ទីផ្សារ​ផ្លែឈើ​វៀតណាម

ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ


បន្ទាប់ពីតាមចរចាអស់រយៈពេល ៥ឆ្នាំ នៅទីបំផុត ប្រទេសជប៉ុន បានបើកទ្វារជាផ្លូវការដោយអនុញ្ញាតឲ្យវៀតណាមនាំចូលផ្លែគូលែន ទៅកាន់ប្រទេសជប៉ុនហើយ ប៉ុន្ដែ គឺស្ថិតក្រោមលក្ខខណ្ឌតឹងរឹងបំផុត។ បើតាមការអះអាងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនបានបញ្ជាក់ឲ្យដឹងថា ការសម្រេចអនុញ្ញាតឲ្យវៀតណាមនាំចូលផ្លែឈើនេះ បានចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូថ្មីៗនេះ។
ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ (រូបភាព៖ គយវៀតណាម)
ដោយ

តាមការរាយការណ៍​ពី​រដ្ឋាភិបាលវៀតណាម​ដែលបាន​ផ្សាយ​នៅក្នុង​សារព័ត៌មាន​ក្នុងស្រុក​នៃប្រទេសនេះ​បាន​ឲ្យដឹងថា ផ្លែគូលែន​ដែល​នាំចេញទៅជប៉ុន ត្រូវតែ​ប្រាកដថា បានដាំ​នៅក្នុងចម្ការ​ថែរក្សា និងត្រួតពិនិត្យ​ដោយនាយកដ្ឋាន​ការពារ​រុក្ខាជាតិ ក្រោម​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ ហើយត្រូវគោរព​តាមស្ដង់ដារ​វេចខ្ចប់​ជីវសាស្ត្រ​វេចខ្ចប់​របស់ប្រទេសជប៉ុន។

ជប៉ុន គឺជាប្រទេសមួយ ស្ថិតនៅក្នុងចំណោម​ប្រទេស ដែលមានបទប្បញ្ញត្តិ​សុវត្ថិភាពស្បៀងអាហារ​តឹងរឹងបំផុត​នៅក្នុងពិភពលោក។ ការសម្រេចចិត្ត​ចុងក្រោយដែល​បើកផ្លូវ​ឲ្យ​វៀតណាម​នាំចូល​ផ្លែគូលែននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមាន​ការចរចាគ្នា​អស់រយៈពេល​ជាង ៥ ឆ្នាំ រវាង​នាយកដ្ឋាន​ការពាររុក្ខាជាតិ​វៀតណាម និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ជប៉ុន។ នៅអំឡុងពេលនោះ​​ក៏មាន​ការធ្វើតេស្ដ​យ៉ាងម៉ត់ចត់​ជាច្រើន ដើម្បីធានាថា ផ្លែគូលេនវៀតណាម គឺអាចត្រូវ​តាម​​ស្ដង់ដារជប៉ុនបាន។ 

នាយកដ្ឋានការពារ​រុក្ខាជាតិ​វៀតណាម បាន​ជូនដំណឹង និងគាំទ្រ​ដល់អ្នកនាំចេញ​និងម្ចាស់ចម្ការ​ឲ្យប្រញាប់​ស្វែករកដៃគូ​ជាក្រុមហ៊ុន​នាំចូលជប៉ុន ដូច្នេះ វៀតណាម​អាច​ចាប់ផ្ដើមនាំចេញ​ផ្លែឈើនេះ នៅដើម​រដូវ​ក្រោយ ដែលចន្លោះពីខែ​ឧសភា ដល់ខែ​កក្កដា​ឆ្នាំ២០២០ខាងមុខ។

យោងតាម​ក្រសួងកសិកម្ម​វៀតណាម បាន​ឲ្យដឹងដែរថា ផ្លែគូលែន​ គឺត្រូបាន​នាំចេញ​ទៅកាន់ទីផ្សារ​ចំនួន​៣០ប្រទេស​ ដោយទីផ្សារធំៗមានដូចជា ចិន អឺរ៉ុប រុស្ស៊ី សហរដ្ឋអាមេរិក និងកាណាដាជាដើម។

ដោយឡែក សម្រាប់ទីផ្សារ​ប្រទេសជប៉ុនវិញ គឺមាន​៣,២% ប៉ុណ្ណោះ នៃការនាំចេញ​ផ្លែឈើ និងបន្លែ​សរុប​របស់វៀតណាម ដែលមានតម្លៃ​ជាទឹកប្រាក់​ប្រមាណ ៣ពាន់​៥រយ​លាន​ដុល្លារអាមេរិក នៅ១១ខែ​ឆ្នាំ២០១៩នេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រេចបានជាង ១០ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៩ នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទី្វប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រ…

ក្រសួងហិរញ្ញវត្ថុថៃ នឹងប្រើប្រាស់ធនាគាររដ្ឋចំនួន ៤ ដើម្បីជំរុញដល់សេដ្ឋកិច្ចជនបទ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ គ្រោងនឹងផ្ដល់អាទិភាពក្នុងការពង្រឹងសេដ្ឋកិច្ចជនបទ និងការពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២០ ដើម្បីជាមធ្យោបាយទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ