ជប៉ុន-ឥណ្ឌា-ចិន

ជប៉ុននិងឥណ្ឌា ចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូង បង្ហាញសាច់ដុំដាក់យោធាចិន


ជប៉ុន និងឥណ្ឌាបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូងនៅក្នុងតំបន់មួយ ក្បែរទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ខែមករា ហើយប្រទេសយក្សទាំងពីរក៏បានបង្កើនសមយុទ្ធយោធាជាមួយប្រទេសដទៃទៀតផងដែរ។ សមយុទ្ធផ្លូវអាកាសដែលនឹងមានរយៈពេល១១ថ្ងៃមានកម្មវត្ថុ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសន្តិសុខ និងវិស័យការពារជាតិរវាងប្រទេសពីរ នៅចំពោះមុខការប្រឈមនឹងកំណើនឥទ្ធិពលកាន់តែខ្លាំងរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ជប៉ុននិងឥណ្ឌាចាប់បើកធ្វើសមយុទ្ធដែនអាកាសរួមគ្នា!
ដោយ

ក្រសួងការពារជាតិជប៉ុនបាននិយាយឱ្យដឹងថា យន្តហោះចម្បាំងប្រភេទ F-2 និង F-15 ប្រហែលបួនគ្រឿងបានចូលរួមក្នុងសមយុទ្ធ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទទី១៦ ខែមករា ដែលជាថ្ងៃដំបូង ស្ថិតនៅឯមូលដ្ឋានទ័ពអាកាសក្នុងខេត្ត Ibaraki ភាគឦសាននៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

មែនទែនទៅ សមយុទ្ធនេះបានចាប់ផ្តើមនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានបញ្ចប់ការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ជប៉ុនពីការគំរាមកំហែងពីសំណាក់ក្រុងប៉េកាំង។ ទោះយ៉ាងណា គេមិនបានឃើញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនទៅកាន់ប្រទេសឥណ្ឌាឡើយ កាលពីបេសសកម្មរបស់លោកនៅសប្តាហ៍មុន។

គួរជម្រាបថា ប្រទេសជប៉ុនដែលជាសមាជិកនៃសម្ព័ន្ធភាពចតុភាគី Quad ដែលរួមមានឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក ហើយត្រូវបានគេមើលឃើញថា ដែលសម្ព័ន្ធនេះ គឺជាយុទ្ធសាស្ត្ររបស់ប្រទេសសម្ព័ន្ធអាមេរិកក្នុងការត្រួតពិនិត្យមើលការកើនឡើងនៃឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បើយោងតាមសារព័ត៌មាន Kyodo របស់ជប៉ុនបានរាយការណ៍ថា សមយុទ្ធរួមគ្នាជាមួយប្រទេសឥណ្ឌានេះកើតចេញពីកិច្ចប្រជុំសន្តិសុខនៅទីក្រុងញូវដេលី តាំងតែពីខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅ ប៉ុន្តែត្រូវបានផ្អាកដោយសារជំងឺរាតត្បាតជំងឺកូវីដ១៩។

បើតាមកាសែតក្យូដូដដែល ឥណ្ឌាគឺជាប្រទេសទី៥ហើយ ដែលជប៉ុនបានធ្វើសមយុទ្ធទ្វេភាគីបែបនេះរួមគ្នា បន្ទាប់ពីសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងអាល្លឺម៉ង់។

អ្នកនាំពាក្យកងទ័ពអាកាសឥណ្ឌាលោក អាស៊ីស មុកហេ(Ashish Moghe) បាននិយាយថា ប្រទេសឥណ្ឌាកំពុងដាក់យន្តហោះចម្បាំងប្រភេទ Su-30MKI ដែលជាផលិតផលរុស្ស៊ី និងយន្តហោះដឹកជញ្ជូនធុនធ្ងន់ C-17Globemaster ផលិតដោយសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធលើកដំបូងនេះ។ លោកបានបន្ថែមថា ភាគីទាំងពីរនឹងធ្វើសមយុទ្ធប្រយុទ្ធតាមផ្លូវអាកាស ដែលមានលក្ខខណៈ ស្មុគស្មាញ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗបំផុតពីគ្នាទៅវិញទៅមកផងដែរ។

មិនមែនតែជប៉ុននោះទេ ដែលភ័យព្រួយចំពោះយោធាចិន ភាពតានតឹងរវាងឥណ្ឌា និងចិននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរដែលបានផ្ទុះឡើងកាលពីខែមិថុនាឆ្នាំ២០២០ និងនៅចុងឆ្នាំ២០២២កន្លងទៅ ក៏បានញ៉ាំងឱ្យទីក្រុងញូដេលីមានការប្រុងប្រយ័ត្ន ស្វះស្វែងពង្រឹងទំនាក់ទំនងយោធាជាមួយនឹងប្រទេសសម្ព័ន្ធមិត្ត ដើម្បីជាខ្នងបង្អែក សម្រាប់ប្រឈមមុខនឹងរដ្ឋអំណាចប៉េកាំងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះការពារជាតិជាវិស័យអាទិភាពដែលរដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនិងស៊ីជ្រៅ។ កាលពីចុងឆ្នាំ២០២២ តូក្យូបានអនុម័តនូវយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីមួយដែលគ្រោងបង្កើនថវិកាការពារជាតិប្រចាំឆ្នាំទ្វេដង ពីពេលនេះទៅឆ្នាំ ២០២៧៕




អត្ថបទបន្ទាប់


តម្លៃមាសអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
តម្លៃមាសត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់កំណត់ត្រាខ្ពស់បំផុត ពោលគឺអាចនឹងមានលើសពី២ពាន់ដុល្លារក្នុង១អោន ឬជាង៨ជីមាស នៅឆ្នាំ២០២៣នេះ ខណៈដ…

សេដ្ឋវិទូភាគច្រើនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក រំពឹងសេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣នឹងធ្លាក់ចុះក្នុងវិបត្តិ

ព័ត៌មាន
ក្រុមសេដ្ឋវិទូជាន់ខ្ពស់មកពីស្ថាប័នផ្សេងៗដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃដំបូង ភាគច្រើនបានបង្ហាញទស្សនៈដូចៗគ្នាថា សេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ