ប្រទេសជប៉ុន

ជប៉ុនអំពាវនាវឲ្យមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ទទួលអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណៈអ្នកឆ្លងកើនឡើងខ្ពស់


រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអាជ្ញាធរក្រុងតូក្យូ បានចេញមុខអំពាវនាវដល់មន្ទីរពេទ្យនៅក្នុងរាជធានីតូក្យូ ឲ្យទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណៈដែលបច្ចុប្បន្នករណីឆ្លងរីករាលដាលនៅក្នុងប្រទេសជប៉ុនកំពុងបន្ដកើនឡើងកាន់តែខ្លាំងដោយក្នុងមួយថ្ងៃមានជាង២ម៉ឺននាក់។ ប្រការនេះ ក៏កំពុងបង្កឲ្យមានការលំបាកក្នុងទទួលបានសេវាព្យាបាលថែទាំសម្រាប់អ្នកជំងឺកូវីដ១៩ផងដែរ។
រូបភាពប្រជាជន ជប៉ុនធ្វើដំណើរនៅតាមផ្លូវ

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ណូរី​ហ៊ី​សា តា​ម៉ូ​រ៉ា (Norihisa Tamura) បាន​និយាយ​ថា មេរោគ​បំប្លែង​ថ្មី​ឌែ​លតា គឺ​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង ហើយ​មេរោគ​ដើម​របស់​វា មិន​អាច​ប្រៀបផ្ទឹម​បាន​នោះ​ទេ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​មានការ​គាំទ្រ​បន្ថែម​ទៀត​ពី​សហគមន៍​វេជ្ជសាស្ត្រ ដើម្បី​ធានា​ថា មន្ទីរពេទ្យ​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩​អាច​សម្រាក​ព្យាបាល​បាន​គ្រប់គ្រាន់​។

សូម​ជម្រាប​ថា មាន​អ្នកជំងឺ​ម្នាក់​ក្នុង​ចំណោម​១០​នាក់ គឺ​មាន​មន្ទីរពេទ្យ​ទទួល​បាន​សម្រាក​ព្យាបាល នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ដែល​វា​កំពុង​បង្ក​ឲ្យ​សាធារណជន​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លើយ​តប​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​កូ​វី​ដ​-១៩ និង​សង្គ្រោះ​ពលរដ្ឋ​។

ជាមួយនឹង​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​នៅ​តែ​បន្ដ មិន​ទាន់​ឃើញ​សញ្ញា​ថមថយ​សោះ​នោះ រដ្ឋាភិបាល​កំពុង​សម្រេច​ចិត្តនឹង​ដាក់​តំបន់​ផ្សេង​ទៀត​ឲ្យ​ស្ថិត​ក្រោម​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​ដែល​បច្ចុប្បន្ន​ខេត្ត​ចំនួន​១៣​ហើយ រួម​ទាំង​ទីក្រុង​តូ​ក្យូ​ផង ស្ថិត​នៅ​ក្រោម​វិធានការ​នេះ​។

ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ជប៉ុន​មានការ​ហក់​ឡើង​ខ្ពស់ ចំនួន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​នៅ​ជប៉ុន​ហាក់​មានការ​ថយ​ចុះ​ជាង​មុន ដោយសារ​តែ​ប្រជាជន​កាន់តែ​ច្រើន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២​ខែសីហា ជប៉ុន មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ជាង​២​ម៉ឺន​នាក់ និង​ស្លាប់មាន​ចំនួន​២៤​នាក់​។ សរុប​មក​ទល់​ពេល​នេះ ជប៉ុន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ជាង​១​លាន​៣​សែន​នាក់​ហើយ និង​ស្លាប់មាន​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រចិនបញ្ឈប់ការបោះផ្សាយលក់មូលបត្រចំនួន៤០ ចំពេលមានការស៊ើបអង្កេតពីអាជ្ញាធរ

ព័ត៌មាន
ផ្សារមូលបត្ររបស់ចិនបានបញ្ឈប់ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO ចំនួន៤០ នៅក្នុងទីក្រុងសៀងហៃ និងស៊ិនជិន ចំពេលដែលនិយ័តករចិនមានការស៊ើបអង្កេ…

ប្រធាន WHO ទទូចជាថ្មីទៀតឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញពីរខែសិន

ព័ត៌មាន
ប្រធាន WHO ចេញមុខទទូចម្តងទៀតឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញ ពីរខែសិន។ បន្ទាប់ពីហាមមិនស្តាប់ ទប់ក៏មិនជាប់ កុំឲ្យប្រញ៉ាប់ចាក់ដូសទី ៣ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ