ការអភិវឌ្ឍបណ្ដាញ 6G

ជប៉ុន និងហ្វាំងឡង់ ត្រៀមកញ្ចប់ថវិកា ៤.៥០០លានដុល្លារអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G


ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាមកពីប្រទេសជប៉ុន និង ប្រទេសហ្វាំងឡង់ គ្រោងបើកការអភិវឌ្ឍ និងស្រាវជ្រាវរួមគ្នាមួយលើប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ជំនាន់ទី៦ ឬហៅកាត់ថា 6G ដើម្បីរត់ប្រណាំងជាមួយក្រុមហ៊ុនចិនដែលកំពុងតែញាប់ដៃញាប់ជើងមែនទែនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 6G នេះ ឲ្យបានមុនគេនៅលើពិភពលោក។
ជប៉ុន និងហ្វាំងឡង់ ត្រៀមកញ្ចប់ថវិកា ៤.៥០០លានដុល្លារអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G (រូបតំណាង)
ដោយ

គម្រោងនេះមានការវិនិយោគក្នុងកញ្ចប់ថវិកាចំនួន ៤ពាន់៥ រយលានដុល្លារ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ចុងក្រោយគេបំផុត។ គម្រោងផែនការអភិវឌ្ឍន៍បច្ចេកវិទ្យាបណ្តាញ 6G នេះធ្វើឡើង ខណៈដែលការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ ៥G នៅមិនចេញនៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។

Story: ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដ៏ធំមួយឈ្មោះថា Beyond 5G Promotion Consortium បានប្រកាសឲ្យដឹងក្នុងកិច្ចប្រជុំកំពូលឌីជីថលសកលឆ្នាំ ២០២១ ថាខ្លួននឹងចុះកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ ឈ្មោះថា 6G Flagship ដើម្បីពួតដៃគ្នាអភិវឌ្ឍបណ្តាញគមនាគមន៍ 6G ឲ្យបានលឿនរហ័ស ស្របពេលដែលចិនជាដៃគូប្រជែង បានបោះជំហានទៅមុខមុនមួយជំហានហើយ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍មួយនេះ។ 

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដ៏ធំមួយឈ្មោះថា Beyond 5G Promotion Consortium បានប្រកាសឲ្យដឹងក្នុងកិច្ចប្រជុំកំពូលឌីជីថលសកលឆ្នាំ ២០២១ ថាខ្លួននឹងចុះកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ ឈ្មោះថា 6G Flagship ដើម្បីពួតដៃគ្នាអភិវឌ្ឍបណ្តាញគមនាគមន៍ 6G ឲ្យបានលឿនរហ័ស ស្របពេលដែលចិនជាដៃគូប្រជែង បានបោះជំហានទៅមុខមុនមួយជំហានហើយ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍មួយនេះ។

បន្ថែមពីលើនេះ គម្រោងខាងលើក៏ត្រូវបានគេព្រលយឲ្យដឹងថា មានក្រុមហ៊ុនរៀមច្បងវ័យចំណាស់ គឺក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ ក៏អាចនឹងចូលរួមសហការផងដែរ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងនៅបន្ទាប់ពីមានការប្តេជ្ញាចិត្តមួយរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីខែមេសា តាមរយៈកញ្ចប់ថវិកាចំនួន ៤ពាន់៥ រយលានដុល្លារ ឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ចុងក្រោយគេបំផុត។ 

គួរជម្រាបបន្ថែមថា ក្រៅតែពីក្រុងហ៊ុនជប៉ុនដ៏ធំ និងក្រុមហ៊ុនរបស់ហ្វាំងឡង់ គំនិតផ្តួចផ្តើមខាងលើនឹងមានការចូលរួមសហការពីក្រុមហ៊ុនគមនាគមន៍របស់សហរដ្ឋអាមេរិក បូករួមនឹងភាគីមួយទៀតដែលមិនអាចខ្វះបានគឺក្រុមហ៊ុនផលិតបន្ទះឈីប Intel របស់អាមេរិក។

សូមបញ្ជាក់ថា កិច្ចសហការដ៏ធំលើកនេះ គឺជាការធ្វើឲ្យប្រាកដថា ជប៉ុន និងអាមេរិកនឹងមិនខកខាន ហើយនឹងមិនដើរក្រោយប្រទេសចិនក្នុងការអភិវឌ្ឍប្រព័ន្ធ 6G មួយនេះទៀតទេ ព្រោះថាកាលពីប៉ុន្មានឆ្នាំមុន អាមេរិកបានបរាជ័យក្នុងការប្រកួតប្រជែងប្រព័ន្ធ 5G ជាមួយចិនម្តងហើយ។ គេនៅចាំបានថាគ្រានោះ ក្រុមហ៊ុនរបស់ចិន Huawei ជាអ្នកអភិវឌ្ឍប្រព័ន្ធ 5G បានទទួលជោគជ័យមុនគេ និងជោគជ័យជាងគេ។

ចំណែកភាគីជប៉ុនឯណេះវិញ បានប្តេជ្ញាក្នុងអភិវឌ្ឍបណ្ដាញ 6G ឲ្យបានមុនគេ និងមានគោលដៅបង្កើនចំណែកនៃការទទួលបានអាជ្ញាបណ្ណ ឬបាតង់ 6Gនេះ ឲ្យបាន ១០%ក្នុងទីផ្សារនៅពេលអនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីគ្រោងបង្កើនចំណាយដល់ជិត២ពាន់លានដុល្លារ ជួយធានាតម្លៃប្រេងឥន្ធនៈឲ្យនៅទាប

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនការចំណាយដល់ទៅប្រមាណជិត២ពាន់លានដុល្លារ ទៅលើការឧបត្ថម្ភសម្រាប់មុខទំនិញប្រេងឥន្ធនៈ និងប្រេងឆា នៅក្…

ចិនមានពលរដ្ឋជាង ៦០០លាននាក់ហើយ បានទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ព័ត៌មាន
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏លឿនស្លេវរបស់ចិន គិតមកទល់ពេលនេះ មានពលរដ្ឋចិនជាង ៦០០លាននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ពីរដ្ឋាភិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ