ការចាក់វ៉ាក់សាំងដូសទី៤

អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងដូសទី៤ ខណៈបារម្ភពី អូមីក្រុង


ក្រុមអ្នកជំនាញសុខាភិបាលរបស់រដ្ឋាភិបាលក្នុងប្រទេសអ៊ីស្រាអែលបានផ្តល់អនុសាសន៍ រដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជាលើកទី ២ ឬស្មើនឹងដូសទី ៤ ជូនដល់ពលរដ្ឋដែលមានអាយុលើសទី ៦០ ឆ្នាំ និងបុគ្គលិកថែទាំសុខភាព ដើម្បីជួយឱ្យប្រទេសនេះគេចផុតពីការវាយលុករបស់មេរោគបំប្លែងថ្មី អូមីក្រុង។ ខណៈការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវបានគេចាត់ទុកថា ជាវិធីសាស្ត្រដ៏ល្អក្នុងការប្រឆាំងនឹងមេរោគថ្មីនេះ។ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC។
ស្រាអែល ត្រៀមចាក់វ៉ាក់សាំងដូសទី៤
ដោយ

ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជំនាញ ស្ដី​ពី​ជំងឺ​រាតត្បាត​របស់​អ៊ី​ស្រា​អែ​ល ក្នុង​ការ​ចាក់​ដូ​ស​ទី ៤ នេះ តម្រូវ​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Pfizer ហើយ​អ្នក​ដែល​ចាក់​លើក​ទី ៤ នេះ​ទៀត​សោត យ៉ាង​ហោច​ណាស់​ត្រូវ​តែ មាន​រយៈពេល ៤ ខែ​បន្ទាប់​ពី​ការ​ចាក់​លើក​ទី ៣ របស់​ពួក​គេ​។ យ៉ាងណាមិញ ក្រោយ​ទទួល​បានការ​ណែនាំ​រួច ចំណាត់ការ​នេះ នឹង​ត្រូវ​ពិនិត្យ និង​សម្រេច​ទទួល​ការ​យល់ព្រម​ជា​លើក​ចុង​ក្រោយ​ពី​ក្រសួងសុខាភិបាល​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល​បាន​រក​ឃើញ​ករណី​មេរោគ​បំប្លែង​ថ្មី  អូ​មី​ក្រុង ចំនួន ៣៤១ ករណី​ហើយ​។ ទន្ទឹម​នេះ រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល បាន​បិទ​ព្រំដែន ចាប់តាំងពី​ខែវិច្ឆិកា​មក​ម្ល៉េះ ដើម្បី​ឆ្លើយ​តប​ទប់ទល់​នឹង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ហើយ​ឥឡូវនេះ​រដ្ឋាភិបាល ក៏​បាន​ហាមឃាត់​ពលរដ្ឋ​របស់​ខ្លួន និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​នេះ ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជាង ៥០ ដែល​មាននៅ​ក្នុង​បញ្ជី​ក្រហម ក្នុង​នោះ​រួម​មាន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី អេ​ស្ប៉ា​ញ និង​ភាគច្រើន​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ផង​ដែរ​។

ជាមួយ​គ្នា​នេះ យោង​តាម​ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង មាន​ស្ទើរតែ ៧០​ភាគរយ នៃ​ប្រជាជន​ជាង ៩ លាន​នាក់ ខណៈ ៤៥% បាន​ទទួល​ការ​ចាក់​ដូ​ស​ជំរុញ ។ 

សូម​រំ​ឮ​កថា ពលរដ្ឋ​អ៊ី​ស្រា​អែ​ល គឺជា​មនុស្ស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ដែល​បាន​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​បី នៅ​អំឡុង​ពេល​លេចឡើង​នៃ​មេរោគ​បំប្លែង ឌែ​លតា ហើយ ឥឡូវនេះ អ៊ី​ស្រា​អែ​ល​ក៏​កំពុង​បន្ត​ក្លាយជា​ប្រទេស​ដំបូង​គេ​ជា​ថ្មី​ម្ដងទៀត ក្នុង​ការ​ចាក់​វ៉ាក់សាំង​លើក​ទី ៤ ជូន​ពលរដ្ឋ ដើម្បី​ប្រឆាំង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​៕

អត្ថបទ៖ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាមតម្លៃជាង ៣,៧ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២១

ព័ត៌មាន
នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញ-ចូល ផលិតផលកសិកម្ម រវាងកម្ពុជា និងវៀតណាមសម្រេចបាន ប្រមាណជាង ៣ពាន់លានដុល្លារដូច…

បារាំងក្លាយជាប្រទេសដំបូងគេដែលលុបចោលការកម្មង់ទិញថ្នាំគ្រាប់កូវីដ១៩ Merck

ព័ត៌មាន
ប្រទេសបារាំង នៅថ្ងៃពុធទី២២ធ្នូ បានលុបចោលការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck ក្រោយមិនពេញចិត្តនឹងលទ្ធផលអំពីទិន្នន័យសាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ