ទុនវិនិយោគបរទេស

ក្រុមហ៊ុន Intel នឹងបោះទុនវិនិយោគជាង ៧ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបនៅប្រទេសម៉ាឡេស៊ី


ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Intel ក៏គ្រោងនឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដ៏ទំនើបមួយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុន Intel នឹងបោះទុនវិនិយោគជាង ៧ ពាន់លានដុល្លារនៅម៉ាឡេស៊ី

ការ​កើនឡើង​នៃ​តម្រូវការ​ផលិតផល​បន្ទះ​ឈី​ប ចំ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ រួម​ជាមួយនឹង​ការ​រអាក់រអួល​ផលិតកម្ម បាន​បង្ក​ឱ្យ​មានការ​ឈឺក្បាល​យ៉ាង​ខ្លាំង​ចំពោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​មួយ​ចំនួន​ដែល​ពឹងផ្អែក​លើ​បន្ទះ​អេ​ឡិច​ត្រូ​និក​តូច​ៗ ដែល​គេ​ហៅ​ថា បន្ទះ​ឈី​ប​នោះ​។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Intel និង​ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​កំពុង​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​ឡើង ដើម្បី​បង្កើន​ការ​ផលិត​បំពេញតម្រូវការ​ដែល​កំពុង​ខ្វះខាត​ខ្លាំង​នេះ​។

ការ​វិនិយោគ​បង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន Intel នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​តម្លៃ​ដល់​ទៅ​ជាង​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺជា​ការ​ពង្រីក​ប្រតិបត្តិការ​ក្នុង​ការ​វេច​ខ្ចប់​បន្ទះ​ឈី​ប ដែល​ជា​ជំហាន​ចុង​ក្រោយ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរការ​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​។

យ៉ាងណាមិញ ក្រៅ​តែ​ពី​ការ​បោះទុន​វិនិយោគ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ថ្មី​ៗ​នេះ​ក្រុមហ៊ុន Intel បាន​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ចំនួន​ពីរ​ទៀត​នៅ​ក្នុង​រដ្ឋ អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ក្នុង​ទំហំ​វិនិយោគ​ចំនួន ២០ ពាន់​លាន​ដុល្លា​រៀង​ដែរ​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​វិនិយោគ​នេះ ក្រុមហ៊ុន Intel ប្តេជ្ញា​នឹង​ក្លាយជា​រោងចក្រ​បន្ទះ​អេ​ឡិច​ត្រូ​និករ​បស់​អា​មេ​រិ​ក​ដ៏​ធំ​តែ​មួយ​គត់ ដែល​ខ្លាំង​ទាំង​ផ្នែក​រចនា និង​ផលិត​បន្ទះ​ឈី​ប ដើម្បី​ផ្គត់​ផ្គង​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។

សូម​ជម្រាប​ថា នៅ​តំបន់​អាស៊ាន​មាន​តែ ២ ប្រទេស​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ក្រុមហ៊ុន Intel ជ្រើសរើស​ជាទី​តាំង​វិនិយោគ​ក្នុង​ការ​ផលិត​បន្ទះ​ឈី​ប ដែល​ក្នុង​នោះ​រួម​មាន ប្រទេស​វៀតណាម និង​ប្រទេស​ម៉ា​ឡេ​ស៊ី​។

តែ​យ៉ាងណាមិញ នៅ​ក្នុង​ទ្វីបអាស៊ី ក្រៅ​តែ​ពី​ក្រុមហ៊ុន Intel ក៏​មាន​ក្រុមហ៊ុន​ផលិត​សម្ភារៈ​បន្ទះ​ឈី​ប​របស់​សហរដ្ឋអាមេរិក​មួយទៀត គឺ ក្រុមហ៊ុន Entegris ក៏​បាន​ប្រកាស​ឡើង​ថ្មី​ៗ​នេះ​ដែរ​ថា ខ្លួន​គ្រោង​នឹង​វិនិយោគ​ច្រើន​ជាង​ទ្វេ​ដង​នៅ​កោះ​តៃវ៉ាន់ និង​សាងសង់​កន្លែង​ផលិត​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​លើ​កោះ​នេះ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចតំបន់អាស៊ី ខណៈវៀតណាម និងម៉ាឡេស៊ីមានកំណើនយឺតជាងគេ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសចំនួនពីរនៅអាស៊ានក្នុងឆ្នាំ២០២១ គឺប្រទេសវៀតណាម និងម៉ាឡេស៊ី…

ធនាគារ ប្រៃសណីយ៍កម្ពុជា និង ទ្រូម៉ាន់នី សហការគ្នា ផ្តល់សេវាដាក់ប្រាក់ចូលគណនីធនាគារកាន់តែទូលំទូលាយ ទូទាំងប្រទេស

ព័ត៌មាន
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ