ជប៉ុនត្រូវការទុនវិនិយោគអាគុយអគ្គិសនី

ជប៉ុនត្រូវការទុនវិនិយោគ ២៤ ពាន់លានដុល្លារ ដើម្បីជំរុញការអាគុយរថយន្តអគ្គិសនី


ក្រសួងឧស្សាហកម្មជប៉ុនបាននិយាយក្នុងថ្ងៃពុធ ទី ៣១ ខែ សីហាថា ប្រទេសជប៉ុនត្រូវការការវិនិយោគជាង ២៤ ពាន់លានដុល្លារពីវិស័យសាធារណៈ និង ឯកជន ដើម្បីអភិវឌ្ឍមូលដ្ឋានផលិតកម្មប្រកួតប្រជែងសម្រាប់អាគុយដែលប្រើប្រាស់ក្នុងវិស័យរថយន្តអគ្គិសនី និងការផ្ទុកថាមពល។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters ។
ជប៉ុនត្រូវការទុនវិនិយោគ ២៤ ពាន់លានដុល្លារ ដើម្បីជំរុញការអាគុយរថយន្តអគ្គិសនី
ដោយ

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្មជប៉ុនបានអះអាងថា ក្រុមអ្នកឯកទេសដែលមានភារកិច្ចបង្កើតយុទ្ធសាស្រ្តថាមពលអាគុយបានកំណត់គោលដៅធានាកម្លាំងកម្មករចំនួន ៣ ម៉ឺននាក់រួចរាល់ហើយសម្រាប់ការផលិត និង ខ្សែចង្វាក់ផ្គត់ផ្គង់អាគុយនៅឆ្នាំ ២០៣០។

យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មអាគុយ គឺជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងការពង្រឹងឧស្សាហកម្មថាមពលអាគុយរបស់ខ្លួនឡើងវិញ ខណៈដែលគូប្រជែងដែលគាំទ្រដោយរដ្ឋាភិបាលមកពីប្រទេសជិតខាងដូចជា ចិន និង កូរ៉េខាងត្បូងកំពុងពង្រីកចំណែកទីផ្សារយ៉ាងឆាប់រហ័ស។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Yasutoshi Nishimura បាននិយាយថា រដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់វិធានការ ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រនេះ ប៉ុន្តែ ជប៉ុនមិនអាចសម្រេចបាននូវគោលដៅនេះទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងពីវិស័យឯកជនសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ក្រសួងឧស្សាហកម្មបានគូសបញ្ចាក់ថា គោលដៅនៃការជ្រើសរើសបុគ្គលិក និង គោលដៅវិនិយោគ ត្រូវការទុនវិនិយោគជាង ២៤ ពាន់លានដុល្លារ។

គួរសង្កេតឃើញថា ជប៉ុនបានដាក់គោលដៅរួចហើយសម្រាប់សមត្ថភាពផលិតក្នុងស្រុកនៃរថយន្តអគ្គិសនី និង អាគុយផ្ទុកថាមពលនៅកម្រិត ១៥០ ជីហ្គាវ៉ាត់ម៉ោងត្រឹមឆ្នាំ ២០៣០ និង សមត្ថភាពសកលរបស់ក្រុមហ៊ុនផលិតជប៉ុននៅ ៦០០ ជីហ្គាវ៉ាត់ម៉ោង។ ជប៉ុនក៏បានអំពាវនាវឱ្យធ្វើពាណិជ្ជកម្មទ្រង់ទ្រាយធំសម្រាប់ការបង្កើនសមត្ថភាពថាមពលអាគុយនៅត្រឹមឆ្នាំ ២០៣០ ផងដែរ។

ក្រសួងឧស្សាហកម្មបានអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនជប៉ុនដែលនាំចូលសារធាតុរ៉ែដែលប្រើក្នុងអាគុយ និង ពង្រឹងសម្ព័ន្ធភាពជាមួយប្រទេស ដែលសម្បូរធនធានរ៉ែ ដូចជា អូស្ត្រាលី នៅអាហ្វ្រិក និង អាមេរិកខាងត្បូងជាដើម។ តម្រូវការរ៉ែដូចជា នីកែល លីចូម ជាដើមត្រូវបានគេព្យាករណ៍ថា នឹងពង្រីកយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខ ដោយសារវាក្លាយជាកត្តាសំខាន់សម្រាប់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ចាក់ថា ក្រសួងឧស្សាហកម្មបាននិយាយថា អាគុយរថយន្ដអគ្គិសនីនេះ គឺជាចំណុចស្នូលនៃគោលដៅរបស់រដ្ឋាភិបាលក្នុងការក្លាយជាប្រទេសកាបូនអព្យាក្រឹតនៅឆ្នាំ ២០៥០ ព្រោះវាមានសារៈសំខាន់សម្រាប់ថាមពលអគ្គិសនីនៃឧបករណ៍ចល័ត និង សម្រាប់ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ៕




អត្ថបទបន្ទាប់


យោធាតៃវ៉ាន់បាញ់កម្ទេចយន្ដហោះដ្រូនរបស់កងទ័ពចិន ដែលបានហោះចូលដែនសមុទ្ររបស់ខ្លួន

ព័ត៌មាន
កោះតៃវ៉ាន់បានបាញ់ព្រមានទៅលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់យោធាចិន ដែលបានសម្រុកចូលតំបន់ប្រជុំកោះនៅឆ្នេរសមុទ្ររបស់តៃវ៉ាន់កាលពីថ្ងៃអង្គា…

រុស្ស៊ីប្រកាសបិទការបង្ហូរឧស្ម័នទាំងស្រុងទៅអឺរ៉ុប ក្រោមហេតុផលជួសជុលបំពង់បង្ហូរឧស្ម័ន

ព័ត៌មាន
ប្រទេសរុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងតែម្តង តាមរយៈបំពង់បង្ហូរឧស្ម៍នដ៏សំខាន់មួយទៅកាន់តំបន់អឺរ៉ុបរាប់ចាប់ពីថ្ងៃពុធទៅ៣១សីហាតទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ