ប្រទេសអ៊ីស្រាអែល

រដ្ឋាភិបាលចម្រុះអ៊ីស្រាអែលប្រឈមនឹងការដួលរលំ ក្រោយសមាជិកសភាដើរចេញពីជួររដ្ឋាភិបាល


រដ្ឋាភិបាលចម្រុះរបស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍នេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងកំពុងប្រឈមការដួលរលំផងដែរ ក្រោយពីមានសេចក្តីរាយការណ៍មកថា សមាជិកសភាមួយរូបមកពីគណបក្សស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី ណាហ្វតាលី បេនណេត បាននិយាយថា លោកលែងជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះទៀតហើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋាភិបាលចម្រុះរបស់ប្រទេសអ៊ីស្រាអែល កំពុងប្រឈមការដួលរលំ ក្រោយពីសមាជិកសភាដើរចេញ
ដោយ

ស្ថានការណ៍​វិ​វត្ត​ចុង​ក្រោយ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​សម្ព័ន្ធភាព​នៃ​រដ្ឋាភិបាលចម្រុះ​របស់​លោក Bennett ដែល​រួម​មាន​គណបក្ស​ស្តាំ​និយម​ជ្រុល សេរីនិយម និង​អា​រ៉ាប់ រួម​បញ្ចូល​គ្នា​ជា​រដ្ឋាភិបាល​តែ​មួយ បាន​ចាប់ផ្តើម​រង្គោះរង្គើ ខិត​កាន់តែ​ជិត​ទៅ​រក​ការ​ដួល​រលំ នៅ​មួយ​ឆ្នាំ​បន្ទាប់​អតីត​នាយក​រដ្ឋមន្ត្រី លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហូ​(Benjamin Netanyahu) បាន​ចាញ់​ការ​បោះ​ឆ្នោត​ក្រោយ​ដឹកនាំ​អ៊ី​ស្រា​អែ​ល​បាន​១២​ឆ្នាំ​។

សមាជិក​សភា​មួយ​រូប​ដែល​បាន​និយាយ​ថា លោក​លែង​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាលចម្រុះ​ទៀត​ហើយ​នោះ គឺ​លោក នៀ អរ​បាច់​(Nir Orbach) មក​ពី​គណៈបក្ស​ស្តាំ​និយម​ជ្រុល​ឈ្មោះ Yamina​។ លោក អរ​បាច់ បាន​បដិសេធ​សមភាព​របស់​លោក ក្នុង​ជួរ​រដ្ឋាភិបាល តាម​រយៈ​ការ​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ហើយ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​របស់​អ៊ី​ស្រា​អែ​ល​ជា​ច្រើន យក​មក​ចុះ​ផ្សាយ​ព្រោងព្រាត​។

យ៉ាងណា​ក៏​ដោយ មិន​មានការ​អត្ថាធិប្បាយ​ផ្ទាល់មាត់​ពី​សាមីខ្លួន​នោះ​ទេ លើកលែងតែ​សេចក្តីថ្លែងការណ៍​របស់​គាត់​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ប៉ុណ្ណោះ​។ សេចក្តីថ្លែងការណ៍​នោះ​បន្ត​ទៀត​ថា ភាព​ជ្រុលនិយម និង​ការ​ប្រឆាំង​នឹង​លទ្ធិ​ស៊ី​យ៉ូ​ន បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាលចម្រុះ​អ៊ី​ស្រា​អែ​ល ស្ថិត​នៅ​ល​លើ​ផ្លូវ​ទៅ​រក​បញ្ហា​មិន​ចេញ​ចប់​។

បើ​តាម​សេចក្តីថ្លែងការណ៍​ដដែល លោក​អរ​បាច់​ថា លោក​នឹង​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ទៀត​ទេ ហើយ​លោក​ក៏​នឹង​មិន​បោះ​ឆ្នោត​ដើម្បី​រំលាយ​សភា​ដែរ បើ​ទោះបីជា​ការ​ចាកចេញ​របស់​លោក បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាលចម្រុះ​របស់​លោកនាយក​រដ្ឋមន្ត្រី បេន​ណេ​ត​ខ្វះខាត​សម្លេង ដើម្បី​បង្គ្រប់​សម្លេង​ភាគច្រើន​ក្នុង​សភា​ក៏​ដោយ​។

សូម​ជម្រាប​ថា លោក​នេ​តាន់​យ៉ា​ហូ ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​បក្ស​ប្រឆាំង និង​បាន​សច្ចា​ថា​នឹង​វិល​ត្រលប់​មក​ក្នុង​ការ​បោះ​ឆ្នោត​វិញ និង​បើ​ទោះបីជា​គាត់​កំពុង​ស្ថិត​ក្នុង​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ក៏​ដោយ ហើយ​លោក​បាន​អះអាង​ថា រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​រង្គោះរង្គើ​កាន់តែ​ខ្លាំង​ហើយ​។

ប្រសិនបើ​រដ្ឋាភិបាលចម្រុះ​លើក​នេះ នឹង​ត្រូវ​ដួល​រលំ​មែន​នោះ គេ​ទំនងជា​អាច​ឃើញ​ការ​បោះ​ឆ្នោត​លើក​ទី​៥​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកគ្រោងដកក្រុមហ៊ុនចិន១៥០ ចេញពីផ្សារភាគហ៊ុន ក្រោយមិនគោរពតាមច្បាប់សវនកម្មថ្មី

ព័ត៌មាន
ក្រុមហ៊ុនសរុបចំនួន១៥០ ដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសចិន និងបានចុះបញ្ជីនៅអាមេរិក កំពុងប្រឈមមុខនឹងការដកចេញពីទីផ្សារភាគហ៊ុនរបស់សហរដ្ឋអា…

នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់ឱ្យចិនដកទណ្ឌកម្មចេញសិន បើចង់បង្កើនទំនាក់ទំនងទ្វេភាគីឡើងវិញ

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អេនថូនី អាល់បានីស បាននិយាយបន្ធូរបន្ថយពីលទ្ធភាពនៃការស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រទេសចិន ក្រោយពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ