ICT-បណ្តុះបណ្តាល

មជ្ឈមណ្ឌលបណ្តុះបណ្តាល ICT មួយ បានបើកការដ្ឋានសាងសង់នៅកម្ពុជា


អគារដ៏ទំនើបនេះ មានកម្ពស់៤ជាន់ និងមានផ្ទៃក្រឡា៧៥០០ម៉ែត្រការ៉េ បង្កើតឡើងដើម្បីបណ្តុះបណ្ដាលធនធានមនុស្សផ្នែកទូរគមនាគមន៍ និងICTនៅកម្ពុជា ដែលត្រូវបានសាងសង់ឡើងដោយមូលនិធិនៃកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវិស័យ ICT (ហៅកាត់ថា មូលនិធិ ស.អ) ដែលជាមូលនិធិមួយកើតចេញពីការបង់ប្រាក់ចំណូលដុលរបស់ប្រតិបត្តិករទូរគមនាគមន៍។
នេះជាគម្រោងអគាររបស់មជ្ឈមណ្ឌលនវានុវត្តន៍
ដោយ

មជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី៣០ ខែមីនានេះ ដែល មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អ៊ីវតឹក និងមន្ដ្រីរបស់គាត់ សាស្ត្រាចារ្យ និស្សិត NIPTICT ក្រុមហ៊ុនសហគ្រាស សហគមន៍ Startups និងស្ថាប័នដែលជាដៃគូនានា ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់«វិទ្យាស្ថានជាតិនិបទីក»។

លក្ខណៈពិសេសនៃមជ្ឈមណ្ឌលនេះ គឺវាជាកន្លែងសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា កន្លែងពិសោធន៍សម្រាប់និស្សិត IT កន្លែងធ្វើការរួមគ្នា (Coworking Space) សាលសន្និសីទ និងពិព័រណ៍ មជ្ឈមណ្ឌលទិន្នន័យ ការិយាល័យសម្រាប់ក្រុមហ៊ុន ទីភ្នាក់ងារ រដ្ឋាភិបាល និងជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

ការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីបង្កើតជាកន្លែងស្រាវជ្រាវ អភិវឌ្ឍន៍ និងជំរុញការបង្កើតអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា ព័ត៌មាន និងគមនាគមន៍ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជា។

មជ្ឈមណ្ឌលនវានុវត្តន៍ គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិទ្យាស្ថានជាតិនិបទីក និងក្រុមហ៊ុន Smart Axiata បង្កើតឡើងដើម្បីបំពេញនូវសេចក្ដីត្រូវការ របស់សិស្សនិស្សិត អ្នកស្រាវជ្រាវបច្ចេកវិទ្យា សហគ្រិន បច្ចេកវិទ្យា សហគ្រាសនិងរដ្ឋាភិបាល ក៏ដូចជាការផលិតនូវធនធានមនុស្សដែលមានគុណភាពសម្រាប់បម្រើក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍ព័ត៌មាន។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងក្នុងពិធីនេះថា ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍នេះនឹងក្លាយជាទីកន្លែងគំរូមួយសម្រាប់ការអនុវត្តន៍នូវយន្តការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងសាកលវិទ្យាល័យ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកដ្ឋានសាងសង់ Innovation Center នៅរាជធានីភ្នំពេញ

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការបង្កើតមជ្ឈមណ្ឌលនេះ ដើម្បីបង្កើនធនធានមនុស្សផ្នែកបច្ចេកវិទ្យាក្នុងស្រុក សម្រាប់ប្រកួតប្រជែងខាងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់»។ 

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ក្នុងពិធីនេះថា មជ្ឈមណ្ឌលនវានុវត្តន៍ នឹងផ្ដល់ជាប្រយោជន៍ដល់និស្សិត និងសាធារណជនទូទៅក្នុងការសិក្សាស្រាវជ្រាវ ការចាប់ផ្តើមធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និងការបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រៀនភ្លេងធ្វើឲ្យយើងចងចាំបានល្អនិងមានភាពវាងវៃ

ព័ត៌មាន
អ្នកស្រី ហ៊ុន ជាឡេង អ្នកគ្រប់គ្រងសាលាតន្ដ្រី និង សិល្បៈ Simphony ដែលជាសាលាបណ្ដុះបណ្តាលតន្ដ្រីដល់កុមារកម្ពុជាដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញអស់រ…

អ្នក​ជំនាញ​ប្រាប់​គន្លឹះ​សន្សំ​ប្រាក់​ឲ្យ​មាន​ប្រសិទ្ធភាព

ព័ត៌មាន
តាម​ការ​ស្រាវជ្រាវ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ការ​សន្សំ​ប្រាក់​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ច្រើនតែ​សន្សំ​ប្រាក់​តាមរយៈ​ការ​ទុក​លុយ​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ