ឥណ្ឌូនេស៊ីស៊ើបអង្កេតករណីពុករលួយការនាំចេញប្រេងដូង

ប្រេងឆាឡើងថ្លៃខ្លាំង ជំរុញឲ្យឥណ្ឌូនេស៊ីបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធការនាំចេញប្រេងដូង


អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃនៅថ្ងៃទី ១៩ មេសាថា សមត្ថកិច្ចបានចាប់ផ្ដើមបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងការចេញលិខិតអនុញ្ញាតឱ្យនាំចេញប្រេងដូងខុសច្បាប់ ដោយបានកំណត់មុខសញ្ញាជនសង្ស័យចំនួន ៤ នាក់ក្នុងនោះក៏មានមន្ត្រីក្រសួងពាណិជ្ជកម្មម្នាក់ និងនាយកប្រតិបត្តិក្រុមហ៊ុនប្រេងដូងម្នាក់ទៀតផងដែរ។
ឥណ្ឌូនេស៊ីស៊ើបអង្កេតករណីពុករលួយការនាំចេញប្រេងដូង
ដោយ

ការ​ចាប់ផ្ដើម​សំណុំរឿង​ពុក​រលួយ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេងដូង​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​នេះ បាន​ប្រឈម​នឹង​សម្ពាធ​ឱ្យ​តាមដាន​និង​ត្រួតពិនិត្យ​មើល​តម្លៃ​ប្រេងឆា ដែល​ចេះ​ឡើងថ្លៃ​គ្មាន​ឈប់​ឈរ​។

កាលពី​ចន្លោះ​ចុង​ខែមករា​ដល់​ពាក់កណ្ដាល​ខែមីនា​មន្ត្រី​អាជ្ញាធរ​បាន​រឹត​បន្តឹង​ការ​នាំ​ចេញ​ប្រេងដូង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​បំពេញ​តាម​តម្រូវការ​នៅ​ក្នុងស្រុក​មុន​ពេល​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ប្រេងដូង​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

អគ្គមេធាវី​លោក សានី​តា ប៊ូ​ហា​នូ​ដ​ឌី​ន (Sanitiar Burhanuddin) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ថា ពួក​គេ​បាន​ធ្វើការ​ស៊ើបអង្កេត​មួយ និង​បាន​រក​ឃើញ​ពី​តម្រុយ​ជាក់លាក់​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ទាក់ទង​នឹង​ការ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​នាំ​ចេញ​ប្រេងដូង​ទៅ​ក្រៅប្រទេស​។

លោក សានី​តា បាន​បន្ថែម​ទៀត​ថា មាន​ភស្តុ​តាង​មួយ​ដែល​បាន​បង្ហាញ​ថា ការ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ប្រេងដូង​នេះ​ត្រូវ​បាន​ចេញ​ឱ្យ​សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​មិន​ទាន់​បាន​បំពេញ​តាម​តម្រូវការ ដើម្បី​បំពេញ​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​។

អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រាប់​ថា មាន​ជនសង្ស័យ​ចំនួន ៤ នាក់​ពាក់ព័ន្ធ​នឹង​ករណី​នេះ ប៉ុន្តែ​មិន​បាន​លម្អិត​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ គឺ​ម្នាក់​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ក្រសួងពាណិជ្ជកម្ម និង​៣​នាក់​ទៀត គឺជា​មន្ត្រី​នៅ​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​គឺ​ក្រុមហ៊ុន Permata Hijau Group ក្រុមហ៊ុន PT Wilmar Nabati Indonesia និង​ក្រុមហ៊ុន Musim Mas​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Muhammad Lutfi បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រសួង​របស់​លោក​គាំទ្រ​ដំណើរការ​ផ្លូវច្បាប់​ដែល​កំពុង​ដំណើរការ​នេះ​ដោយ​លោក​បាន​និយាយ​ថា ក្រសួងពាណិជ្ជកម្ម​ក៏​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ព័ត៌មាន​តាម​ការ​ចង់បាន​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ​ផង​ដែរ​៕



អត្ថបទបន្ទាប់


និស្សិតប្រាក់ចំណូលទាប៤ម៉ឺននាក់នៅអាមេរិកទទួលបានការអនុគ្រោះការសងប្រាក់កម្ចីសិក្សាពីរដ្ឋ

ព័ត៌មាន
ក្រសួងអប់រំសហរដ្ឋអាមេរិកបានលុបចោលនូវបំណុលកម្ចីសិក្សាសម្រាប់និស្សិតចំនួន ៤ម៉ឺននាក់ និងផ្តល់ឥណទានដើម្បីជួយដល់និស្សិតជាង ៣លាន ៦សែននាក់ផ្ស…

ស្ថានភាពវិស័យស្រូវអង្កររបស់កម្ពុជានៅត្រីមាសទី១ឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនួញនៅក្នុងវិស័យស្រូវអង្ករកម្ពុជា បានអះអាងថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ