឹករបស់ចិនហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

កាលពីខែកក្កដាឆ្នាំនេះ ឥណ្ឌូនេស៊ីបានចាប់ផ្តើមសកម្មភាព ខួងយករ៉ែ នៅជិតកោះ ណាទូណា(Natuna) ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូនេស៊ី ហើយដែលជាតំបន់ត្រួតស៊ីគ្នាក្នុងការទាមទារដែនទឹករបស់ប្រទេសចិន ដែលគ្របដណ្តប់ស្ទើរពេញតំបន់សមុទ្រចិនខាងត្បូងតែម្តង។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយថា ចិនបានប្រតិកម្មនឹងសកម្មភាពនេះ ហើយបានផ្តើមបញ្ចូននាវាឆ្មាំសមុទ្រ ចូលទៅក្នុងតំបន់ដើម្បីបង្កើនសម្ពាធលើឥណ្ឌូនេស៊ី។ យ៉ាងណាមិញ ទីក្រុងហ្សាការតា ដែលតែងតែច្រានចោលថាគ្មានឡើយជម្លោះដែនទឹកដីជាមួយចិននោះ មិនបានបង្ហាញការតវ៉ាទៅកាន់ក្រុងប៉េកាំងវិញទេ។ ហេតុអ្វី? ឥណ្ឌូនេស៊ីមិនឆ្លើយតប ក៏ដោយសារតែ ប្រទេសឥណ្ឌូនេស៊ីចាត់ទុកការឆ្លើយតបជាសាធារណៈណាមួយ ចំពោះការមិនពេញចិត្តរបស់ចិន ថាស្មើនឹងការទទួលស្គាល់ថាខ្លួនកំពុងមានជម្លោះ។ យ៉ាងណាមិញ សកម្មភាពខួងយករ៉ែ​ និងប្រេងនេះ បានបិទបញ្ចប់កាលពីចុងខែវិច្ឆិការួចទៅហើយ។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូនេស៊ី។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

គេនៅចាំបានថា កាលពីខែឧសភាឆ្នាំ២០២០ ឥណ្ឌូនេស៊ីផ្ញើរលិខិតមួយច្បាប់ទៅអង្គការសហប្រជាជាតិបដិសេដការទាមទាររបស់ចិន នៅសមុទ្រចិនខាងត្បូង។ ក្រោយមកចិនផ្ញើរលិខិតមួយច្បាប់ដែរទៅកាន់ UN ដោយអះអាងថា ខ្លួនចង់ធ្វើការទាមទារដោយចរចារគ្នា ហើយសំណូមពរឲ្យឥណ្ឌូនេស៊ីចូលតុពិភាក្សា តែត្រូវ ក្រុងហ្សាកាតាបដិសេធ។

បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងបង្កើនខែលការពារ តាមរយៈការសហការជាមួយអាមេរិក សាងសង់កន្លែងហ្វឹកហាត់រួមគ្នាមួយសម្រាប់ ឆ្មាំសមុទ្រនៅជិតកោះ Natuna។ ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតផងដែរ កាលពីខែសីហាឆ្នាំនេះ ដោយលាតសន្ធឹងលើដែនទឹកសំខាន់ៗចំនួនបីក្នុងប្រទេសឥណ្ឌូនេស៊ី ដែលសុទ្ធសឹងជាសមយុទ្ធការពារដែនកោះ។

គួរជម្រាបថា ចិនមានជម្លោះដែនទឹកស្ទើរតែ នៅទូទាំងតំបន់សមុទ្រចិនទៅហើយពោលគឺមានជម្លោះជាមួយ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ដែលសុទ្ធសឹងតែបានធ្វើការទាមទារចំណែករៀងៗខ្លួន។ ប៉ុន្តែទីក្រុងប៉េកាំងបានបង្កើនសកម្មភាព នៅជិតប្រជុំកោះ Natuna របស់ឥណ្ឌូនេស៊ីច្រើនជាងគេ ចាប់តាំងពីឆ្នាំ ២០១៩មក ប្រការនេះកំពុងបង្កើនភាពតានតឹងរវាងក្រុងប៉េកាំងនិងក្រុងហ្សាកាតា។

យ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ីនៅតែចង់ចៀសឲ្យបាន ពីការផ្ទុះអាវុធដោយចៃដន្យ ជាមួយចិនដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសខ្លួន។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ប្រា បូវូ ស៊ូបៀនតូ(Prabowo Subianto) បានជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតជាមួយសមភាគីចិនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយបានសង្កត់ធ្ងន់លើបំណងក្នុងការកសាងទំនុកចិត្តរវាងគ្នានឹងគ្នាឡើងវិញ៕




អត្ថបទបន្ទាប់


តើជប៉ុនប្តេជ្ញាចិត្តសំខាន់ៗអ្វីខ្លះ ដើម្បីបន្ដជួយដល់កម្ពុជានៅឆ្នាំ២០២២?

ព័ត៌មាន
នៅក្នុជំនួបពិភាក្សាការងារជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ខែសីហា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពី…

លោកចូ បៃឌិន សម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាចំណាយ ៧៧០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ

ព័ត៌មាន
សេតវិមានអាមេរិក បានបញ្ជាក់នៅដើមសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ទើបតែបានចុះហត្ថលេខាលើច្បាប់ថ្មីមួយទាក់ទងនឹងវិស័យការពារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ