ជំនួយCovax

ជប៉ុនកំពុងពិចារណាផ្ដល់ថវិកា ៧០០លានដុល្លារបន្ថែមទៀតទៅឲ្យកម្មវិធី Covax


បើទោះបីជា ប្រទេសជប៉ុន កំពុងប្រឈមនឹងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្ដែ ប្រទេសនេះ កំពុងពិចារណាចំណាយថវិកាបន្ថែមប្រមាណ៧០០លានអាមេរិក ទៅឲ្យកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក ដើម្បីជួយធានាដល់ការផ្គត់ផ្គង់ស្មើភាពគ្នានូវវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ នេះបើតាមប្រភពរដ្ឋាភិបាលជប៉ុន ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Kyodo នាពេលថ្មីៗនេះ។
ជប៉ុនកំពុងពិចារណាផ្ដល់ថវិកា ៧០០លានដុល្លារបន្ថែមទៀតទៅឲ្យកម្មវិធី Covax (រូបភាព៖ UNICIF)
ដោយ

ស្របពេលដែលប្រទេសជប៉ុនកំពុងប្រឈមនឹងការចាក់វ៉ាក់សាំងយឺតយ៉ាវជូនប្រជាជនខ្លួន ប៉ុន្ដែជប៉ុននៅតែបន្ដគិតគូរដល់ការចូលរួមចំណែកជួយផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រក្នុងពិភពលោក។ ជាក់ស្ដែង បើតាមមន្ត្រីជានខ្ពស់ជប៉ុនប្រាប់បញ្ជាក់ថ្មីៗនេះថា រដ្ឋាភិបាលកំពុងពិចារណាផ្ដល់ថវិកាបន្ថែម៧០០ទៀត ពីលើថវិកា២០០លានដុល្លារដែលជប៉ុនធ្លាប់បានផ្ដល់ដល់កម្មវិធី Covax នាពេលកន្លងមក។

បើតាមអ្វីដែលជាផែនការរបស់កម្មវិធី Covax គឺគ្រោងនឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ១ពាន់៨រយលានដូស ដើម្បីចាក់ជូនពលរដ្ឋប្រមាណ ៣០% នៃប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ មកទល់ពេលនេះ កម្មវិធីរបស់អង្គការសុខភាពពិភពលោកមួយនេះ បានចែកចាយវ៉ាក់សាំងប្រមាណ៥៨លានដូសហើយ ទៅកាន់ប្រទេសស្ថិតក្រោមកម្មវិធីនេះ ចំនួន១២២ប្រទេស។ 

សូមបញ្ជាក់ថា ជប៉ុន ជាមហាយក្សសេដ្ឋកិច្ចមួយ ដែលមានទាំងធនធាន មានទាំងសមត្ថភាព សម្រាប់ទិញវ៉ាក់សាំង ប៉ុន្តែជប៉ុនបែរទៅជាប្រទេស ដែលមានការចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេទៅវិញ បើធៀបនឹងក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7។ ពោលគឺ ជប៉ុន មានប្រជាជនមិនដល់១%ផង ដែលបានទទួលការចាក់វ៉ាក់សាំង ខណៈដែលនៅអាមេរិកបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានដល់ទៅ ៤០%នៃចំនួនពលរដ្ឋសរុបទៅហើយ ខណៈដែល អង់គ្លេសចាប់បានជិត៥០% និងបារាំងបានជាង២០%។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានធំៗជាច្រើន៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការបរទេសកម្ពុជា៖ ពលរដ្ឋខ្មែរនៅឥណ្ឌាជិត ៤០នាក់ហើយបានឆ្លងកូវីដ-១៩

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ប្រជាជនខ្មែររស់នៅ និងធ្វើការប្រទេសឥណ្ឌាជិត ៤០នាក់ហើយ បានឆ្លង...

ក្រុមហ៊ុនចិន Xiaomi ត្រូវបានអាមេរិកសម្រេចដកចេញពីបញ្ជីខ្មៅវិញហើយ!

ព័ត៌មាន
នៅទីបំផុត បន្ទាប់ពីក្រាញននៀលតតាំងជាមួយនឹងរដ្ឋាភិបាលអាមេរិក នៅទីបំផុតក្រុមហ៊ុនយក្សរបស់ចិន ហ្សៅមី (Xiaomi) ត្រូវបានរដ្ឋាភិបាលអាមេរិក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ