ធនាគារ អេស ប៊ី អាយ លី ហួរ បើក​សាខា​ថ្មី​ជាបន្ត​បន្ទាប់

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា​ច្បារ​អំពៅ២​បាន​​បើក​​សម្ពោធ​​ជា​ផ្លូវការហើយ


ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង នៅថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ២០២១ បាន​បើក​សាខា​ថ្មី​ជាផ្លូវការ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ជាង​៥​ខែ​ក្នុង​ការរចនា​អគារ​នេះ​ឡើង ។ អគារសា្នក់ការ​សាខា​ច្បារអំពៅ​២​ថ្មី​នេះ គឺ​ស្ថិតនៅ​លើ​អគារ​លេខ ២៥ ផ្លូវ​ជាតិ​លេខ១ សង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារ​អំពៅ រាជ​ធានីភ្នំពេញ ។
អគារសា្នក់ការ​សាខា​ច្បារអំពៅ​២​ នៃ​ធនាគារ​ អេស ប៊ី អាយ លី ហួរ គឺ​ស្ថិតនៅ​លើ​អគារ​លេខ ២៥ ផ្លូវ​ជាតិ​លេខ១ សង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារ​អំពៅ រាជ​ធានីភ្នំពេញ ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០។ 

បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។ 

លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ នៃធនាគារ អេស ប៊ី អាយ លី ហួរ ។

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ ជាមួយបទពិសោធន៍ជាង១២ឆ្នាំនៅលើវិស័យធនាគារ ក្នុងការដឹកនាំប្រតិបត្តិការសាខា និងការគ្រប់គ្រងគុណភាពសេវាកម្ម លោកស្រីបានបេ្តជ្ញាចិត្តនឹងសម្រេចឲ្យបាននូវគោលដៅហរិញ្ញវត្ថុសម្រាប់អតិថិជន និងអនាគតប្រកបដោយនិរន្តភាព។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាកាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់ ៕

សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖
លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២
ទូរស័ព្ទៈ០៩២ ៩៣៩ ៨៩៩

អ៊ីម៉ែលៈ [email protected] 




អត្ថបទបន្ទាប់


កម្ពុជា​កំពុង​ពិចារណា​លើ​គម្រោង​ជួយ​សម្រួលឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំងរួច​អាចចូល​មក​កម្សាន្ដ​នៅ​កម្ពុជា

ព័ត៌មាន
ក្រសួងទេសចរណ៍កំពុងពិចារណា លើគម្រោងជួយសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលបានចាក់សាំងកូវីដ-១៩ រួច អាចចូលមកកម្សាន្ដនៅកម្ពុជាបាន ដើម្បីស្តារស្ថាន…

គ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃចំពេលទិន្នផលធ្លាក់ចុះនៅដើមឆ្នាំនេះ

ព័ត៌មាន
ម្ចាស់ចំការស្វាយចន្ទីនៅតាមខេត្តជាច្រើនបានត្អូញត្អែរថា នៅមួយរយៈចុងក្រោយនេះ តម្លៃគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះជាងមុនេះ នៅចំពេលដែលទិន្នផលប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ