សេដ្ឋកិច្ចជប៉ុនអំឡុងពេលកូវីដ-១៩

ជប៉ុនត្រៀមថវិការាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ-១៩


រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការចាក់បញ្ចូលថវិការាប់រយពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងចរន្តសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយរោគរាតត្បាតកូវីដ១៩។ ការប្រកាសពីការត្រៀមខ្លួនក្នុងការបញ្ចេញថវិកាជំរុញសេដ្ឋកិច្ចបន្ថែមនេះ នៅគ្រាដែរស្ថានភាពកូវីដ-១៩ក្នុងប្រទេសជប៉ុននៅមិនទាន់មានការធូរស្បើយការឆ្លងនៅឡើយទេ បើទោះបីជាប្រទេសនេះ បានសម្រុកការចាក់វ៉ាក់សាំងជូនប្រជាជនបានកាន់តែច្រើនក្ដី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេដ្ឋកិច្ចជប៉ុនកំឡុងពេលកូវីដ

តាម​រយៈ​ការ​ជជែក​ដេញដោល ដែល​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍​ក្នុងស្រុក​ជប៉ុន NHK ប្រធាន​ខុ​ទ្ធ​កាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក កាត​ស៊ូ​ណូ​ប៊ូ កា​តូ (Katsunobu Kato) បាន​មាន​ប្រសាសន៍​ថា​៖ ដំបូង​បំផុត​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​តែ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​តាម​គ្រប់​វិធីសាស្ត្រ រាប់​ចាប់តាំងពី​វិធានការ​សុវត្ថិភាព រហូត​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​របស់​កូ​វី​ដ​១៩ រួច​ទើប​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ចាប់ផ្តើម​ផ្តល់​ជំនួយ​បន្ថែម​សម្រាប់​ពលរដ្ឋ និង​សម្រាប់​អាជីវកម្ម​ដែល​រង​គ្រោះ​។

លោក កាត​ស៊ូ​ណូ​ប៊ូ កា​តូ បន្ត​ទៀត​ថា រដ្ឋាភិបាល​ជប៉ុន នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​ចេញ​វិធានការ​ស្តារ​សេដ្ឋកិច្ច ជា​ពិសេស​ការ​បន្ថែម​កញ្ចប់​ថវិកា​នោះ​ទេ ធ្វើ​យ៉ាង​កុំ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់​ខ្លាំង​។

យ៉ាងណាមិញ លោក​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ​ថា អ្វី​ជា​វិធានការ​ស្តារ​សេដ្ឋកិច្ច ហើយ​ក៏​មិន​បាន​បញ្ជាក់​ផង​ដែរ ជុំវិញ​ទំហំ​ទឹកប្រាក់​ក្នុង​កញ្ចប់​ថវិកា​ស្តារ​សេដ្ឋកិច្ច​ថ្មី​នេះ​។

គួរ​ជម្រាប​ថា ការ​បង្ហើប​ពី​ការ​ទម្លាក់​កញ្ចប់​ថវិកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​អំពាវនាវ​ពី​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ពេល​ថ្មី​ៗ​នេះ ឲ្យ​ផ្តល់​ថវិកា​ប្រមាណ​៣០​ទ្រី​លាន​យេ​ន ឬ​ស្មើនឹង​ប្រមាណ ២៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត សម្រាប់​ទប់ទល់​នឹង​វិបត្តិ​កូ​វី​ដ​-១៩​។

ជប៉ុន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣​ក្នុង​ពិភពលោក រំពឹង​ថា​វិស័យសេដ្ឋកិច្ច​នឹង​ស្ទុះ​ងើបឡើង​វិញ​ប្រសើរ​ជាង​មុន ក្រោយ​ដាំ​ក្បាល​ចុះ​អស់ ៣,៩%​កាលពី​ត្រីមាស​ទី​១​ឆ្នាំ​នេះ ប៉ុន្តែ​អ្នកវិភាគ​រំពឹង​ថា​ការ​ងើបឡើង​វិញ នឹង​មាន​ល្បឿន​យឺត ក្រោយ​មើលឃើញ​ពី​ភាព​ទន់ខ្សោយ​នៃ​វិស័យ​សេវាកម្ម និង​ការ​បញ្ជា​ទិញ​របស់​ពលរដ្ឋ​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​កាលពី​ស​ប្តា​ហ៍​មុន​បាន​សម្រេច​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បន្ត​ទៀត ដោយ​នឹង​រាប់​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២២​ខែសីហា ស្រប​ពេល​ដែល​វិធានការ​ទប់ទល់​នឹង​កូ​វី​ដ​១៩​នៅ​បន្ត​ធ្វើ​ឡើង​ដដែល ដោយហេតុ​ថា​កូ​វី​ដ​១៩​នៅ​ជប៉ុន ពិសេស​ក្នុង​ក្រុង​តូ​ក្យូ​មិន​បាន​បង្ហាញ​ពី​សញ្ញា​ថមថយ​នោះ​ទេ​។

នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​រដ្ឋាភិបាល​ជប៉ុន​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​ដែល​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នឹង​ចូល​មក​ដល់​ក្នុង​ពេល​មិន​ដល់​២​ស​ប្តា​ហ៍​ទៀត​នោះ​ទេ ជាមួយនឹង​ការ​ហាមប្រាម​ការ​ចូល​ទស្សនា​របស់​អ្នកគាំទ្រ​ទាំងអស់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្ដអគ្គិសនីកំពុងត្រូវប៉ាន់ខ្លាំងនៅចិន ខណៈការលក់រថយន្ដប្រើប្រេងឥន្ធនៈធម្មតាថមថយចុះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដនៅទូទាំងពិភពលោកបានកាត់បន្ថយការដំឡើងរថយន្ដរបស់ខ្លួន ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប។ ការខ្វះបន្ទះឈីបសម្រាប់ផលិតរថយន្តនេះ…

កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំង AstraZeneca ពីកូវ៉ាក់

ព័ត៌មាន
កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំង Astra Zeneca ពីកូវ៉ាក់ ដោយបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណៈ អ្នកជំនាញខាងគោលនយោបាយនិងសេដ្ឋកិច្ចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ