ជម្លោះរវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស់

ជម្លោះនៅហ្កាហ្សា៖ ចិនទទូចអាមេរិកឲ្យសហការល្អ ក្រោយអាមេរិករាំងខ្ទប់ដំណោះស្រាយ UN ជាច្រើនដង


នៅពេញមួយសប្តាហ៍មុន គ្រាដែលមានការវាយប្រហារដាក់គ្នាដ៏ក្តៅគគុករវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់ដល់ទៅ៣ដង។ ការប្រជុំទាំង៣លើកពុំទទួលបានលទ្ធផល អ្វីជាដុំកំភួននោះទេ ដោយហេតុថា សហរដ្ឋអាមេរិកបានរារាំងមិនឲ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសការឆ្លើយតបដោយយោធារបស់អ៊ីស្រាអែល និងឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ នេះបើតាមការចុះផ្សាយរបស់ដោយសារព័ត៌មាន Al Jazeera។
ជម្លោះនៅហ្កាហ្សា៖ ចិនទទូចអាមេរិកឲ្យសហការល្អ ក្រោយអាមេរិករាំងខ្ទប់ដំណោះស្រាយ UN ជាច្រើនដង (រូបភាព៖ AFP)
ដោយ

បញ្ហាអាមេរិកកំពុងរារាំងដល់ UN មិនឲ្យចេញសេចក្ដីថ្លែងការណ៍នេះ ក៏ត្រូវបានប្រទេសចិនដែលត្រូវដល់វេនដឹកនាំកិច្ចប្រជុំក្នុងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភានេះទទូចឲ្យអាមេរិកដើរតួនាទីក្នុងន័យស្ថាបនា តាមរយៈការទូតដើម្បីដោះស្រាយជម្លោះក្នុងតំបន់ហ្គាហ្សា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានអះអាងថា៖ «ប្រទេសចិនក្នុងនាមជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិក្នុងខែនេះ បានជំរុញឲ្យមានបទឈប់បាញ់មួយ បូករួមនឹងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់ការប៉ះទង្គិចគ្នានៅហ្កាហ្សា ប៉ុន្តែមានប្រទេសមួយបានរារាំងក្រុមប្រឹក្សាសន្តិសុខ មិនឲ្យសម្រេចលទ្ធផលបានជាឯច្ឆ័ន្ទ។»

មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះបាននិយាយចំៗថា៖«យើងសូមអំពាវនាវឲ្យសហរដ្ឋអាមេរិកមានទំនួលខុសត្រូវខ្ពស់ និងប្រកាន់ជំហរនៅកណ្តាលមិនលំអៀងដើម្បីគាំទ្រដល់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការដើរតួនាទីដ៏ត្រឹមត្រូវឈានទៅដោះស្រាយវិបត្តិនៅដើមបូព៌ា»។

សូមបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែលនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ គិតមកដល់ពេលនេះ ដោយភាគីទាំងពីរនៅបន្តបាញ់ផ្លោងគ្រាបរ៉ូកែត និងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកដាក់គ្នាដដែល។ តាមទិន្នន័យពីយោធាអ៊ីស្រាអែលឲ្យដឹងថា នៅយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារ ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកែតជាង ៣.៣០០គ្រាប់មកអ៊ីស្រាអែល ហើយខ្លួនបានឆ្លើយតបវិញ ដោយបានទម្លាក់គ្រាប់បែកពីយន្តហោះ និងប្រើគាំភ្លើងធំសម្លាប់ក្រុមហាម៉ាសអស់ ១៣០នាក់។ ប្រការនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់នៅ ហ្កាហ្សាកើនឡើងដល់ ជាង២០០នាក់ ក្នុងនោះមានកុមារ៦០នាក់ និងស្រី្តជាង៣០នាក់ ខណៈដែរខាងអ៊ីស្រាអែលវិញមានអ្នកស្លាប់តែ ១០នាក់ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាករទឹក៖ ការប្រាស់ប្រាស់ទឹកស្អាត​នៅអំឡុងពេលបិទខ្ទប់កើនឡើង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ក្នុងអំឡុងពេលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្…

ក្រុងហុងកុងផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ជាបណ្ដោះអាសន្ន

ព័ត៌មាន
អាជ្ញាធរក្រុងហុងកុង នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ ដែលជាសញ្ញាមួយនៃភាពតានតឹងផ្នែកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ