ប្រទេសជប៉ុន-អង់គ្លេស-អ៊ីតាលី

ប្រទេសជប៉ុនចាប់ដៃជាមួយអង់គ្លេស និងអ៊ីតាលី ផលិតយន្តហោះចម្បាំងថ្មីដ៏ទំនើប


ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃសុក្រទី៩ធ្នូនេះថា ខ្លួននឹងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនជាមួយចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី ខណៈដែលទីក្រុងតូក្យូកំពុងសម្លឹងមើលការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិឱ្យលើសពីសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗនៅថ្ងៃនេះ។
Japan joins hands with Britain, Italy to build new advanced fighter jet

ប្រទេសទាំង ៣​ នេះ​នឹងនាំយកបច្ចេកវិទ្យារបស់ពួកគេច្របាច់​​​បញ្ចូលគ្នា​​​ដើម្បីបង្កើត​បាន​​ផលិត​ផល​រួម​គ្នា​ថ្មី​មួយ​​ ខណៈ​ដែល​ក្រុងតូក្យូ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បន្ធូរបន្ថយ​ច្បាប់​សម្រាប់​ការ​​នាំ​ចេញ​​សព្វាវុធ ហើយ​សង្ឃឹម​ថា ​នឹង​អាច​ភ្ជាប់​​ទំនាក់ទំនង​ដែល​ចក្រភព​អង់គ្លេស និង​​អ៊ីតាលី​​ត្រូវ​លក់​យន្តហោះ​ទៅ​ប្រទេស​ផ្សេង​ទៀត។

តាម​គម្រោងការណ៍​​នេះ ​គឺ​​យន្ត​ហោះ​ចម្បាំង​ប្រភេទ F-X ថ្មី​ដែលទទួល​​ផលិត​ដោយ​ក្រុម​ហ៊ុន​ជប៉ុន​ Mitsubishi នោះ​ នឹង​ត្រូវជំនួយ​ឱ្យ​យន្ត​ហោះ​ចម្បាំង​ចាស់ ​ប្រភេទ F-2 ដែល​កាល​ពី​មុន​ប្រទេស​ជប៉ុន​បាន​អភិវឌ្ឍ​ជា​មួយ​សហរដ្ឋ​អាមេរិក​។​​

យន្តហោះចម្បាំងប្រភេទ​ F-X របស់ជប៉ុន និង​ប្រភេទ Tempest របស់ចក្រភពអង់គ្លេស​​ដែល​បាន​​បន្ត​វេន​​ពី​យន្ត​ហោះ​ចម្បាំង​ទីហ្វុង​ Eurofighter ​នោះ​ នឹងត្រូវដាក់​បញ្ចូល​​គ្នា​ ដើម្បី​ផលិត​ចេញ​​ឱ្យ​​ទៅជា​យន្តហោះចម្បាំង​ថ្មី​ចុង​ក្រោយ​បង្អស់​​មួយ​​សម្រាប់​ប្រើ​ប្រាស់​នៅឆ្នាំ​២០៣៥​។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យប្រទេស​ជប៉ុននូវការគាំទ្រ​កាន់តែច្រើន​ក្នុងការទប់ទល់​នឹងឥទ្ធិពល​ដែល​ចេះ​តែ​កើនឡើងរបស់ប្រទេសចិន​ ហើយ​វា​ក៏​នឹង​បង្កើត​ឱកាស​សម្រាប់​ចក្រភពអង់គ្លេស​​ក្នុង​ការ​បង្កើន​​វត្តមាន​កាន់តែខ្លាំងឡើង​​នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ផង​ដែរ​។

ការប្រកាសពី​ការ​អភិវឌ្ឍ​យន្តហោះចម្បាំង​រួម​គ្នា​នៅ​ថ្ងៃទី៩ខែធ្នូនេះ​ គឺបានកើតឡើង​នៅ​រយៈ​ពេល​៤ថ្ងៃ​​បន្ទាប់ពីនាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ ​គីស៊ីដា ​​បានប្រកាសពីគោលដៅចំណាយ​ក្នុង​បំណង​កសាងសមត្ថភាពយោធារបស់ប្រទេសជប៉ុន​​ រួមទាំងការបង្កើនការចំណាយ​លើវិស័យ​ការ​ពារជាតិយ៉ាងច្រើន​ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ​។

ដើម្បីឆ្លើយតបនឹងការចំណាយសរុបរយៈពេល ៥ ឆ្នាំ​នូ​វថវិកា​​​ចំនួន ៤៣ ពាន់ពាន់លានយ៉េន​ប្រហែល​ ៣១៦ ពាន់លានដុល្លារ​នេះ​​ រាជរដ្ឋាភិបាលជប៉ុន​នឹងត្រូវការ​ថវិកា​បន្ថែម ៣០​ ពាន់លានដុល្លារ​ ក្នុងការចំណាយលើ​វិស័យ​ការពារ​ជារៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោមថវិកា​ទាំង​នោះ​ គឺថវិកា​ ​១ ភាគ៤​​គឺ​បាន​មក​ពី​ការ​មូលនិធិតាមរយៈការដំឡើងពន្ធ​។

កំណែ​ទម្រង់​យុទ្ធសាស្ត្រសន្តិសុខជាតិដែល​គ្រោង​នឹង​ចេញផ្សាយ​នៅ​ចុងខែនេះ ​​ត្រូវគេ​ព្យាករ​ថាវា​​នឹងអនុញ្ញាត​ឱ្យប្រទេសយក្សសេដ្ឋកិច្ច​នៅអាស៊ីមួយនេះ មានសមត្ថភាពវាយប្រហារទប់​ស្កាត់​ជា​មុន​ និង​អាច​ដាក់ពង្រាយ​កាំជ្រួច​មីស៊ីល​រយៈចម្ងាយឆ្ងាយ ហើយ​នោះ​គឺជាការផ្លាស់ប្តូរដ៏សំខាន់​ និងដ៏​ចម្រូង​ចម្រាស​មួយ ​ដែល​ឃ្លាត​ឆ្ងាយពីគោលនយោបាយ​គ្រាន់​តែ​ការពារ​ខ្លួន​របស់​ជប៉ុន ដែលត្រូវបានអនុម័ត​បន្ទាប់ពីបាន​ចាញ់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ​១៩៤៥​។

ដើម្បីទប់ទល់នឹងការគំរាមកំហែង​ដែលកំពុងតែ​កើនឡើងពីប្រទេសចិន និង​កូរ៉េខាងជើង​នោះ​ ប្រទេស​ជប៉ុនបាននិងកំពុងពង្រីកភាពជាដៃគូការពារជាតិ​របស់ខ្លួន​ជាមួយបណ្តា​ប្រទេស​ក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិករួមទាំងប្រទេស​អូស្ត្រាលី ​និង​​ជាមួយបណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ​ព្រម​ទាំង​ជាមួយ​​បណ្ដាល​ប្រទេស​អឺរ៉ុប​ផងដែរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


តើសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតអ្វីខ្លះទៅលើរុស្ស៊ី និងចិន?

ព័ត៌មាន
មន្ត្រីអាមេរិកពីររូបបានទម្លាយប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩ ខែធ្នូនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី និងចិន ដែ…

ឥណ្ឌាកាន់តែប្លែក! ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន ATM សម្រាប់ទិញមាសលើកដំបូងគេបង្អស់

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលមានការប្រើប្រាស់មាសដ៏ច្រើនសម្បើមបំផុតនោះ ថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីន ATM ដែលផ្ទុកមាសជាលើកដំបូងបង្អស់ នៅក្នុងទីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ