ជប៉ុន - អាស៊ាន

ជប៉ុនសន្យាផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសនៅអាស៊ាន ដើម្បីឈានទៅការបញ្ឈប់ការសាយភាយជាតិកាបូននៅក្នុងបរិយាកាស


ប្រទេសជប៉ុនបានសន្យានៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានមួយចំនួននៅក្នុងទីក្រុងតូក្យូកាលពីចុងសប្ដាហ៍មកនេះថា ជប៉ុននឹងផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ានសម្រាប់គម្រោងសម្អាតជាតិកាបូនខណៈ ដែលជប៉ុន មានមហិច្ឆតាក្លាយជាប្រទេសសេដ្ឋកិច្ចអ៊ីដ្រូហ្សិននាំមុខគេនៅក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ជប៉ុនសន្យាផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសនៅអាស៊ាន ដើម្បីឈានទៅការបញ្ឈប់ការសាយភាយជាតិកាបូននៅក្នុងបរិយាកាស
ដោយ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលជប៉ុនបានសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីជួយប្រទេសអាស៊ានក្នុងការបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយសារធាតុកាបោនក្នុងដំណើរការសេដ្ឋកិច្ចរបស់ពួកគេ និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុពិភពលោក។

ប្រទេសជប៉ុន ដែលខ្វះខាតថាមពលមានគោលបំណងប្រែក្លាយទៅជាប្រទេសសេដ្ឋកិច្ចអ៊ីដ្រូហ្សែនឈានមុខគេនៅក្នុងពិភពលោកដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលបំពុលបរិយាកាសតាមបែបប្រពៃណីដូចជាប្រើប្រាស់ធ្យូងថ្ម និងប្រេងជាដើម។

ក្នុងនាមជាប្រធាននៃក្រុមប្រទេសជី៧នៅឆ្នាំនេះ ប្រទេសជប៉ុននឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីអាកាសធាតុ ថាមពល និងបរិស្ថាននៅទីក្រុង Sapporo នៅថ្ងៃទី១៥-១៦ ខែមេសា មុនកិច្ចប្រជុំកំពូលជី៧នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃទី១៩-២១ ខែឧសភា ដើម្បីលើកកម្ពស់អ្វីដែលជប៉ុនហៅថាជាការផ្លាស់ប្តូរថាមពលជាក់ស្តែង។

រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនលោក Yasutoshi Nishimura បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសហគមន៍គ្មានការបំភាយឧស្ម័ននៅអាស៊ី (AZEC) ថា ប្រទេសជប៉ុននឹងនាំមុខក្នុងការផ្តល់ការគាំទ្រដោយសប្បុរសធម៌ក្នុងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់ការសម្អាតជាតិកាបោននៅអាស៊ី។

លោក Nishimura បាននិយាយថា នៅក្នុងកិច្ចប្រជុំ AZEC ជាលើកដំបូងនៅថ្ងៃសៅរ៍នៅទីក្រុងតូក្យូដែលរដ្ឋមន្ត្រីមកពីប្រទេសអាស៊ានមួយចំនួន និងអូស្ត្រាលីកំពុងតែចូលរួមនោះ ជប៉ុនបានជំរុញឱ្យមានកិច្ចសហការរួមគ្នាលើថាមពលកកើតឡើងវិញ ឧស្ម័នធម្មជាតិ អ៊ីដ្រូសែន និងសារធាតុអាម៉ូញាក់។

ប្រភពមួយបាននិយាយនៅសប្តាហ៍នេះថា ប្រទេសជប៉ុននឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការ វិនិយោគលើឧស្ម័ន ឧស្ម័នធម្មជាតិរាវក៏ដូចជាអ៊ីដ្រូសែន និងអាម៉ូញាក់ក្នុងកំឡុងពេលធ្វើជាប្រធានកិច្ចប្រជុំជី៧នៅឆ្នាំនេះ ប៉ុន្តែនឹងធ្វើឱ្យវាស្អាត ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

របាយការណ៍ប៉ាន់ស្មានពី S&P Global បង្ហាញថា មានប្រទេសសមាជិកអាស៊ានចំនួន៨ មានគោលបំណង លុបបំបាត់ការសាយភាយកាបូនឲ្យបានទាំងស្រុងនៅត្រឹមចន្លោះឆ្នាំ២០៥០ និង២០៦៥។ ប៉ុន្ដែ ការកំណត់ពេលវេលានេះ ហាក់ដូចជាមានការលំបាក ដោយសារតែការបំភាយកាបូននៅអាស៊ីអាគ្នេយ៍នឹងឈានដល់កម្រិតកំពូលនៅឆ្នាំ២០២៩ ហើយនឹងបន្ដធ្លាក់ចុះមកវិញនៅចុងឆ្នាំ២០៤១៕




អត្ថបទបន្ទាប់


ចិនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រា ៧,២% នៅឆ្នាំនេះ

ព័ត៌មាន
ប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២% នៅឆ្នាំនេះពោលគឺកើនឡើងជាងកាលពីឆ្នាំមុនបន្តិច ហើយអត្រាកំណើននេះ គឺមានខ្ពស់ជាងអត្រាកំណើ…

តើកំណើនការប្រើប្រាស់ឌីជីថល ជំរុញដល់កំណើនសេដ្ឋកិច្ចតំបន់អាស៊ានយ៉ាងណាខ្លះ?

ព័ត៌មាន
កំណើនដ៏ឆាប់រហ័សនៃអ្នកប្រើប្រាស់ឌីជីថល ត្រូវបានគេរំពឹងថា នឹងជាក្បាម៉ាស៊ីនដ៏សំខាន់មួយ សម្រាប់ជំរុញគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ