ក្រុមហ៊ុនផលិត iPhone មានផែនការបង្កើតរោងចក្រនៅឥណ្ឌា

ក្រុមហ៊ុនផលិត iPhone មានផែនការបង្កើតរោងចក្រតម្លៃ ៧០០លានដុល្លារនៅឥណ្ឌា


ដៃគូក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុន Foxconn Technology Group គ្រោងនឹងវិនិយោគប្រហែល ៧០០ លានដុល្លារបង្កើតរោងចក្រថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ដើម្បីជួយបង្កើនផលិតកម្មក្នុងស្រុក ក៏ដូចជាសម្រួលបញ្ហាទាក់ទងនឹងផលិតកម្មនៅចិនដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិនបន្តកើនឡើង។
ក្រុមហ៊ុនផលិត iPhone មានផែនការបង្កើតរោងចក្រនៅឥណ្ឌា( រូបភាព the thimes of India)

យោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗមួយចំនួន ក្រុមហ៊ុនមានមូលដ្ឋាននៅតៃវ៉ាន់ ជ្រកក្រោមឈ្មោះ Hon Hai Precision Industry គ្រោងនឹងសាងសង់រោងចក្រផលិតគ្រឿងបន្លាស់ iPhone នៅលើផ្ទៃដីទំហំ១២០ហិចតា នៅជិតព្រលានយន្តហោះក្នុងទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា។ ក្រៅផលិតគ្រឿងបន្លាស់ iPhone រោងចក្រនេះក៏អាចនឹងដំឡើងទូរសព្ទ និងគ្រឿងបន្លាស់ផ្សេងៗ សម្រាប់បម្រើដល់ដំណើរការផលិតឧបករណ៍អេឡិចត្រូវនិកនៅក្រោមផ្លាកសញ្ញាពាណិជ្ជ Apple ផងដែរ។

ក្រុមហ៊ុន Apple មិនបានបញ្ជាក់អំពីព័ត៌មាននេះនោះទេ ប៉ុន្តែគេដឹងថា ការវិនិយោគនេះគឺជាគម្រោងវិនិយោគដ៏ធំបំផុតមួយរបស់ Foxconn នៅក្នុងប្រទេសឥណ្ឌា ក្រោយពេលដែលក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងបញ្ហាហានិភ័យលើដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។

នៅពេលនេះ ក្រុមហ៊ុន Apple និងក្រុមហ៊ុនម៉ាកយីហោអាមេរិកផ្សេងទៀតដែលកំពុងពឹងផ្អែកលើអ្នកផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅប្រទេសចិន គឺកំពុងតែស្វែងរកទីតាំងនានាដើម្បីជំនួសដូចជាប្រទេសឥណ្ឌា និងវៀតណាមជាដើម។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ប្រធានក្រុមហ៊ុន Hon Hai គឺ លោក យ៉ង់ លូ ដែលបានជួបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏មិនបានធ្វើអត្ថាធិប្បាយលើការវិនិយោគនៅនេះដែរ ដោយលោក បាននិយាយថា ដំណើរកម្សាន្តរបស់លោកក្នុងសប្តាហ៍នេះ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ Foxconn ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ជួបមិត្តចាស់ និងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការអភិវឌ្ឍន៍គ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនី។

លោកបានបន្តថា Foxconn នឹងបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍ដែលមានប្រយោជន៍បំផុតសម្រាប់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់។ នៅពេលនេះមូលដ្ឋានផលិត iPhone ដ៏ធំទូលាយរបស់ក្រុមហ៊ុន Apple គឺនៅក្នុងទីក្រុងចេងចូវ ប្រទេសចិន ដោយនៅទីនោះមានបុគ្គលិកនិងកម្មករសរុបវប្រហែល២០ម៉ឺននាក់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី គ្រោងកៀរគរទុនឲ្យបាន១០លានដុល្លារ ពីការរបោះផ្សាយមូលបត្រលើកដំបូងនៅខែមេសាខាងមុខ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងចាប់ផ្ដើមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនលើកដំបូងរបស់ខ្លួន នៅខែម…

កូរ៉េខាងជើងទទូចឱ្យ UN បញ្ឈប់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកជាបន្ទាន់

ព័ត៌មាន
ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទី ៥ មីនា បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នៃការធ្វើសមយុទ្ធយោធារួមគ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ