ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី កំពុងខិតខំរក្សាតុល្យភាព រវាងវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច ចំពេលកូវីដ-១៩បន្ដរាតត្បាតខ្លាំង


ស្ថានភាពកូវីដ១៩ នៅប្រទេសឥណ្ឌុនេស៊ីនៅរយៈចុងក្រោយនេះកាន់តែដុនដាបខ្លាំងឡើងៗ ទន្ទឹមនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺស្វែងរកដំណោះស្រាយរួមបញ្ចូលគ្នាដ៏ល្អបំផុតរវាងសុខភាពសាធារណៈ និងផលប្រយោជន៍សេដ្ឋកិច្ច ។
ស្ថានភាពកូវីដ១៩ នៅប្រទេសឥណ្ឌុនេស៊ីនៅរយៈចុងក្រោយនេះកាន់តែដុនដាបខ្លាំងឡើងៗ
ដោយ

បើ​តាម​ការ​រាយការណ៍​ដោយ​រ៉​យ​ទ័​រ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​ថា ឥណ្ឌូ​នេ​ស៊ី​ត្រូវ​តែ​មាន​កំណែទម្រង់​យ៉ាងណា​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​វិស័យ​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច នៅ​ក្នុងអំឡុងពេល​មានការ​កើនឡើង​ករណី​កូ​វី​ដ​-១៩ ខណៈ​ដែល​ប្រទេស​នេះ កំពុង​រង​នូវ​រលក​ឆ្លង​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ស្ថានភាព​កូ​វី​ដ​១៩ នៅ​ប្រទេស​ឥ​ណ្ឌុ​នេ​ស៊ី​នៅ​រយៈ​ចុង​ក្រោយ​នេះ​កាន់តែ​ដុនដាប​ខ្លាំង​ឡើង​ៗ ទន្ទឹម​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​គឺ​ស្វែងរក​ដំណោះស្រាយ​រួម​បញ្ចូល​គ្នា​ដ៏​ល្អ​បំផុត​រវាង​សុខភាព​សាធារណៈ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​” ។

លោក ចូ​កូ វី​ដូ​ដូ បាន​និយាយ​ទៅ​កាន់​សភា​ថា​“ ជំងឺ​រាតត្បាត​កូ​វី​ដ​ពិតជា​បាន​ពន្យឺត​កំណើនសេដ្ឋកិច្ច​របស់​របស់​ឥណ្ឌូ​នេ​ស៊ី ប៉ុន្តែ​វា​មិន​អាច​រាំងស្ទះ​ដល់​ដំណើរការ​កំណែទម្រង់​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​របស់រ​ប្រទេស​នោះ​ទេ​។

សូម​ជម្រាប​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​គេច​ផុត​ពី​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី ២ ជាមួយនឹង​ការ​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ៧% បើ​ទោះបីជា​មានការ​កើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ បាន​គំរាមកំហែង​ដល់​សន្ទុះ​នៃ​ការ​ងើបឡើង​វិញ​នៅ​ត្រីមាស​ទី ៣​ក៏​ដោយ​។ ទន្ទឹម​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​ព្យាករ​ថា នឹង​ស្ទុះ​ងើប ៤,៤% នៅ​ឆ្នាំ ២០២១ ដែល​គាំទ្រ​ដោយ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្តិច​ម្តង ៗ នៃ​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ជា​វិជ្ជមាន​ពី​ស្ថានភាព​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ មិនតែប៉ុណ្ណោះ តាម​ការ​ព្យាករ របស់​ធនាគារពិភពលោក កំណើនសេដ្ឋកិច្ច​ឥណ្ឌូ​នេ​ស៊ី​អាច​កើន​ដល់ ៥% នៅ​ឆ្នាំ ២០២២​។

សូម​បញ្ជាក់​ថា ឥណ្ឌូ​នេ​ស៊ី​បាន​ក្លាយជា​តំបន់​ក្ដៅ​មួយ​នៃ​តំបន់​អាស៊ី​សម្រាប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩ ដោយ​មាន​អ្នក​ឆ្លង និង​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​កើនឡើង​ខ្ពស់​ខ្ពស់​ជាងគេ​។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ករណី​ឆ្លង​ថ្មី​នៅ​ឥណ្ឌូ​នេ​ស៊ី​មាន​ចំនួន​ជាង ២​ម៉ឺន​ករណី ដោយ​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជិត​៤​លាន​នាក់​ហើយ និង​អ្នក​ស្លាប់​វិញ​មាន​ជិត​១២​ម៉ឺន​នាក់​។

ស្រប​ពេល​ដែល​ស្ថានភាព​កូ​វី​ដ​១៩ បន្ដ​រីក​រាលដាល​ខ្លាំង រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ចំពោះ​ការ​ដោះស្រាយ​ការ​គ្រប់គ្រង​បញ្ហា​កូ​វី​ដ​១៩​មិន​បាន​ល្អ​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង  និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចចិនកំពុងមានសម្ពាធជាថ្មី!

ព័ត៌មាន
ផលិតផលនិងទិន្នផលចេញពីរោងចក្រសហគ្រាសក្នុងប្រទេសចិនថយចុះ ស្របពេលដែលវិស័យលក់រាយក៏កំពុងធ្លាក់ចុះដូចគ្នា បានបង្កជាសម្ពាធមកលើកំណើនសេដ្ឋកិច្ចរប…

ចិនរកឃើញមេរោគកូវីដ-១៩នៅលើទុរេននាំចូលពីប្រទេសថៃ

ព័ត៌មាន
ទើបតែត្រូវចិនបិទមិនឲ្យនាំចូលមៀនមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ថៃកំពុងជួយបញ្ហាធំថ្មីមួយទៀតហើយ។ បញ្ហាថ្មីៗនេះ គឺកើតមានលើផ្លែទុរេននាំចូលទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ