វិស័យ​ឧស្សាហកម្មយានយន្ដអគ្គិសនី

ឥណ្ឌូនេស៊ីមានគោលដៅនឹងលក់តែឡាន និង ម៉ូតូអគ្គិសនីប៉ុណ្ណោះនៅឆ្នាំ២០៥០


ប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសឃ្លាំងជង្រុកផលិតរថយន្ត និង ម៉ូតូអគ្គិសនីនៅឆ្នាំ ២០៥០។ ឥណ្ឌូនេស៊ីមានគោលដៅនៅឆ្នាំ២០៥០ ខាងមុខ នឹងលក់តែឡាន និងម៉ូតូប្រើប្រាស់ថាមពលអគ្គិសនីប៉ុណ្ណោះ ដើម្បីជំនួសឲ្យការប្រើប្រាស់យានយន្ដដែលប្រើប្រាស់ប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះ ក៏ព្យាយាមកាត់បន្ថយការបញ្ចេញសារធាតុកាបូន ដែលចេញពីការប្រើប្រាស់យានយន្ដទាំងនោះផងដែរ។ នេះបើតាមការះអះអាងរបស់រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ីមានគោលដៅនឹងលក់តែឡាន និង ម៉ូតូអគ្គិសនីប៉ុណ្ណោះនៅឆ្នាំ២០៥០ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

លោក Arifin Tasrif រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី បានលើកឡើងប្រាប់ ព័ត៌មាន Reuters ថា ម៉ូតូទាំងអស់ដែលនឹងត្រូវលក់ចាប់ពីឆ្នាំ២០៤០ គឺត្រូវតែជាម៉ូតូដែលប្រើប្រាស់ថាមពលអគ្គិសនី ខណៈដែលឡានវិញ គឺចាប់ពីឆ្នាំ២០៥០ ត្រូវតែលក់ឡានណា ដែលប្រើប្រាស់អគ្គិសនីតែប៉ុណ្ណោះ។

កាលពី១ទសវត្សរ៍មុន ប្រទេសឥណ្ឌូនេស៊ី​ដែលគេស្គាល់ថាជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតទី៤ របស់ពិភពលោកនោះ បានលក់ម៉ូតូជាមធ្យមក្នុងមួយឆ្នាំៗប្រមាណ ៦លាន៥សែនគ្រឿង និង ការលក់ឡានវិញ បានប្រហែល១លានគ្រឿង។

យ៉ាងណាក៏ដោយចុះ អគ្គនាយកនៃ នាយកដ្ឋានថាមពលកកើតឡើងវិញ នៃក្រសួងថាមពលឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលមិនទាន់មានគោលនយោបាយបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈទាំងស្រុងនោះទេ គ្រាន់តែមានការជំរុញលើកទឹកចិត្តឲ្យមានការប្រើប្រាស់យានយន្ដអគ្គិសនីប៉ុណ្ណោះ។ 

របាយការណ៍ កាលពីឆ្នាំ២០១៩ របស់សមាគមឧស្សហកម្មយានយន្ដឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី មានរថយន្ដជាង១៥លានគ្រឿង និង ម៉ូតូវិញមានប្រមាណ១១២លានគ្រឿង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងប្រឈមករណីឆ្លងកូវីដ-១៩តាមរោងចក្រ បង្កជាការ​គំរាមកំហែងដល់ការនាំចេញ

ព័ត៌មាន
ការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩ នៅតាមរោងចក្រនានានៅក្នុងប្រទេសថៃ កំពុងបង្កក្តីព្រួយបារម្ភដល់វិស័យនាំចេញទំនិញរបស់ថៃ ដែលអាចនឹងរងផលប៉ះពាល់…

សមាគមវារីវប្បករ៖ កម្ពុជាមានសមត្ថភាពចិញ្ចឹមត្រី​បានគ្រប់គ្រាន់ទីផ្សារ ​ដោយមិនចាំបាច់នាំចូល

ព័ត៌មាន
សមាគមវារីវប្បករ(អ្នកចិញ្ចឹមត្រី)កម្ពុជាបានអះអាងថា ពលរដ្ឋខ្មែរចេះចិញ្ចឹមត្រីប្រកបដោយគុណភាពជាយូរមកហើយនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ