វិនិយោគវៀតណាម

ក្រុមហ៊ុនយក្ស Intel របស់អាមេរិកវិនិយោគជិត៥០០លានដុល្លារនៅវៀតណាម


ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាកូនក្រមុំដ៏ស្រស់សោភាមួយ ដែលមានការទាក់ទាញការវិនិយោគខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បើទោះបីជាពេញមួយឆ្នាំ២០២០ មានការរីករាលដាលនៃកូវីដ-១៩ យ៉ាងណាក្ដី។ ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានចូលទៅវិនិយោគក្នុងប្រទេសនេះ កាន់តែច្រើនឡើងៗ។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុនយក្សរបស់អាមេរិក Intel Corporation ទើបតែបានបង្កើនការវិនិយោគជាង៤៧០លានដុល្លារបន្ថែមទៀតនៅនៅវៀតណាមផងដែរដើម្បីអភិវឌ្ឍបណ្ដុំបច្ចេកវិទ្យា និងបង្កើតឱកាសទីផ្សារថ្មីៗ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មានក្នុងស្រុក។
ក្រុមហ៊ុនយក្ស Intel របស់អាមេរិក វិនិយោគជិត៥០០លានដុល្លារនៅវៀតណាម
ដោយ

បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Intel សរុបជារួមគិតត្រឹមដើមឆ្នាំ២០២១ ការវិនិយោគរបស់ក្រុមហ៊ុននេះនៅក្នុងវៀតណាមបានកើនឡើងដល់ទៅ ជាង១ពាន់៥រយលានដុល្លារអាមេរិកហើយ។

នាយកគ្រប់គ្រងទូទៅក្រុមហ៊ុននេះ បានឲ្យដឹងទៀតថា គិតនៅត្រឹមឆ្នាំ២០២០ ផលិតផលរបស់ Intel ដែលផលិតនៅវៀតណាមបាននាំចេញជាង២ពាន់លានឯកតា ទៅកាន់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។

ក្រៅតែពីក្រុមហ៊ុន Intel គេសង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗមួយចំនួនទៀតក៏បាននិងកំពុងពង្រីកការវិនិយោគនៅក្នុងប្រទេសវៀណាមផងដែរ។ ជាក់ស្ដែងនៅក្នុងខែមករានេះ ក្រុមហ៊ុន Foxconn ក៏ទើបវិនិយោគ២៧០លានដុល្លារបន្ថែមទៀតនៅវៀតណាម ខណៈគិតជាសរុបទៅក្រុមហ៊ុនរបស់កោះតៃវ៉ាន់មួយនេះ វិនិយោគនៅវៀតណាមប្រមាណ១ពាន់៥រយលានដុល្លារអាមេរិក។

រីឯ ក្រុមហ៊ុន Panasonic របស់ជប៉ុន កាលពីពេលកន្លងទៅនេះ ក៏បានសម្រេចចិត្តឈប់ផលិតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ និងម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសថៃ ហើយបានរើផលិតកម្មកាន់ប្រទេសវៀតណាមវិញផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផលអ្វីខ្លះ​ជំរុញឲ្យ អេ អឹម ខេ ទទួលបានពានរង្វាន់ “និយោជកឆ្នើម” ឆ្នាំ២០២១?

ព័ត៌មាន
ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់អន្តរជាតិជា “និយោជកឆ្នើម-CAMBODIA BEST EMPLOYER BRAND AWARD ” ប្រចំាឆ្ន…

អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍ថៃនឹងកើនឡើង១លាននាក់ទៀតនៅដើមឆ្នាំនេះ

ព័ត៌មាន
អ្នកបាត់បង់ការងារក្នុងវិស័យទេសរណ៍ថៃ ត្រូវបានគេមើលឃើញថា នឹងកើនឡើង១លាននាក់ថែមទៀត ដោយសារតែរលកឆ្លងកូវីដ១៩កំពុងបោកបក់យ៉ាងខ្លាំងនៅត្រីមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ