កូវីដ-១៩ នៅ​ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី​ទទួលកញ្ចប់​​វ៉ាក់សាំង​កូវីដ-១៩ ដំបូងបង្អស់​ ១,២លានដូស ពីប្រទេសចិន


ឥណ្ឌូនេស៊ី បានប្រកាស​ឲ្យ​ដឹងថា ខ្លួន​បាន​ទទួល​ការប្រគល់​វ៉ាក់សាំង​កូវីដ-១៩ ជា​លើក​ដំបូង ពីប្រទេស​ចិន ចំនួន ១,២លាន​ដូស កាលពីថ្ងៃ​អាទិត្យ​ (ទី៦ ខែធ្នូ ឆ្នាំ២០២០) នេះ ខណៈ​​ដែលរដ្ឋាភិបាល​ឥណ្ឌូនេស៊ីត្រៀមរៀបចំ​កម្មវិធី​ផ្ដល់វ៉ាក់សាំង​ដ៏ធំ​មួយ ដល់​ប្រជាជនរបស់​ខ្លួន ។
វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន ដែល​ផលិតដោយ​ក្រុមហ៊ុន Sinovac Biotech ។ រូបភាពឯកសារ ៖ រ៉យទ័រ
ដោយ

សារព័ត៌មា​ន Channel News Asia របស់​សិង្ហបុរី បាន​ដកស្រង់​ប្រសាសន៍​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ដែលគេហៅ​រូបលោក​ជាទូទៅ ជា លោក ចូកូវី) ផ្សាយ​ថា ឥណ្ឌូនេស៊ី​បាន​ទទួល​វ៉ាក់សាំង ១,២លានដូស ពីក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន ជា​វ៉ាក់សាំង​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចូលរួម​ធ្វើ​តេស្ត​តាំង​ពី​ខែសីហា មក​ម៉្លេះ ។ 

លោក ចូកូវី បានបន្ថែមថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​គ្រោងនឹង​ទទួល​វ៉ាក់សាំង ១,៨លាន​ដូស​ទៀត នៅដើម​ខែ​មករា ឆ្នាំក្រោយ ។ 

ការសាកល្បង​ដំណាក់កាលចុងក្រោយ​ទៅ​លើ​វ៉ាក់សាំង Sinovac របស់​ចិន ក៏កំពុង​ធ្វើ​ឡើង​ផង​ដែរ នៅ​ប្រទេស​ប្រេស៊ីល និង​ទួរគី ហើយ​លទ្ធផល​បណ្ដោះអាសន្ន​ស្ដីពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំងនេះ ពី​ការ​ធ្វើ​តេស្ត​នៅ​ប្រេស៊ីល នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង នៅ​ពាក់កណ្ដាល​ខែ​ធ្នូ​នេះ ។ 

នៅក្នុង​ខែ​នេះ​ដែរ ឥណ្ឌូនេស៊ី​រំពឹង​ថា នឹង​ទទួល​បាន​វត្ថុធាតុ​ដើម​ពីចិន ដើម្បី​ផលិត​វ៉ាក់សាំង ១៥លានដូស និង នៅខែក្រោយ សម្រាប់​ផលិត​ ៣០លានដូស ។ 

ចំពោះ​វ៉ាក់សាំង Sinovac របស់​ក្រុមហ៊ុនចិននេះ ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​ឥណ្ឌូនេស៊ីជាមុនសិន មុន​នឹង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

ឥណ្ឌូនេស៊ី​ជាប្រទេស​នៅអាស៊ីអាគ្នេយ៍ដែលមាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ខ្ពស់ជាងគេបំផុត​ ពោលគឺស្លាប់ ១៧.៧៤០នាក់ និង​មាន​ករណី​ឆ្លង​សរុប ជិត ៦សែន​ករណី គិតត្រឹម​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២០ ៕




អត្ថបទបន្ទាប់


សម្តេច ស ខេង បិទទីស្តីការក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន ពីថ្ងៃ០៧ ខែធ្នូ តទៅ ដើម្បីបង្ការការឆ្លងកូវីដ-១៩

ព័ត៌មាន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះ មន្ត្រីរ…

ក្រុមហ៊ុន ទ្រូម៉ាន់នី បញ្ជាក់​ជាថ្មី​ពីការប្តេជ្ញាចិត្ត​​​ចំពោះ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា កំពុងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ