ការធ្វើដំណើរអន្តរជាតិ

ការធ្វើដំណើរអន្តរជាតិ នឹងមិនអាចវិលមករកភាពប្រក្រតីវិញបានទេរហូតដល់ឆ្នាំ ២០២៣


ស្ថាប័នជំនាញនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ បានអះអាងថា យ៉ាងហោចណាស់នៅរយៈពេល ៣ឆ្នាំទៅមុខទៀត ឧស្សាហកម្មនៃការធ្វើដំណើរអន្តរជាតិ ទំនងជាងនៅតែមិនអាចវិលមករកស្ថានភាពប្រក្រតីវិញបានទេ។ មិនអាចវិលទៅរកសភាពដើមបាន ក៏ព្រោះតែការវាយប្រហាររបស់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅតែបន្ដគាបសង្កត់មកលើសេដ្ឋកិច្ចសកល ខណៈដែលមានប្រទេសមួយចំនួន បានស្រាកស្រាន្ដពីកូវីដ-១៩ទៅហើយក្ដី ប៉ុន្ដែ នៅតែបន្ដវិធានការរឹតបន្ដឹង ព្រោះតែបារម្ភខ្លាចពីការឆ្លងថ្មី ជារលកទី២។
ការធ្វើដំណើរអន្តរជាតិ នឹងមិនអាចវិលមករកភាពប្រក្រតីវិញបានទេរហូតដល់ឆ្នាំ ២០២៣ (រូបភាពhttps://www.loveexploring.com)
ដោយ

សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ បាន​បញ្ជាក់​នៅក្នុង​របាយការណ៍មួយ​របស់​ស្ថានប័នទេសចរណ៍​ Lonely Planet ថា ភាពយឺតយ៉ាវ​ជាងការរំពឹងទុក​នៃការ​បើកដំណើរការឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក ជាមួយនឹង​ការបន្ដ​​ការរឹតត្បិតការធ្វើដំណើរ និងការ​ភ័យខ្លាច​របស់អ្នកដំណើរ​ចំពោះ​មេរោគ​កូវីដ-១៩ អាចនឹងធ្វើឲ្យការធ្វើដំណើរ​ភាគច្រើន​តាមជើងយន្ដហោះ​នៅទូទាំងពិភពលោក​ នឹងត្រូវ​ជួយបញ្ហា​អូសបន្លាយ​រហូតដល់​ឆ្នាំ ២០២៣ឯណោះ។

ការធ្វើណើរ​តាម​ផ្លូវអាកាស​ស្ទើរតែ​នៅទូទាំងពិភពលោក ត្រូវបានបិទ​ដោយសារ​តែ ការអុឡុក​របស់​ជំងឺរាតត្បាតកូវីដ-១៩ ហើយថ្មីៗនេះ តាមការស្ទង់មតិ​បាន​ឲ្យដឹងថា មានអ្នកដំណើរ​ ៦៩% សុខចិត្ត​ស្នាក់នៅផ្ទះ​ជាជាង​​ចេញធ្វើដំណើរ ដែលត្រូវប្រឈម​នឹង​ការ​ដាក់​ឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ នៅពេល​ដែលពួកគេ​បានទៅដល់​ទិសដៅ​ដែលខ្លួន​ចង់ទៅនោះ។ ហើយ​បញ្ហានេះ គឺជាអ្វីដែល​សមាគម​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ​​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រទេសនីមួយៗ​ពិចារណាឡើងវិញ។

លោក Alexandre អគ្គនាយក​សមាគម​ដឹកជញ្ជូន​តាមផ្លូវការអាកាស​អន្តរជាតិ បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់ស្ថាប័ន Lonely Planet ថា «ដើម្បីការពារ​សមត្ថភាព​អាកាសចរណ៍ សម្រាប់​ជាកម្លាំងជំរុញ​ដល់ការងើបឡើងនៃសេដ្ឋកិច្ច យើងមិន​ត្រូវធ្វើឲ្យ​ផលប៉ះពាល់​កាន់តែអាក្រក់​ ដោយការអនុវត្ត​វិធានការដ៏ពិបាក​ចំពោះការរឹតត្បិត​​ធ្វើដំណើរ ដោយ​ការកំណត់​ដាក់​ឲ្យនៅដាច់ដោយ​ឡែក​នោះទេ។​»

បើតាម​លោក Alexandre គេត្រូវការ​ដំណោះស្រាយ​សម្រាប់​សុវត្ថិភាពការធ្វើដំណើរ ដែលអាចដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈមទាំងនោះ ហើយវា​ត្រូវតែ​​ផ្ដល់​ឲ្យ​អ្នកដំណើរ​នូវទំនុកចិត្ត​ក្នុងការ​ធ្វើដំណើរ​ដោយសុវត្ថិភាព និង​ដោយគ្មាន​ការរំខាន ហើយ​វា​ត្រូវផ្ដល់​ឲ្យ​រដ្ឋាភិបាល​នូវ​ទំនុកចិត្តថា ពួកគេ​អាច​ការពារ​​ប្រទេស​របស់ពួកគេ ពីការ​នាំចូល​មេរោគកូវីដ-១៩​។

បើតាម​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ បានរំពឹងទុកថានៅពេល​ឧស្សហកម្ម​នៃការធ្វើដំណើរ​មាន​ការងើបឡើងវិញ វាត្រូវបានរំពឹងថា នឹង​ត្រូវបាន​នាំមុខ​ដោយការធ្វើដំណើរ​ក្នុងស្រុក។ ទោះយ៉ាងណា ​បើតាម​ការប៉ាន់ប្រមាណ ចរាចរណ៍​អ្នកដំណើរ​នឹង​មិនស្ទុះងើបឡើងវិញ​ទេ យ៉ាងហោចណាស់​រហូតដល់ឆ្នាំ ២០២៣។ សមាគមនេះ បាន​រំពឹងថា តម្រូវការ​អ្នកដំណើរ​សកលនៅឆ្នាំឆ្នាំ២០២១ នឹងមាន​ក្រោម​ឆ្នាំ ២០១៩ប្រមាណ ២៤% ហើយវានឹង​មានទាបជាង ៣២% ចំពោះ​ការព្យាករ​កាលពីខែ​ធ្នូ​ឆ្នាំ២០១៩។ ការរំពឹងទុកនេះ គឺផ្អែកលើ​ភាពយឺតយ៉ាវ​នៃ ការបើក​ដំណើរការ​នៃសេដ្ឋកិច្ច និង​ការបន្ធូរបន្ថយ​​ការរឹតបន្ដឹងការធ្វើដំណើរ  ជាមួយនឹងការ​បិទប្រទេស​នឹងពន្យារដល់​ត្រីមាសទី៣ នៅឆ្នាំនេះ ព្រោះតែ​​បារម្ភ​អំពីការឆ្លងមេរោគកូវីដ-១៩ រលកទី២។

អ្នកជំនាញបានអះអាងទៀតថា ការ​ស្ដារនូវទំនុកចិត្តឡើងវិញ​​សម្រាប់​អ្នកដំណើរ គឺត្រូវការពេលវេលាវែង ហើយ​គេជឿថា អ្នកធ្វើដំណើរឯកជន ក៏ដូចជា​ការធ្វើដំណើរ​ជាលក្ខណៈក្រុមហ៊ុន ក៏ទំនងជា​នឹងមានការ​ចាត់ចែង​យ៉ាង​ប្រុងប្រយ័ត្ន ទាក់ទង​នឹង​ការចំណាយ​លើការធ្វើដំណើរ ហើយពួកគេ​អាចនឹង​មិន​ធ្វើដំណើរ​ឆ្ងាយ និងមាន​រយៈពេលយូរ​ដូចមុននោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


"ស្ដេចល្បែង"ដែលជាអ្នក​កសាង​ទីក្រុងម៉ាកាវដ៏ល្បីឈ្មោះ បានស្លាប់ហើយ នៅអាយុ៩៨ឆ្នាំ

ព័ត៌មាន
លោក ស្តេនលី ហូ (Stanley Ho) ជាអ្នកធ្លាប់រកស៊ី​ប្រេង​កាត ដែល​បាន​កសាង​អាណាចក្រ​កាស៊ីណូ​នៅទីក្រុង​ម៉ាកាវ និង​បានធ្វើ​ឲ្យ​ដែនកោះ​របស់​ច…

ពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១ មិថុនាទៅ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមប្រកាសផ្សព្វផ្សាយពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តហើយនៅថ្ងៃនេះ ដោយបញ្ជាក់នឹងអនុវត្តចាប់ពីថ្ងៃទី១ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ