ធនាគារនិងហិរញ្ញវត្ថុអំឡុងកូវីដ១៩

តើការបញ្ចុះអត្រាការប្រាក់បញ្ញើរបស់អតិថិជនពីសំណាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុអាចទៅរួចទេ?


គម្រោងបញ្ចុះអត្រាការប្រាក់បញ្ញើអតិថិជន ដែលការស្នើសុំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចមានលទ្ធភាពឈានទៅបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អ្នកខ្ចីប្រាក់នោះ ហាក់នៅមានភាពស្រពិចស្រពិល ដោយខាងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាអះអាងថា អាចធ្វើបានតែចំពោះអតិថិជនដែលដាក់ប្រាក់បញ្ញើរថ្មីប៉ុណ្ណោះ ខណៈដែលសមាគមធនាគារនៅកម្ពុជាវិញបញ្ជាក់ថាគម្រោងនេះ កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។
រូបតំណាង
ដោយ

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា សមាជិក​របស់​សមាគម​ទាំងអស់ បាន​ជជែក​គ្នា​ច្រើន​ជុំវិញ​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​នេះ ប៉ុន្តែ​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ឯកសារ​ផ្លូវច្បាប់​ផ្សេង​ៗ​ច្រើន ដូចនេះ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើរ​នេះ អាច​នឹង​ធ្វើ​ទៅ​បាន​ចំពោះតែ​អតិថិជន​ដែល​មក​ដាក់​ប្រាក់​បញ្ញើ​ថ្មី​ៗ​ប៉ុណ្ណោះ ដោយឡែក សម្រាប់​អតិថិជន​ចាស់​ៗ​ដែល​បាន​ដាក់​ប្រាក់​បញ្ញើ​រួច ពិតជា​មិន​អាច​អនុវត្ត​បាន​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​របស់​អតិថិជន បច្ចុប្បន្ន​ខាង​សមាគម​នៅ​តែ​បន្ត​ពិភាក្សា​បន្ត​ទៀត នៅ​មិន​ទាន់​សម្រេច​ចុង​ក្រោយ​នៅឡើយ​ទេ​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ១០ ខែមេសា ចុង​ស​ប្តា​ហ៍​មុន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ពិភាក្សា​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​អនុវត្ត​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​អតិថិជន ដើម្បី​អាច​ជួយ​សម្រួល​ដល់​អត្រា​ការ​ប្រាក់​កម្ចី​ឥណទាន​របស់​ពលរដ្ឋ​បាន​ខ្លះ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។

សូម​ជម្រាប​ថា កន្លង​ទៅ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ធ្លាប់​បាន​ចេញ​គោលការណ៍​ចំនួន ៦​ចំណុច​ម្តង​រួច​មក​ហើយ ដែល​វិធានការ​នេះ ក៏​មាន​លក្ខខណ្ឌ​អនុគ្រោះ​ច្រើន​សម្រាប់​អ្នក​ដែល​រង​គ្រោះ​ជាក់ស្ដែង ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ ផង​ដែរ​។ យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​១២ ខែមេសា​ម្សិលមិញ​នេះ សមាគម​ទាំង​២​ក៏​ចេញ​គោល​បន្ថែម​ទៀត​ពីលើ​គោល​៦​ចំណុច​ដែល​មាន​ស្រាប់​នោះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​រាជរដ្ឋាភិបាល ដោយ​បាន​បន្ថែម​នូវ​គោលការណ៍​ខ្លះ ដល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ទទួល​បានការ​លើកលែង​ការ​បង់ការ​ប្រាក់​រយៈពេល​១​ខែ​បន្ថែម​ទៀត​ពីលើ​គោល​មុន​ត្រឹម​១​ខែ ដូចនេះ​ការ​លើកលែង​ការ​បង់ការ​ប្រាក់​សរុប​២​ខែ ហើយ​សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នឹង​ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​)  រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម​រយៈពេល​៣​ខែ​ផង​ដែរ​។ 

ដោយឡែក ក្នុង​ករណី​ចាំបាច់​នានា​ដែល​ជា​តម្រូវការ​របស់​អតិថិជន ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ អតិថិជន អាច​ធ្វើការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។ សមាគម​ក៏​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា ក្នុង​រយៈពេល​ដ៏​លំបាក​នេះ រាល់​សមាជិក​របស់​ខ្លួន នឹង​មិន​មានការ​ផាកពិន័យ​ចំពោះ អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្លែត្រីសាច់កំពុងឡើងថ្លៃនៅអំឡុងពេលមានការបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញ

ព័ត៌មាន
នៅប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា តម្លៃសាច់គោ សាច់ជ្រូ ត្រីសាច់ បន្លែបង្ការផ្សេងៗ លក់នៅលើទីផ្សារមាន ការឡើងថ្លៃគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រ…

សម្តេច ហ៊ុន សែន៖រដ្ឋនៅមានលុយអាចបើកប្រាក់ខែឲ្យមន្ត្រីរាជការបាន ៣ឆ្នាំទៀត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនមានបញ្ហាប្រឈមនៃការខ្វះខាតថវិកាសម្រាប់ការចំណាយ ដើម្បីបំពេញសេចក្តី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ