បញ្ហាអតិផរណាអាល្លឺម៉ង់!

បញ្ហាអតិផរណាកំពុងសំពងសង្គមសេដ្ឋកិច្ចអាល្លឺម៉ង់កាន់តែខ្លាំង ខណៈមានកម្មករជាច្រើនក្រោកឈរធ្វើកូដកម្ម


ការមិនថមថយនៃអត្រាអតិផរណាបានកំពុងតែរុញច្រានសង្គមអាល្លឺម៉ង់ឲ្យប្រឈមមុខនឹង វិបត្តិសង្គមបណ្តាលមកពីផលប៉ះពាល់ ដែលកើតចេញពីភាពមិនចាញ់មិនឈ្នះនៃសង្រ្គាម រវាងរុស្ស៊ីនិងអ៊ុយក្រែនជាងមួយឆ្នាំមកនេះ។
បញ្ហាអតិផរណាកំពុងសំពងសង្គមសេដ្ឋកិច្ចអាល្លឺម៉ង់កាន់តែខ្លាំង ខណៈមានកម្មករជាច្រើនក្រោកឈរធ្វើកូដក
ដោយ

សារព័ត៌មានធំៗនៅលើពិភពលោកបានរាយការណ៍ថា សង្គមអាល្លឺម៉ង់អាចនឹងត្រូវរងគ្រោះ នៅដើមសប្តាហ៍នេះតទៅដោយសារតែការគំរាមធ្វើកូដកម្មពីសំណាក់កម្មករនៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេស រាប់ចាប់តាំងពីអ្នកបើករថយន្តក្រុងរហូតដល់បុគ្គលិកនៅតាមអាកាសយានដ្ឋាននានា ។

ក្រុមអ្នកវិភាគបានអះអាងថា ប្រសិនបើកម្មករនៅក្នុងវិស័យដឹកជញ្ជូនពួកគេគ្រោងធ្វើកូដ កម្មចាប់នៅដើមសប្តាហ៍នេះមែននោះ សម្ពាធសង្គមអាល្លឺម៉ង់នឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ខណៈដែលប្រជាជននៅក្នុងប្រទេសនេះកំពុងតែតស៊ូនិង អតិផរណ និង ការកើនឡើងថ្លៃនៃទំនិញជាពិសេស គឺថាមពល ពីព្រោះតែអាល្លឺម៉ង់គឺជា ប្រទេសមួយដែលពឹងផ្អែកខ្លាំងលើប្រភពថាមពលពីរុស្ស៊ី ។

កាលពីខែកុម្ភៈកន្លងទៅនេះសន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់បាន កើនដល់ ៩,៣% ជាហេតុនាំឲ្យកម្មករទាមទារឡើងថ្លៃប្រាក់ឈ្នួល ដើម្បីទប់នឹង ការចំណាយ ប៉ុន្តែក្រុមហ៊ុនស្ទាក់ស្ទើរដោយសារតែមិនមានផលចំណេញ ។

លោក Frank Werneke ប្រធានសហជីពការងារមួយ ដែលមានឈ្មោះថា Verdi ជាសហជីព ដែលមានមូលដ្ឋាននៅទីក្រុងប៊ែឡាំង បានអះអាងថា ស្ថានភាពពិតជាពិបាក ពីព្រោះវាគឺជាបញ្ហានៃការរស់រានមានជីវិតសម្រាប់បុគ្គលិកជាច្រើនពាន់នាក់ ដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យ ប៉ុន្តែការទាមទារនេះនឹងធ្វើឲ្យក្រុមហ៊ុនត្រូវចំណាយរាប់រយលានអឺរ៉ូ ចំពោះការទាម ទារនេះ ។

មកដល់ពេលបច្ចុប្បន្នសហជីព Verdi នេះមានសមាជិកប្រមាណជា ២លាន៥សែននាក់ ដែល កំពុងតែបម្រើការនៅក្នុងវិស័យដឹកជញ្ជូនសាធារណៈ និងនៅព្រលានយន្តហោះ ហើយ នៅពេលនេះពួកគេកំពុងតែទាមទារដំឡើងប្រាក់ឈ្មួលពី ១០,៥% ទៅ ១២% ដោយជាមួយនឹងបរិមាណនេះ ក្រុមហ៊ុននឹងត្រូវចំណាយបន្ថែមយ៉ាងហោចណាស់ ពី ៥៣៨ ដុល្លារទៅដល់ ជិត ៧០០ ដុល្លារ នៅក្នុងកម្មករម្នាក់នៅក្នុងមួយខែ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន smart axiata ទទួលបានចំណាប់ថ្នាក់លេខ ៥ និងរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ពន្ធដារកម្ពុជាល្អជាងគេក្នុងឆ្នាំ ២០២២

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានទទួលបានវិញ្ញាណប័នប័ត្រអនុលោមភាពសារពើពន្ធប្រភេទមាសជាក្រុមហ៊…

ប្រធានសភាអាមេរិកថា សមាជិកសភានឹងបន្ដនីតិវិធីច្បាប់ ដើម្បីគ្រប់គ្រងកម្មវិធី TikTok របស់ចិន

ព័ត៌មាន
ក្រោយពីក្រុមសមាជិសភាអាមេរិកបានជជីកចោទសួរជាមួយនឹងនាយកប្រតិបត្តិ TikTok កាលពីសប្ដាហ៍មុនរួចមក ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Kevin McC…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ