វ៉ាក់សាំងដូសជំរុញនៅអ៊ីស្រាអែល

អ៊ីស្រាអែល៖ វ៉ាក់សាំងដូសទី៣អាចកាត់បន្ថយហានិភ័យនៃការឆ្លងមកនៅកម្រិតទាប


ប្រទេសអ៊ីស្រាអែល ជាប្រទេសមួយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាជនបានច្រើនជាងគេ ហើយបច្ចុប្បន្នប្រទេសនេះ ក៏កំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានកាន់តែច្រើនផងដែរ នៅក្រោយពេលដែលមេរោគបំប្លែងថ្មី ឌែលតា ចូលលុកលុយ។ តាមការសិក្សារបស់អ៊ីស្រាអែលបានបង្ហាញថា ការចាក់ដូសទី៣ អាចកាត់បន្ថយហានិភ័យនៃការឆ្លង ក្នុងចំណោមមនុស្សដែលមានអាយុលើស ៦០ឆ្នាំបើប្រៀបធៀបទៅនឹងអ្នកដែលបានទទួលការចាក់តែពីរដូស។ នេះបើយោងតាមការបេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រទេសអ៊ីស្រាអែលដែលគេស្គាល់ថាជាប្រទេសដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩បានលឿនជាងគេ

ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល​បាន​រក​ឃើញ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​ការពារ និង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កម្រិត​ស្រាល និង​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​លើស ៦០​ឆ្នាំ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ទទួល​ការ​ចាក់​តែ​ពីរ​ដូ​ស​។

ទិន្នន័យ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រសួង​ជំនាញ​ផ្នែក​វ៉ាក់សាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន ហើយ​បាន​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ ប៉ុន្ដែ​ព័ត៌មាន​លំអិត​នៃ​ការ​សិក្សា​នេះ​មិន​ត្រូវ​បាន​ចេញផ្សាយ​នោះ​ទេ​។

ទន្ទឹម​នេះ មន្ត្រី​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា ស្ថិតិ​ពី​វិទ្យាស្ថាន​ធំ​ៗ​ចំនួន​២​របស់​អ៊ី​ស្រា​អែ​ល​បានឱ្យ​ដឹង​ថា​ក្នុង​ចំណោម​មនុស្ស ដែល​មាន​អាយុ​លើស​ពី ៦០​ឆ្នាំ ក្រោយ​ចាក់​ដូ​ស​ទី​៣​បាន​១០​ថ្ងៃ ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ គឺ​មាន​ខ្ពស់​ជាង​កាលពី​បាន​ចាក់​ដូ​ស​ទី​២ រហូត​ទៅ​ដល់​៤​ដង​។ សូម​ជម្រាប​ដែរ​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ មាន​ប្រសិទ្ធភាព ៨៦%​ក្នុង​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ចំណោម​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​។

ជាក់ស្ដែង កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ក៏​បាន​ចាក់​ដូ​ស​ទី​៣​នេះ​ផង​ដែរ​។ អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៣ ដល់​មនុស្ស​លើស​ពី ៦០​ឆ្នាំ កាល​ខែកក្កដា​កន្លង​ទៅ និង​ថ្មី​នេះ​បាន​និង​កំពុង​ពង្រីក​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៣​នេះ ដល់​មនុស្ស​មាន​អាយុ​លើស​៤០​ឆ្នាំ និង​បុគ្គលិក​អប់រំ​បន្ថែម​ទៀត​។ យ៉ាងណាមិញ​មនុស្ស​ជិត ១​លាន ៥​សែន​នាក់​ក្នុង​ចំណោម​ប្រជាជន ៩​លាន ៣​សែន​នាក់​របស់​ប្រទេស​នេះ បាន​ទទួល​ការ​ចាក់​ដូ​ស​ទី​៣​ហើយ​។

សូម​បញ្ជាក់​ថា​ប្រទេស​អ៊ី​ស្រា​អែ​ល​កាលពី​ខែឧសភា​មក ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្ដែ ចាប់ពី​ខែកក្កដា​មក ចំនួន​អ្នក​ឆ្លង​ថ្មី បាន​ហក់​ឡើងជា​លំដាប់​។ ជាក់ស្ដែង តួលេខ​នៅ​ថ្ងៃ​ទី​២២ ខែសីហា​បង្ហាញ​ថា អ្នក​ឆ្លង​ថ្មី​ដែល​បាន​រក​ឃើញ​នៅ​អ៊ី​ស្រា​អែ​ល​មាន​ជាង ៥​ពាន់​នាក់ ខណៈ​ដែល​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ មាន​ជិត​១​លាន​នាក់​ហើយ និង​អ្នក​ស្លាប់​វិញ​មាន​ជិត​៧​ពាន់​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​​អនុម័ត​ឲ្យ​ប្រើ​​ពេញលេញ​ហើយ សម្រាប់​វ៉ាក់សាំង Pfizer-BioNTech

ព័ត៌មាន
ទីបំផុត ស្ថាប័ន​​គ្រប់គ្រងចំណីអាហារនិងឱសថ (FDA) របស់​សហរដ្ឋអាមេរិក​ បាន​ផ្ដល់​ការអនុម័ត​ឲ្យប្រើ​ពេញលេញ ដល់​វ៉ាក់សាំងកូវីដ-១៩ Pfizer…

កត្តាស្នូលមួយចំនួន ដែលនឹងជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបឡើងវិញលឿននៅឆ្នាំ២០២២

ព័ត៌មាន
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ កំពុងតែបន្ដផុងជើងដកមិនទាន់រួចពីវិបត្តិកូវីដ-១៩នៅឡើយ បែរជាក្រុមអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញពីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ